ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់​ឆ្ការព្រៃ​រស់នៅ​៧​ឆ្នាំ​ហើយ មន្ត្រី​មាន​អំណាច​ដេញ​និង​ឈូស​ផ្ទះ​ចុ​ល​អស់

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ព្រោះ​តែ​ជីវភាព​ក្រីក្រ​ជួប​ការ​លំបាក​ ពលរដ្ឋ​មួយ​គ្រួសារ​កាប់​ឆ្ការ​ដី​ព្រៃ​ដើម្បី​ដាំ​ដំណាំ​សម្រាប់​ជីវិត​ចុង​ក្រោយ​របស់​ពួក​គាត់ ​តែ​បែរជា​ត្រូវ​អស់លោក​មន្ត្រី​បរិស្ថាន​ធ្វើការ​ចោទប្រកាន់​ថា ​រុករាន​កាន់កាប់​ដី​ព្រៃរបស់​រដ្ឋ​ដោយ​ខុសច្បាប់​ទៅ​វិញ​។​ ក្នុង​នោះ​ផង​ដែរ​ ពួក​គាត់​បាន​លើក​ជា​សំណួរ​ថា​ នៅ​តំបន់​ខាងលើ​នេះ​ មាន​គ្រឿងចក្រ​ធំ​ៗ​ជា​ច្រើន​ឈូស​ឆាយដី​ព្រៃរបស់​រដ្ឋ​…

ខេត្តកំពង់ស្ពឺ ៖ ព្រោះ​តែ​ជីវភាព​ក្រីក្រ​ជួប​ការ​លំបាក​ ពលរដ្ឋ​មួយ​គ្រួសារ​កាប់​ឆ្ការ​ដី​ព្រៃ​ដើម្បី​ដាំ​ដំណាំ​សម្រាប់​ជីវិត​ចុង​ក្រោយ​របស់​ពួក​គាត់ ​តែ​បែរជា​ត្រូវ​អស់លោក​មន្ត្រី​បរិស្ថាន​ធ្វើការ​ចោទប្រកាន់​ថា ​រុករាន​កាន់កាប់​ដី​ព្រៃរបស់​រដ្ឋ​ដោយ​ខុសច្បាប់​ទៅ​វិញ​។​

ក្នុង​នោះ​ផង​ដែរ​ ពួក​គាត់​បាន​លើក​ជា​សំណួរ​ថា​ នៅ​តំបន់​ខាងលើ​នេះ​ មាន​គ្រឿងចក្រ​ធំ​ៗ​ជា​ច្រើន​ឈូស​ឆាយដី​ព្រៃរបស់​រដ្ឋ​ គាត់​មិន​ដែល​ឃើញ​អស់លោក​ខាង​បរិស្ថាន​ចុះ​ទៅ​ចាប់​ឃាត់​គ្រឿងចក្រ​ទាំងនោះ​ឡើយ ​ហេតុ​អ្វី​បានជា​ពេល​នេះ​គាត់​រស់នៅ​អស់​រយៈពេល៧ឆ្នាំ​មក​ហើយ ​ទើប​បានជា​នាំ​គ្នា​មករុះរើ​​ផ្ទះ​និង​បំផ្លាញ​ផលដំណាំ​របស់​គាត់​វិញ ​។

​លោកយាយ​ឃឹម​ យ៉ាង ​អាយុ៨២ឆ្ នាំ​មាន​ប្ដី​ឈ្មោះ​ព្រំ​ម៉ី​ អាយុ​៨៩​ឆ្ នាំ​រស់នៅ​ជាមួយ​កូន​ឈ្មោះ​ព្រំ​សា​វឿ​ន ​អាយុ៥១ឆ្នាំ​ ជា​អតីត​យោធា​បច្ចុប្បន្ន​ធ្លាក់ខ្លួន​ផ្ទុកមេរោគ​អេ​ដស៍​ និង​ប្អូនថ្លៃ យ៉ា​ន​សុវណ្ណ េ​ភ​ទ​ស្រី​អាយុ៤៨ឆ្នាំ​ ជាកសិករ​មាន​ប្ដី​ឈ្មោះ​ព្រំ​សា​វី​ អាយុ​៤៨ឆ្នាំ​ ទាំងអស់​គ្នា​សុទ្ធ​សឹង​ជា​អ្នកមាន​ផ្ទុកមេរោគ
​អេ​ដស៍​ដូច​គ្នា​ ស្នាក់​នៅ​ក្នុងភូមិ​សំ​រោង ​ឃុំ​ត្រពាំង​ជោ ស្រុកឱរ៉ា​ល់​ ខេត្ត​កំពង់​ស្ពឺ បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា ​ដីចំការ​ខាង​របស់​ពួក​គាត់​ និង​រោង​ផ្ទះ​នេះ ​គឺ​ពួក​គាត់​កាប់​ឆ្ការ​រាន​តាំងពី​ឆ្នាំ ២០១២ មក​ម្ល៉េះ​ ។

ពួក​គាត់​បានដឹង​ច្បាស់​ហើយ​ថា ​ជា​ដី​ព្រៃរបស់​រដ្ឋ​ក៏​ប៉ុន្តែ​ពួក​គាត់​មិន​មាន​ដី​សំរាប់​ធ្វើស្រែ​ចំការ​ ដើម្បី​ប្រកប​របរ​កសិកម្ម​ចិញ្ចឹមជីវិត​ដូច​គេ​នោះ​ទេ​ ក៏​បាន​នាំ​គ្នា​កាប់​រាន​ឆ្ការព្រៃ​នេះ​មាន​ផ្ទៃដី​ជាង២ហិ​កតា​ប៉ុណ្ណោះ​។ចំណែក​ផលដំណាំ​តាំងពី​ឆ្២០១២ មក​រួម​មា​នប​ម្ទេស​ចេក​កូន​ស្វាយ​ គ្រាន់​បាន​បេះ​យក​មក​លក់​លើ​ទីផ្សារ​បាន​លុយ​តិចតួច​ទិញ​អង្ករ ​និង​ថ្នាំ​កំលាំង​ប៉ុណ្ណោះ​ស្រាប់តែ​នៅ​ថ្ងៃ​ទី០៩ មករា​ ឆ្នាំ២០២០ នេះ​ ក្រុម​មន្ត្រី​បរិស្ថាន​មួយ​ក្រុម​ដឹកនាំ​កម្លាំង​មាន​ទាំង​ប្រជាពលរដ្ឋ​៦​នាក់ ​មក​ជាមួយ​ផង​នោះ ​បាន​មក​ធ្វើការ​រុះរើ​រោង​ស្នាក់​នៅ​របស់​ពួក​គាត់ ​ដោយ​ចោទប្រកាន់​ថា​ ពួក​គាត់​រុករាន​ដី​ព្រៃរបស់​រដ្ឋ​ដោយ​ខុសច្បាប់​ ។​

ចំណែកឯ​ស្ត្រី​ឈ្មោះ​យ៉ា​ន ​សុវណ្ណ​ បាន​បន្ថែម​ថា ​ប្រសិនបើ​មន្ត្រី​បរិស្ថាន​បំផ្លាញ​រោង​ស្នាក់​នៅ​របស់​ពួក​គាត់​ទៅ​ពួក​គាត់​មាន​ម្ដាយ​ឪពុក​ចាស់ជរា ​និង​កូន​តូច​ប​ច្បាស់​ជា​រស់នៅ​គ្មាន​អ្វី​ជ្រក​ដូច​គ្រួសារ​ដទៃ​នោះ​ទេ ​សូ​ម្បី​តែ​អីវ៉ាន់​អង្ករ​ចានឆ្នាំង ​សម្រាប់​ដាំបាយ​ក៏​ពួក​គេ​វាយ​បំផ្លាញ​ចោល​ខូចខាត​ខ្ទេចខ្ទី​រអត់​ដែរ​។ ​ក្នុង​នោះ ​ផង​ដែរ​គាត់​ ក៏​សំណូមពរ​សុំ​ឱ្យ​អាជ្ញាធរ​ភូមិ ​ឃុំ ​ស្រុក ​ខេត្ត​ ជា​ពិសេស​ សម្តេច​តេ​ជោ​សូម​មេត្តា​ជួយ​គ្រួសារ​របស់​ពួក​គាត់​ផង​ ព្រោះថា​គ្រួសារ​របស់​ពួក​គាត់​អកុសល​មាន​ផ្ទុកមេរោគ​អេ​ដស៍​គ្រប់​គ្នា​ទាំង​អស់ហើយ។

បច្ចុប្បន្ន​នេះ ​គ្មាន​ដីធ្លី​ផ្ទះសម្បែង​រស់នៅ​ដូច​គេ​នោះ​ទេ ​គឺ​មាន​តែ​ដី​ខាងលើ​នេះ​តែ​ប៉ុណ្ណោះ ​គ្រាន់តែ​ដី​ដាំ​ដំណាំ​យក​លក់​បាន​លុយ​បន្តិចបន្តួច​មក​ផ្គត់ផ្គង់ ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​។ ​គាត់​បន្ត​ថា បើ​គេ​ធ្វើ​ដូច្នេះ​មែន​ពួក​គាត់​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ផឹកថ្នាំ​ពុល​ឲ្យ​ស្លាប់​នៅ​លើ​ដី​របស់​ពួក​គាត់​នោះ​ទេ​ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​នេះ​ដែរ​ មន្ត្រី​បរិស្ថាន​នៃ​មន្ទីរ​បរិស្ថាន​មួយ​រូប​បាន​ប្រាប់​ក្នុង​លក្ខខណ្ឌ​មិន​ចេញ​ប្រាប់​ថា​ ការ​ចុះ​ទៅ​អនុវត្ត​របស់​មន្ត្រី​ស្នាក់​ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​បុរាណ​ និង​កាលពី​ថ្ងៃ​ទី​០៩ មក​រា ២០២០នេះ​ ​មិន​សុំ​គោលការណ៍​មក​មន្ទីរ​ឡើយ ។

គ្រាន់តែ​ទូរស័ព្ទ​មក​ប្រាប់ ​ព្រោះ​ខ្លាច​មានរឿង​កើតឡើង​ប៉ុណ្ណោះ​ការ​ចុះ​ធ្វើ​បែប​នេះ​ ប្រសិនបើ​ពលរដ្ឋ​កាន់កាប់​ឆ្ការ​ដី​ព្រៃ​តិចតួច​ទាន់​ចិញ្ចឹមជីវិត​​២ហិ​កតា​ដាំ​ដំណាំ​នោះ​បាន បើ​គួរ​ក​លើកលែង​បាន​លើក លើក​លែង​ទៅ ​។​ បើ​តាម​លោក​សុ​ន​ចាន់​ប្រធាន​ស្នាក់​ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​និយាយ​យ៉ាង​ខ្លី​ថា ​ការ​ចុះ​លើ​នេះ​ថ្នាក់លើ​ជា​អ្នកបញ្ជា​ឲ្យ​លោក​ចុះ​អនុវត្ត​តែ​ប៉ុណ្ណោះ​ចង់​ដឹង​រឿង​ពិត​សូម​ខាង​អ្នកកាសែត​ទៅ​សួរ​ប្រធាន​ការិយាល័យ​ដែន​ជម្រក​ទៅ​ដឹង​ហើយ​ព្រោះ​ការ​ចុះ​មក​ឬ​នេះ​គឺ​គាត់​ធ្វើ​តាម​ការ​ចង្អុលបង្ហាញ​ពី​លោក​ខន​សុ​ខុន​ប្រធាន​ការិយាល័យ​ដែល​រក​សត្វព្រៃ​ភ្នំឱរាល់ឲ្យ​ចុះ​អនុ​វ​ត្ត ​។ លោក​ខន​សុ​ខុន​មិន​អាច​សុំ​ការ​ពន្យល​បាន​ទេ ព្រោះ​លោក​មិន​ដែល​លើក​លេខ​ទូ​ស័ព្ទ​របស់​អ្នកកាសែត​ឡើយ​ ។

អត្ថបទសរសេរ ដោយ