ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាឧទ្ធរណ៍ខេត្តអ៊ូប៊ុនសៀមកាត់ទោសពលរដ្ឋខ្មែរ16នាក់

13 ឆ្នាំ មុន

កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២ សីហា ឆ្នាំ​២០១០ កន្លង​ទៅ​ថ្មី​ៗ​នេះ សាលាឧទ្ធរណ៍​ក្នុង ស្រុក​ដេ​ត ខេត្ដ​អ៊ូ​ប៊ុ​ន ប្រទេស​សៀម បាន​បើក សវនាការ​កាត់ទោស​ជនជាតិ​ខ្មែរ​ចំនួន​១៦​នាក់ ដែល​ត្រូវ​បាន​ទាហាន​ឈុត​ខ្មៅ និង​ឈុត​ប៉ា​រ៉ា​សៀម​ធ្វើការ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២៣ កក្កដា ឆ្នាំ​២០០៩ នៅ​លើ​កំពូលភ្នំ​ដងរែក​ចំណុច​កំពស់ ៧៦០​ភាគ​ខាងកើត​ច្រក​អានសេះ ដោយ​បាន ចោទប្រកាន់​ថា ខ្មែរ​ទាំង​១៦​នាក់​ខាងលើ បាន ចូល​ទៅ​កា.ប់​ឈើ​ប្រណីត​នៅ​ក្នុង​ទឹកដី​របស់ គេ​ខុសច្បាប់ ។

កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២ សីហា ឆ្នាំ​២០១០ កន្លង​ទៅ​ថ្មី​ៗ​នេះ សាលាឧទ្ធរណ៍​ក្នុង ស្រុក​ដេ​ត ខេត្ដ​អ៊ូ​ប៊ុ​ន ប្រទេស​សៀម បាន​បើក សវនាការ​កាត់ទោស​ជនជាតិ​ខ្មែរ​ចំនួន​១៦​នាក់ ដែល​ត្រូវ​បាន​ទាហាន​ឈុត​ខ្មៅ និង​ឈុត​ប៉ា​រ៉ា​សៀម​ធ្វើការ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២៣ កក្កដា ឆ្នាំ​២០០៩ នៅ​លើ​កំពូលភ្នំ​ដងរែក​ចំណុច​កំពស់ ៧៦០​ភាគ​ខាងកើត​ច្រក​អានសេះ ដោយ​បាន ចោទប្រកាន់​ថា ខ្មែរ​ទាំង​១៦​នាក់​ខាងលើ បាន ចូល​ទៅ​កាប់​ឈើ​ប្រណីត​នៅ​ក្នុង​ទឹកដី​របស់ គេ​ខុសច្បាប់ ។

ជនជាតិ​ខ្មែរ​ទាំង​១៦​នាក់​ខាងលើ ចាប់​តាំង ពី​សៀម​ចាប់ខ្លួន​មក​ដល់​ថ្ងៃនេះ ត្រូវ​បាន​តុលា ការ​សៀម​កាត់ទោស​ចំនួន​២​លើក​រួច​មក​ហើយ គិត​ទាំង​ពេល​នេះ​ផង​។ លើក​ទី​១​នៅ​ថ្ងៃ​ទី​២៣ កញា ឆ្នាំ​២០០៩ បាន​កាត់ទោស​នៅ​សាលា ដំបូង​ស្រុក​ដេ​ត ខេត្ដ​អ៊ូ​ប៊ុ​ន ហើយ​ត្រូវ​បាន​តុលា ការ​សៀម​ដាក់ទោស​ជា​ទម្ងន់​ទៀត​ផង ដែល ក្នុង​ចំណោម​អ្នកទោស​ទាំង​១៦​នាក់ មាន​ម្នាក់ ជា​អនីតិជន​ត្រូវ​បាន​កាត់ទោស​ជាប់​ពន្ធនាគារ ១៦​ឆ្នាំ​៩​ខែ និង​១៥​នាក់​ទៀត​ម្នាក់​ៗ ១០​ឆ្នាំ​២ ខែ គិត​ពី​ថ្ងៃ​ចាប់ខ្លួន​។ នៅ​ពេល​ថ្មី​ៗ​នេះ​សាលា ឧទ្ធរណ៍​បាន​ធ្វើការ​ជំនុំជម្រះ​ជា​ថ្មី​ម្ដងទៀត នៅ ក្នុង​ខេត្ដ​អ៊ូ​ប៊ុ​ន ដែល​មានការ​ចូលរួម​ពី​មន្ដ្រី​ស្ថាន កុងស៊ុល​ខ្មែរ​ប្រចាំ​ប្រទេស​សៀម​ចំនួន​ពីរ​រូប និង មន្ដ្រី​យោធា​ទំនាក់ទំនង​ព្រំដែន​ខ្មែរ​-​សៀម​ចំនួន ពីរ​រូប​ផង​ដែរ ។

ការ​កាត់ក្ដី​នៅ​ពេល​នេះ តាម ព័ត៌មាន​បានឱ្យ​ដឹង​ថា អ្នកទោស​ខ្មែរ​ទាំង​១៦ នាក់ មិន​បាន​រួចខ្លួន​ដដែល ប៉ុន្ដែ​តាម​ប្រភព​ចេញ ពី​ការ​កាត់ទោស​លើក​នេះ ហាក់បីដូចជា​មាន ភាព​ធូរស្រាល​ជាង​លើក​មុន​បន្ដិច ។ សំរាប់​អ្នក ទោស​ជា​អនីតិជន​ម្នាក់​សំរេច​ដាក់​ពន្ធនាគារ​៣ ឆ្នាំ​២​ខែ និង​១៥​នាក់​ទៀត ម្នាក់​ៗ៤​ឆ្នាំ​៩​ខែ គិត ចាប់ពី​ថ្ងៃ​ចាប់ខ្លួន ។ លោក​វរសេនីយ៍ឯក ឮ ចន្ទ​តារា មន្ដ្រី យោធា​ទំនាក់ទំនង​ព្រំដែន​ខ្មែរ​-​សៀម​នៅ​ច្រក អានសេះ ដែល​បាន​ទៅ​ចូលរួម​ដោយ​ផ្ទាល់​ក្នុង ការ​កាត់ទោស​នេះ​បានឱ្យ​ដឹង​ថា ជនជាតិ​ខ្មែរ ចំនួន​១៦​នាក់ ដែល​ជាប់គុក​នៅ​ប្រទេស​សៀម អស់​រយៈពេល​ជាង​១​ឆ្នាំ​កន្លង​មកនេះ ត្រូវ​បាន តុលាការ​សៀម​ធ្វើការ​កាត់ទោស​ចំនួន​ពីរ​លើក មក​ហើយ​គិត​ទាំង​លើក​នេះ​ផង ។

កាត់ទោស លើក​មុន សៀម​មិន​បាន​សំរាលទោស​ឱ្យ​ទេ ទើបតែ​លើក​ក្រោយ​នេះ តុលាការ​សៀម​បាន សំរាលទោស​ដល់​ជនជាតិ​ខ្មែរ​ទាំង​១៦​នាក់ ដោយ​ក្នុង​នោះ​មាន​ម្នាក់​ឈ្មោះ​សាន ក្រុះ ជា អនីតិជន​មាន​អាយុ​ក្រោម​១៨​ឆ្នាំ​។ ដោយឡែក​អ្នកទោស​១៥​នាក់​ទៀត ១-​ឈ្មោះ​សឿ​ន សារី ២-​ឈ្មោះ​ពៅ បញា ៣- ឈ្មោះ​ពាន់ ម៉ឺន ៤-​ឈ្មោះ​ណៃ ឃុន ៥-​ឈ្មោះ មិន ផែន ៦-​ឈ្មោះ​ទេព ដា​រ៉ា ៧-​ឈ្មោះ ហេង រ៉ា ៨-​ឈ្មោះ​ខាន់ សុខ ៩-​ឈ្មោះ ឃុន ខេន ១០-​ឈ្មោះ​ណាំ ផាត ១១-​ឈ្មោះ​កន កឺ ១២-​ឈ្មោះ​អ៊ុ​ង សំ​អុល ១៣-​ឈ្មោះ​វង់ វណ្ណៈ  ១៤- ឈ្មោះ​ផៃ ផ​ន​និង​១៥-​ឈ្មោះ​ឈឿ​ម ស៊ី​ណា​ន​។

ជុំវិញ​ការ​កាត់ទោស​ជនជាតិ​ខ្មែរ​១៦​នាក់ ខាងលើ លោក​វរសេនីយ៍ឯក ឮ ចន្ទ​តារា មន្ដ្រី យោធា​ទំនាក់ទំនង​ព្រំដែន​ខ្មែរ​-​សៀម​ប្រចាំ ច្រក​អានសេះ បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា តាម សំដី​របស់​មន្ដ្រី​តុលាការ​សៀម​នៅ​ពេល​នោះ​បាន​និយាយ​ថា ទណ្ឌិត​ខ្មែរ​ទាំង​១៦​នាក់​ខាងលើ នៅ ពេល​ណា​ដែល​មិន​ទាន់​មាន​លិខិតស្នើ​សុំ​លើក លែង​ទោស ពី​អភិបាល​ខេត្ដព្រះវិហារ​ខ្មែរ សុំ ដោះ​លែង​ទេ ពួក​គេ​ត្រូវ​ជាប់​ឃុំ​បន្ដ ។ ល្គឹក​ណា មានការ​ស្នើ​ពី​អាជ្ញាធរ​កម្ពុជា ទើប​តុលាការ សៀម​នឹង​ធ្វើការ​លើកលែងទោស​តែ​ម្ដង តែ ពេល​នេះ​ពួក​គេ​នៅ​មិន​ទាន់​ដោះ​លែង​បាន​ទេ ។ មន្ដ្រី​តុលាការ​សៀម​ថា បើជា​ជនជាតិ​របស់​គេ គឺ​ទុក​ឱ្យ​នៅ​ក្នុង​ពន្ធនាគារ​ប៉ុន្មាន​ឆ្នាំ ក្នុង​ប្រទេស គេ​ក៏​បាន​ដែរ តែ​ដោយឡែក​ជនជាតិ​ខ្មែរ ពួក​គេ តម្រូវ​ឱ្យ​មាន​លិខិតស្នើ​សុំ ទើប​តុលាការ​ដោះ លែង​តាម​សេចក្ដី​ស្នើ​សុំ ។ 

បច្ចុប្បន្ន​ជនជាប់ចោទ​ខ្មែរ​ទាំង​១៦​នាក់ កំពុង​ជាប់​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ខេត្ដ​អ៊ូ​ប៊ុ​ន  ប្រទេស​សៀម ។ អ្នកទោស​ជនជាតិ​ខ្មែរ ទាំង ១៦​នាក់​ខាងលើ បាន​លួច​ផ្ញើ​លិខិត​ជា​ច្រើន​លើក មក​ហើយ​ដែរ ដើម្បី​ឱ្យ​ក្រុម​គ្រួសារ និង​លោក អភិបាលស្រុក​ជាំ​ក្សាន្ដ​បានដឹង​អំពី​សុខទុក្ខ​របស់ ពួក​គេ ដែល​កំពុង​ជួបនឹង​បញ្ហា​សុខភាព​យ៉ាង ធ្ងន់ធ្ងរ​ដោយសារ​ការ​ហូប​ចុក​និង​ការ​ស្នាក់​នៅ បច្ចុប្បន្ន ។ រាង​កាយ​ពួក​គេ​ទាំងអស់​គ្នា​កំពុង តែ​មាន​ស្ថានភាព​ហើម​ទាមទារ​នូវ​ការ​ព្យាបាល​។

លោក​អភិបាលខេត្ដ​អ៊ុំ ម៉ា​រ៉ា បាន​មានប្រសាសន៍​នា​រសៀល​ថ្ងៃ​ទី​៦ សីហា ថា បញ្ហា ដែល​លេចឮ​ថា ខាង​សៀម​ឱ្យ​អាជ្ញាធរ​ខេត្ដ​ធ្វើ លិខិត​សុំ​ដោះ​លែង​នោះ លោក​មិន​មានការ​យល់ ទាស់​ទេ តែ​មក​ទល់​ម៉ោង​នេះ​​មិន​ទាន់​មាន​ឯក សារ​ណាមួយ​បញ្ជាក់​ច្បាស់លាស់​នៅឡើយ ទាំង មន្ដ្រី​ទំនាក់ទំនង​ព្រំដែន ទាំង​ពី​ខាង​ភាគី​សៀម ផង​ដែរ ។ លោក​អភិបាលខេត្ដ​មាន​ប្រសាសន៍ ថា លោក​កំពុង​ឱ្យ​មន្ដ្រី​ច្រក​ទ្វារ​ទំនាក់ទំនង​ទៅ ភាគី​សៀម​ឱ្យ​បាន​ច្បាស់​សិន បើ​ពិតប្រាកដ បែប​ណា​លោក​នឹង​ធ្វើ​លិខិត​សុំ​យោបល់​ពី​ក្រសួង មហាផ្ទៃ ដើម្បី​ឈាន​ទៅ​ធ្វើ​សំណើ​ជា​ផ្លូវការ​៕