ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាច​ប្រជាពលរដ្ឋ​បំពាន​អាជ្ញាធរ​យក​ត្រាក់ទ័រ​ឈូស​លើក​ភ្លឺ​ព័ទ្ធ​ជុំវិញ​ទីទួល​ប្រាសាទ​«​សក្ល​»

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​10 ខែមករា ឆ្នាំ 2020 អាជ្ញាធរ​ស្រុក​កំពង់លែង មន្ត្រី​សូ​រិ​យោ​ដី មន្ត្រី​នគរបាល​ការពារ​បេតិកភណ្ឌ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន…

ខេត្តកំពង់ឆ្នាំង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​10 ខែមករា ឆ្នាំ 2020 អាជ្ញាធរ​ស្រុក​កំពង់លែង មន្ត្រី​សូ​រិ​យោ​ដី មន្ត្រី​នគរបាល​ការពារ​បេតិកភណ្ឌ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ផង បាន​ចុះ​វាស់វែង និង​ឈូស​កំណត់​ព្រំ​ដី​ជើង​ពី​ទួល​ប្រាសាទបុរាណ​ឈ្មោះ​ប្រាសាទ​សក្ល ហៅ​ប្រាសាទ​ប្រុស ស្ថិត​នៅ​ក្នុងភូមិ​កង្កែប​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ។

លោក សំ ចាន់​ថន អភិបាលស្រុក​កំពង់លែង​មាន​ប្រសាសន៍​ថា ដោយសារ​ជើង​ទីទួល​ប្រាសាទ​ដែល​មាន​ផ្ទៃរាប​ស្មើ ប្រជាពលរដ្ឋ​តែងតែ​ធ្វើស្រែ​ជាប់​នឹង​ជើង​ទីទួល​ប្រាសាទ​ជា​រៀង​រាល់​ឆ្នាំ ។​ប៉ុន្តែ​កន្លង​មក​ពួក​គាត់​ធ្លាប់​បាន​ធ្វើ​កិច្ចសន្យា​មិន​រំលោភ​បំពាន​យក​ដី​ជុំវិញ​ទីទួល​ជើង​ប្រាសាទ​នោះ​ឡើយ​។

ជាមួយ​គ្នា​នេះ​លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង​ក៏​បាន​បញ្ជាក់​ដែរ​ថា ជុំវិញ​ទីទួល​ប្រាសាទ​សក្ល គឺ​មិន​អនុញ្ញាត​ឲ្យ​មានការ​បំពារបំពាន​ឡើយ ។ កន្លង​មក​ប្រជាពលរដ្ឋ​ធ្លាប់​បាន​ធ្វើ​កិច្ចសន្យា​រួច​ហើយ​ខាង​មន្ទីរ​ក៏​ធ្លាប់​បោះ​ព្រំ​ដី​ដែរ ប៉ុន្តែ​ពួក​គាត់​មិន​យល់​នៅ​តែ​មានការ​ចូល​ធ្វើស្រែ​ជាប់​នឹង​ជើង​ទួល​ប្រសាទ​ដដែល ។ ចំពោះ​ការ​លើក​ឡើង​ថា​ចម្ងាយ​ពី​ជើង​ទួល​ប្រាសាទ​ត្រឹម​៥​ម៉ែ​ត មានការ​រួច​ធ្វើស្រែ នោះ គឺ​មិន​ពិត​នោះ​ទេ ដូច​ឃើញ​ស្រាប់​នៅ​ថ្ងៃនេះ ។

ជាមួយ​គ្នា​នេះ​ដែរ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ដីស្រែ​នៅ​ជាប់ជើង​ទួល​ប្រាសាទ កាន់តែ​ច្បាស់ អាជ្ញាធរ​ស្រុក​បាន​យក​ត្រាក់ទ័រ​មក​ឈូស​លើក​ភ្លឺ​ព័ទ្ធ​ជុំវិញ​ជើង​ទួល ប្រាសាទ​ដើម្បី​ជា​កំណត់​សម្គាល់ដល់​ប្រជាពលរដ្ឋ បញ្ឈប់​ការ​ធ្វើស្រែ​ជាប់​នឹង​ជើង​ទីទួល​ប្រាសាទ​នោះ​តទៅ​ទៀត ។

ដោយឡែក​លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​ក៏​បាន​បញ្ជាក់​ដែរ​ថា ប្រាសាទ សក្ល គឺជា​ប្រាសាទ​មួយ​ក្នុង​ចំណោម​ប្រាសាទ​ជា​ច្រើន ដែល​រាប់​បញ្ចូល​ថា​ជាទី​តាំង​សម្រាប់​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត ប៉ុន្តែ​ជា​រើ​យ​ៗ មិនសូវ មាន​ភ្ញៀវ​ទេសចរណ៍ ចូល​ទៅ​កម្សាន្ត ឡើយ ។ ចំពោះ​ការ​លើក​ឡើង​ថា​មាន​តំណាង​ឲ្យ​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត នៅ​ប្រាសាទ សក្ល នោះ វា​ជា​សិទ្ធិ​របស់​ពលរដ្ឋ អ្នកទេសចរ​តែ​ប៉ុណ្ណោះ​។ យ៉ាងនេះ​ក្តី លោក​គាំទ្រ​ការ​លើក​ភ្លឺ​ព័ទ្ធ​ជុំវិញ ទីទួល​ប្រាសាទ​ដើម្បី​កំណត់​ព្រំ​ឲ្យ​កាន់តែ​ច្បាស់ ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​រំលោភ​បំពាន ។

នៅ​ព្រឹក​នោះ​ផង​ដែរ​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​ស្រែ​ជុំវិញ​ទីទួល​ប្រាសាទ ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ស្រុក​អញ្ជើញ​ពួក​គាត់​ដើម្បី​មក​មើល​ការ លើក​ភ្លឺ​សម្គាល់ ព្រុំ​ដី​រវាង​ដី​ទីទួល​ប្រាសាទ​និង​ដីស្រែ​របស់​ពួក​គាត់ និង​បាន​ណែនាំ​អោយ​ពួក​គាត់​បញ្ឈប់ ការ​ធ្វើស្រែ​ចូល​មក​ក្នុង​ជើង​ទីទួល​ប្រាសាទ​ជា​បន្ត​ទៅ​ទៀត ។

ជាទី​បញ្ចប់​លោក សំ ចាន់​ថន​អភិបាលស្រុក​កំពង់លែង បាន​បញ្ជាក់​ថា​នៅ​ដើមឆ្នាំ 2020 នេះ​រដ្ឋបាល​សាលាស្រុក​កំពង់លែង បាន​ដាក់​ថវិកា​មួយ​ចំនួន​ដើម្បី​ធ្វើ​ផ្លូវ​ថ្មី ចូល​មក​កាន់​ទីទួល​ប្រាសាទ​​នេះ​ហើយ ប៉ុន្តែ​ជំហាន​ដំបូង​ធ្វើ​បាន​តែ​ជាង 100 ម៉ែត្រ ប៉ុណ្ណោះ​ហើយនឹង​បន្ត​ធ្វើ​ជា​បន្តបន្ទាប់​ទៀត​រហូត​ដល់​មាន​ផ្លូវ​ធំ​អាច​មាន​រថយន្ត​បើក​ចេញចូល ទៅ​ប្រាសាទបុរាណ​សក្ល ដែល​កសាង​ឡើង​ក្នុង​ចន្លោះ​សតវត្ស​ទី 7 និង​ទី 8 តាម​រចនាបថ​កំពង់ព្រះ​នេះ​បាន ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ