ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល​ឡាន​ដឹក​ទំនិញ​១​គ្រឿង​នេះ គ្រប់​គ្នា​និយាយ​មិន​ចេញ​ទេ !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​១​គ្រឿង បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន​គួរសម លុះ​ពេល​ទៅ​ជិត​ដល់​ចំណុច​ដែល​មានការ​កកស្ទះចរាចរណ៍​មួយ​កន្លែង ក៏​ជាន់​ហ្វ្រាំង​បន្ថយល្បឿន​ដើម្បី​ឈប់ ។ ប៉ុន្តែ​ខណៈនោះ​ហ្វ្រាំង​អត់​សុ​ី​សោះ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នកបើកបរ​ភ័យ​ស្លន់ស្លោ​យ៉ាង​ខ្លាំង ក៏​កាច់ចង្កូត​បំ​បុក​ឡើង​ខឿន​ចិញ្ចើម​ផ្លូវ​គេច​ចេញពី​រថយន្ត​ដែល​កំពុង​ឈប់​ត្រៀបត្រា…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​១​គ្រឿង បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន​គួរសម លុះ​ពេល​ទៅ​ជិត​ដល់​ចំណុច​ដែល​មានការ​កកស្ទះចរាចរណ៍​មួយ​កន្លែង ក៏​ជាន់​ហ្វ្រាំង​បន្ថយល្បឿន​ដើម្បី​ឈប់ ។ ប៉ុន្តែ​ខណៈនោះ​ហ្វ្រាំង​អត់​សុ​ី​សោះ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នកបើកបរ​ភ័យ​ស្លន់ស្លោ​យ៉ាង​ខ្លាំង ក៏​កាច់ចង្កូត​បំ​បុក​ឡើង​ខឿន​ចិញ្ចើម​ផ្លូវ​គេច​ចេញពី​រថយន្ត​ដែល​កំពុង​ឈប់​ត្រៀបត្រា ។ ពេល​នោះ​រថយន្ត​នៅ​តែ​មិន​ព្រមអស់​ល្បឿន​ទៀត ក៏​ជ្រុល​បុក​ចូល​ផ្ទះ​លក់​ទូរស័ព្ទ​ដៃ​និង​លក់​ភេ​ជ្ជៈ​គ្រប់មុខ ទោះជា​យ៉ាងណា​ជា​គ្រោះល្អ​មិន​បណ្ដាល​ឲ្យ​ម្ចាស់ផ្ទះ​ទាំង​២​ខាងលើ​រងគ្រោះថ្នាក់​ឡើយ ។

ឧប្បត្តិ​ហេតុនេះ​កើតឡើង​ កាល​វេលា​ម៉ោង​ប្រមាណ​១១​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២០ ​ស្ថិត​នៅ​តាម​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវចម្ការ​ដូង ក្នុងភូមិ​រលួស សង្កាត់​រលួស ខណ្ឌដង្កោ ។ រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿង​នេះ ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣D-៦៩៨៣ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ ។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា រថយន្ត​នេះ​ធ្វើ​ដំណើ​រ​តាម​ផ្លូវ​លេខ​២១៧ ក្នុង​ទិស​ដៅ​ពី​ខាងជើង​ទៅ​ខាងត្បូង​ក្នុង​ល្បឿន​លឿន​គួរសមរ ។ លុះ​ពេល​ទៅ​ដល់​ចំណុច​ខាងលើ មាន​រថយន្ត​ជា​ច្រើន គ្រឿង​កំពុង​ឈប់​ត្រៀប​ត្រា ព្រោះ​ទីនោះ​មានការកកស្ទះ​ចរាចរណ៍ អ្នកបើកបរ​ក៏​ជាន់​ហ្វ្រាំង​ឈប់ ប៉ុន្តែ​ហ្វ្រាំង​មិន​សុ​ី ។
ប្រភព​ដដែល​បន្ត​ថា ភ្លាម​នោះ​អ្នកបើកបរ​បាន​បង្ខំចិត្ត​បួង​ច​ង្កូ​បំ​បុក​ឡើង​លើ​ខឿន​ចិញ្ចើម​ផ្លូវ ដើម្បី​ឲ្យ​រថយន្ត​ថយ​ល្បឿន​ផង និង​គេច​ចេញពី​រថយន្ត​នៅ​ខាង​មុខ​ផង ។ ប៉ុន្តែ​រថយន្ត​នៅ​តែ​មិន​ព្រម​ឈប់ ហើយ​ក៏​ជ្រុល​ទៅ​បុក​ចូល​ផ្ទះលក់​ទូរ​ស័​ព​យីហោ​«​លី​ម៉​ង​១៦៨ II » និង​ផ្ទះ​លក់​ភេ​ជ្ជៈ​គ្រប់មុខ​យីហោ​«​អុ​ឹ​ង យូ​ឡុ​ង​» បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ផ្ទះ និង​សម្ភារ​មួយ​ចំនួន​យ៉ាងដំណំ ប៉ុន្តែ​ជា​គ្រោះល្អ​មិន​បណ្តាល​ឲ្យ​មាន​អ្នក​រង​របួស​ឬ​ស្លាប់​ឡើយ ។

ក្រោយ​កើតហេតុ នគរបាល​បាន​ទៅ​ដល់ ហើយ​ឃាត់​អ្នកបើកបរ​រថយន្ត​នាំ​យក​ទៅ​កាន់​ប៉ុស្ដិ៍​រលួស រួច​រាយការណ៍​ជូន​នគរបាល​ចរាចរណ៍​ខណ្ឌដង្កោ​ឲ្យ​ទៅ​វាស់វែង និង​នាំ​យក​រថយន្ត​ទៅ​រក្សា​ទុក រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេលក្រោយ ៕

អត្ថបទសរសេរ ដោយ