ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Bill Gates បង្រៀន​មេរៀន​ដ៏​សំខាន់​មួយ​ដល់​ស្វាមី​គ្រប់​គ្នា

4 ឆ្នាំ មុន

លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លេខ​ពីរ​លើ​ពិភពលោក បាន​កសាង​ក្រុមហ៊ុន​ផលិតកម្ម​វិធី​កុំព្យូទ័រ​ធំ​ជាងគេ និង​កំពុង​តែ​ចូលរួម​ក្នុង​ការ​រក​ដំណោះស្រាយ​សម្រាប់​បញ្ហា​ធំ​ៗ​ជុំវិញ​ពិភពលោក​ដូច​ជា​ភាព​ក្រីក្រ និង​បម្រែបម្រួល​បរិយាកាស​ជាដើម ។…

លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លេខ​ពីរ​លើ​ពិភពលោក បាន​កសាង​ក្រុមហ៊ុន​ផលិតកម្ម​វិធី​កុំព្យូទ័រ​ធំ​ជាងគេ និង​កំពុង​តែ​ចូលរួម​ក្នុង​ការ​រក​ដំណោះស្រាយ​សម្រាប់​បញ្ហា​ធំ​ៗ​ជុំវិញ​ពិភពលោក​ដូច​ជា​ភាព​ក្រីក្រ និង​បម្រែបម្រួល​បរិយាកាស​ជាដើម ។

ប៉ុន្តែ​យោង​ទៅ​តាម​សៀវភៅ​របស់​ភរិយា​របស់​លោក​គឺ​អ្នកស្រី មេ​លី​ន​ដា ហ្គេ​ត​ស៍ (Melinda Gates) បាន​ឲ្យ​ដឹង​ថា​លោក​ថែម​ទាំ​ជា​ស្វាមី និង​ឪពុក​គំរូ​មួយ​រូប​ទៀត ។

ពេល​ដែល​កូនស្រី​អ្នក​ទាំង​ពីរ​នៅ​រៀន​មេ​តេ​យ្យ អ្នកស្រី មេ​លី​ន​ដា តែងតែ​បើកបរ​រថយន្ត​ជូន និង​ទៅ​យក​កូន​ពី​សាលារៀន​ជា​រៀងរាល់ថ្ងៃ​ទោះជា​អ្នកស្រី​ត្រូវ​ចំណាយពេល​ប្រមាណ​៤០​នាទី​សម្រាប់​គ្រប់​ជើង​ពិតមែន​ក្តី ។ ថ្ងៃមួយ​អ្នកស្រី​បាន​រអ៊ូ​ពី​រឿង​នេះ​ប្រាប់​ដល់​ស្វាមី ។ អ្នក​ប្រហែលជា​គិត​ថា​លោក ហ្គេ​ត​ស៍ ប្រហែលជា​ស្នើ​ឲ្យ​មានការ​ជួល​អ្នកបើកបរ​ហើយ ។

តែ​លោក​មិន​បាន​ធ្វើ​ដូច្នេះ​ទេ ផ្ទុយ​មក​វិញ​លោក​បាន​ស្នើ​ជូន​កូនស្រី​ទៅ​រៀន​ដោយ​ខ្លួនឯង​ទៅ​វិញ​ ទោះជា​ពេល​នោះ​លោក​នៅ​ធ្វើការ​ក្នុង​ក្រុមហ៊ុន Micosoft របស់​លោក​ដែល​មាន​ទិស​ផ្ទុយ​ពី​សាលារៀន ។ លោក​បាន​ស្នើ​ជូន​កូនស្រី​ទៅ​រៀន ២​ថ្ងៃជា​រៀង​រាល់​ស​ប្តា​ហ៍​ព្រោះ​លោក​ចង់​មានឱកាស​ចំណាយពេល​ជាមួយ​កូនស្រី ។

បន្ទាប់​ពី​បី​ស​ប្តា​ហ៍​ក្រោយមក អ្នកស្រី មេ​លី​ន​ដា ប្រទះ​ឃើញ​ថា​មាន​ឪពុក​កាន់តែ​ច្រើន​ដែល​ជូន​កូន​ៗ​ទៅ​សាលារៀន ។ អ្នកស្រី​ក៏​សួរ​ទៅ​ម្តាយ​ដទៃ​ហើយ​ពួក​គេ​បាន​ប្រាប់​មក​ថា​ពេល​ដែល​ពួក​គេ​មើលឃើញ​លោក ហ្គេ​ត​ស៍ ពួក​គេ​បាន​ទៅ​ផ្ទះ​វិញ និង​ប្រាប់​ដល់​ស្វាមី​ថា ប៊ី​ល ហ្គេ​ត​ស៍ ក៏​បើកបរ​ជូន​កូន​ទៅ​រៀន​ដែរ ។

អ្នកស្រី​មេ​លី​ន​ដា​ក៏​ចែករំលែក​កិច្ចការ​ក្នុងផ្ទះ​ជាមួយ​ស្វាមី​ដែរ​ដូច​ជា​ការ​ពិនិត្យ​កិច្ចការ​ផ្ទះ​របស់​កូន​ៗ និង​រំលឹក​មនុស្ស​ក្នុង​គ្រួសារ​ពី​រឿង​សំខាន់​ៗ​ផ្សេង​ៗ​ជាដើម ។

អ្វី​ដែល​គូ​ស្វាមីភរិយា​ដទៃ​អាច​រៀន​ពី​គូ​ស្វាមី​មហាសេដ្ឋី​ខាងលើ​នេះ​គឺ​ការ​ចែករំលែក​កិច្ចការ​ក្នុងផ្ទះ និង​សម្ភា​ធ​ផ្លូវ​អារម្មណ៍​ដែល​ស្ត្រី​ភាគច្រើន​ត្រូវ​រ៉ាប់រង​ម្នាក់ឯង​ខណៈ​ដែល​ស្វាមី​ចេញ​ទៅ​ធ្វើការ​រក​ថវិកា​ចិញ្ចឹម​គ្រួសារ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ