ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​ប្រូ​ម៉ូ​សិន​ដ៏​អស្ចារ្យ​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន នៅ​ណា​ហ្គា​វើ​ល​ដ៍​!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២០ ៖ ទទួលយក​នូវ​លាភ​សំណាង និង​ភាព​រីករាយ​គ្មាន​ដែន​កំណត់​ក្នុង ឆ្នាំជូត​កណ្តុ​រមាស ដោយ​ជួបជុំ​ជាមួយ​អ្នកជា​ទីស្រឡាញ់​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​នៅ​ណា​ហ្គា វើ​ល​ដ៍​។…

រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២០ ៖ ទទួលយក​នូវ​លាភ​សំណាង និង​ភាព​រីករាយ​គ្មាន​ដែន​កំណត់​ក្នុង ឆ្នាំជូត​កណ្តុ​រមាស ដោយ​ជួបជុំ​ជាមួយ​អ្នកជា​ទីស្រឡាញ់​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​នៅ​ណា​ហ្គា វើ​ល​ដ៍​។ សូម​អញ្ជើញ​ទៅ​ណា​ហ្គា​វើ​ល​ដ៍​ដើម្បី​ទទួល​បានការ​បញ្ចុះតម្លៃ និង​ការ​សម្តែង​សិល្បៈ​ដ៏​អស្ចារ្យ​ចាប់ពី ឥឡូវនេះ រហូត​ដល់​ថ្ងៃ​ទី​9 ខែកុម្ភៈ​។

សូម​អញ្ជើញ​ទៅ​ពិសា​នៅ Fortune Palace និង Hall of Golden Chimes ដែល​ជា​ភោជនីយ​ដ្ឋាន​ចិន​ឈ្នះ​ពាន រង្វាន់​ពិភពលោក​របស់​ណា​ហ្គា​វើ​ល​ដ៍​។ សាកល្បង​ភ្លក្ស​ម្ហូប​ពិសេស​ណែនាំ​ដោយ​មេ​ចុងភៅ​ចំណាន​ដូច​ជា ម្ហូប​អ៊ី​សាង និង​ចាប់​ម្ហូប​ឲ្យ​បាន​ខ្ពស់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ទទួល​បាន​ង៉ូ​វ​ហេង និង​ភាព​សម្បូរហូរហៀរ ពេញ​មួយ​ឆ្នាំ តម្លៃ​ចាប់ពី $28 សម្រាប់​ការ​ពិសា​នៅ​ក្នុង​ភោជនីយដ្ឋាន ឬ​ខ្ចប់​យក​ទៅ​គេហដ្ឋាន​ដូច​ជា គ្រឿង​សមុទ្រ​ស្រស់ ត្រី​សាល​ម៉ុ​ន ប៉ាវ​ហ៊ឺ​អាហ្វ្រិក​ខាងត្បូង និង​បង្កង​អូស្ត្រាលី​។

ណា​ហ្គា​វើ​ល​ដ៍ ក៏​មាន​បម្រើ​ជូន​នូវ​មុខម្ហូប​ដែល​មានការ​ពេញ​និយម​ផង​ដែរ​ដូច​ជា ម្ហូបមហា​សម្បត្តិ​ដែល​មាន លាយ​គ្រឿង​សមុទ្រ​កម្រ​ជាមួយនឹង​សាច់ កំភួនជើង​ជ្រូក​លាយ​ជាមួយ​ផ្សិត​ចិន និង​សា​រ៉ា​យ​សមុទ្រ​ខ្មៅ បង្គា​លាយ​ជាមួយ​ទឹកជ្រលក់ និង​ម្ហូប​នាំ​សំណាង​ជា​ច្រើន​ជម្រើស​ទៀត​។ សូម​អញ្ជើញ​ទៅ​ពិសា​ម្ហូប​ឈុត​ដែល​មាន​រសជាតិ​ដ៏​ឈ្ងុយ​ឆ្ងាញ់​មិន​អាច​បំភ្លេច​បាន តម្លៃ​ចាប់ពី $238 សម្រាប់​គ្នា 4 នាក់ ឬ $588 សម្រាប់​គ្នា 10 នាក់​។ សូម​ណែនាំ​ឲ្យ​កក់​ទុក​មុន​តាម​រយៈ​ទូរស័ព្ទ​លេខ ៖ +855 15 402 345 ឬ តាម​រយៈ​អ៊ី​ម៉ែ​ល dining@nagaworld.com ។

ចំពោះ​នំ និង​បង្អែម​បែប​ចិន​វិញ សូម​អញ្ជើញ​សាកល្បង​នំ​រសជាតិ​បឺ​រ នំ​រសជាតិ​សណ្តែក នំ​ស្រួយ​រសជាតិ​ដូង និង​នំ​នាំ​សំណាង​ធ្វើ​ពី​អង្ករដំណើប​ដែល​មាន​ដាក់​លក់​ពី​ម៉ោង 10 ព្រឹក​ដល់ 10 យប់ រៀងរាល់ថ្ងៃ នៅ​កន្លែង ទទួលភ្ញៀវ និង​ភោជនីយដ្ឋាន​ក្រោម​ដី Food Pavilion ។

មិនតែប៉ុណ្ណោះ លោក​អ្នក​នឹង​ទទួល​បាន​តុក្កតា​រូប​កណ្តុរ​ដ៏​ស្រស់​ស្អាត​តូច​មួយ នៅ​ពេល​ចំណាយ $50 ឬ​ច្រើន ជាង​នេះ​នៅ​ក្នុង​វិក្កយបត្រ​មួយ នៅ​តាម​ភោជនីយដ្ឋាន​ណាមួយ​របស់​ណា​ហ្គា​វើ​ល​ដ៍ ឬ​ទិញ​កញ្ចប់​សេវាកម្ម​ស្ប៉ា ចាប់ពី $88 ហើយ​អ្នក​នឹង​ទទួល​បាន​នូវ​តុក្កតា​រូប​កណ្តុរ​ធំ​មួយ​នៅ​ពេល​​អ្នក​ចំណាយ​លើស​ពី $80 នៅ​ពេល ពិសា​ម្ហូបអាហារ ឬ​ទិញ​កញ្ចប់​សេវាកម្ម​ស្ប៉ា​ចាប់ពី $108​។ ចុះ​ឈ្មោះ​ជា​សមាជិក​ណា​ហ្គា​វើ​ល​ដ៍​រី​វ៉​ត និង​ទទួល បាន​តុក្កតា​មួយ​ឈុត​ឥត​គិតថ្លៃ​ដែល​ចំនួន​មាន​កំណត់​!

អ្វី​ដែល​កាន់តែ​អស្ចារ្យ​នោះ គឺ​ណា​ហ្គា​វើ​ល​ដ៍ នឹង​ផ្តល់​ជូន​ការ​សម្តែង​សិល្បៈ​អបអរ​បុណ្យចូលឆ្នាំ​ចិន ចាប់ពី​ម៉ោង 6 ល្ងាច រៀងរាល់ថ្ងៃ នៅ​ឆាក​ជាន់​ផ្ទាល់​ដី ណា​ហ្គា​វើ​ល​ដ៍​ទី​1​។ អ្វី​ដែល​មាន​ជា​លើក​ដំបូង​ក្នុង​រាជធានី​ភ្នំពេញ គឺ​ការ​ដើរ​ដង្ហែ​ក្បួន​រូប​នាគ​បែប​បុរាណ​ចិន​ដែល​គេ​កម្រ​បានឃើញ​នៅ​ក្នុង​សម័យ​ទំនើប​។

រូប​នាគ ត្រូវ​បាន​គេ​ជឿ​ថា តំណាង​ឲ្យ​ប្រាជ្ញា អំណាច និង​ទ្រព្យសម្បត្តិ ដូច្នេះ​អ្នក​អាច​ដើរ​តាម​ក្បួន​ដង្ហែ​រូប​នាគ អម​ជាមួយ​លោកតា​ចិន​នាំ​សំណាង និង​រូប​ម៉ាស់​ស្ក​ត់​ដទៃ​ទៀត ដើម្បី​ទទួល​បាន​នូវ​មហាលាភ​សម្រាប់​ឆ្នាំ​ថ្មី​។ សូម​ត្រៀមខ្លួន​ដើម្បី​អបអរ និង​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ចិន​ជាមួយ​គ្នា​នៅ​ណា​ហ្គា​វើ​ល​ដ៍​។
សួស្តី​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​!

ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ