ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ គ្រាន់តែ​ «ផឹក​តែ​» ៣​ដង​ក្នុង​១​សប្តា​ហ៍ ជួយ​មាន​អាយុ​កាន់តែ​វែង

4 ឆ្នាំ មុន

នេះ​គឺជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​តែ​។ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ការ​ញ៉ាំ​តែ​បី​ដង​ក្នុង​មួ​យស​ប្តា​ហ៍​មាន​ជាប់​ទាក់ទង​នឹង​ជីវិត​ដែល​រស់នៅ​កាន់តែ​យូរ និង​សុខភាព​ល្អ​។​ប្រធាន​នៃ​ការ​សិក្សា​នេះ​ឈ្មោះ​ថា Xinyan Wang ដែល​មក​ពី Chinese Academy of…

នេះ​គឺជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​តែ​។ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ការ​ញ៉ាំ​តែ​បី​ដង​ក្នុង​មួ​យស​ប្តា​ហ៍​មាន​ជាប់​ទាក់ទង​នឹង​ជីវិត​ដែល​រស់នៅ​កាន់តែ​យូរ និង​សុខភាព​ល្អ​។​ប្រធាន​នៃ​ការ​សិក្សា​នេះ​ឈ្មោះ​ថា Xinyan Wang ដែល​មក​ពី Chinese Academy of Medical Sciences ទីក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន បាន​និយាយ​ថា ទម្លាប់​ញ៉ាំ​តែ​មាន​ជាប់​ទាក់ទង​នឹង​ការ​ថយ​ចុះ​នៃ​ការ​ប្រឈម​ជំងឺ​បេះដូង​សរសៃឈាម និង​មូលហេតុ​នៃ​ការ​ស្លាប់​ទាំងអស់​។ ឥទ្ធិពល​ចំពោះ​សុខភាព​ដ៏​ពេញ​និយម​នោះ​ភាគច្រើន​បាន​ពី​តែ​បៃតង ហើយ​រឿង​នេះ​ក៏​កើតឡើង​ទៅ​លើ​អ្នកមាន​ទម្លាប់​ញ៉ាំ​តែ​រយៈពេល​យូរ​ៗ​ដែរ​។

យោង​ទៅ​តាម​ការ​វិភាគ​មួយ​ដែល​ចុះ​ផ្សាយ​ក្នុង European Journal of Preventive Cardiology ដែល​មាន​មនុស្ស​ចូលរួម​ប្រមាណ ១០០៩០២​នាក់ នៃ​គម្រោង China-PAR Project 2 ដែល​គ្មាន​ប្រវត្តិ​ជំងឺ​គាំងបេះដូង ដាច់​សរសៃឈាម​ខួរក្បាល ឬ​មហារីក​ឡើយ​។ អ្នកចូលរួម​សិក្សា​នេះ​ត្រូវ​បាន​ចែក​ជា​ពីរ​ក្រុម​៖ អ្នក​ញ៉ាំ​តែ (៣​ដង​ឡើង​ទៅ​ក្នុង​មួ​យស​ប្តា​ហ៍​) និង​មិន​ធ្លាប់​ញ៉ាំ​តែ​សោះ (​តិច​ជាង​បី​ដង​ក្នុង​មួ​យស​ប្តា​ហ៍​) និង​តាមដាន​ជា​មធ្យម​រយៈពេល ៧.៣​ឆ្នាំ​។

ទម្លាប់​នៃ​ការ​ញ៉ាំ​តែ​មាន​ជាប់​ទាក់ទង​នឹង​ការ​ជំរុញ​ដល់​សុខ​ភាពល្អ​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​ក៏​ជួយ​ឲ្យ​មាន​អាយុ​វែង​ដែរ​។ ឧទាហរណ៍ ការ​វិភាគ​ដែល​ប៉ាន់​ស្មានថា អ្នក​ញ៉ាំ​តែ​អាយុ ៥០​ឆ្នាំ នឹង​កើត​មាន​ជំងឺ​សរសៃឈាម​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​នៅ​រយៈពេល ១.៤១​ឆ្នាំ​ក្រោយ និង​រស់នៅ​ច្រើន​ជាង​អ្នក​មិន​ញ៉ាំ​តែ​សោះ ១.២៦​ឆ្នាំ​។

អ្នកមាន​ទម្លាប់​ញ៉ាំ​តែ​ដែល​រក្សា​ទម្លាប់​បាន​នោះ​គឺ​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​បាន ៣៩​ភាគរយ ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ដល់​ស្លាប់​បាន ៥៦​ភាគរយ និង​មូលហេតុ​នៃ​ការ​ស្លាប់​ទាំងអស់ ២៩​ភាគរយ នៅ​ពេល​ប្រៀបធៀប​ជាមួយនឹង​អ្នក​ដែល​មិន​មាន​ទម្លាប់​ញ៉ាំ​តែ​។

យ៉ាងណាមិញ វា​មិន​មាន​ទំនាក់ទំនង​ណាមួយ​ណាមួយ​ដែល​គេ​សង្កេត​ឃើញ​ចំពោះតែ​ខ្មៅ​ឡើយ​។ យោង​ទៅ​តាម​អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា មាន​កត្តា​ពីរ​យ៉ាង​ដែល​អាច​ចូលរួម​ចំពោះ​រឿង​នេះ​។

ទី​១ តែ​បៃតង​គឺជា​ប្រភព​ដែល​សម្បូរ​ទៅ​ដោយសារ​ធាតុ Polyphenols ដែល​ជួយ​ការពារ​ប្រឆាំង​នឹង​ជំងឺ​បេះដូង​សរសៃឈាម និង​កត្តា​ប្រឈម​មុខរប​ស់វា​រួម​ទាំង​ការ​លើស​សម្ពាធ​ឈាម និង​ការ​លើស​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ទៀត​។

ទី​២ តែ​ខ្មៅ​ច្រើន​តែ​ញ៉ាំ​ជាមួយ​ទឹកដោះគោ ដែល​ការ​សិក្សា​ពី​មុន​បាន​បង្ហាញ​ថា វា​អាច​មាន​ឥទ្ធិពល​ប​ញ្ជ្រា​ស​ទៅ​លើ​សុខភាព ជា​ពិសេស​មុខងារ​សរសៃឈាម​បាន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ