ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Lampard ប៉ះ Mourinho ប្រជែង​គ្នា​យក​ខ្សែបម្រើ​ឆ្នើម​ក្លិប​យក្ស Atlético Madrid

4 ឆ្នាំ មុន

ក្លិប​តោ​ខៀវ Chelsea និង​មាន់​ខ្នាយ​មាស Tottenham Hotspur កំពុង​ប្រជែង​គ្នា​ក្នុង​ការ​នាំ​យក​កីឡាករ​ខ្សែបម្រើ Thomas Lemar ពី​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Atlético…

ក្លិប​តោ​ខៀវ Chelsea និង​មាន់​ខ្នាយ​មាស Tottenham Hotspur កំពុង​ប្រជែង​គ្នា​ក្នុង​ការ​នាំ​យក​កីឡាករ​ខ្សែបម្រើ Thomas Lemar ពី​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Atlético Madrid ។

ក្រុម​រហស្សនាម​តោ​ខៀវ ក្រោម​ការ​ដឹកនាំ​ដោយ​គ្រូបង្វឹក​លោក Frank Lampard បាន​កំពុង​ស្វែងរក​កីឡាករ ដើម្បី​នាំ​យក​មក​ជួយ​ក្រុម​ក្នុង​ការ​ប្រកួតប្រជែង​នៅ​រដូវ​កាល​នេះ បន្ទាប់​ពី​រួច​ផុត​ពី​ការ​ពិន័យ​ក្នុង​ការ​នាំ​ចូល​កីឡាករ​កាលពី​ពេល​ថ្មី​ៗ​នេះ​។

ជាក់ស្តែង​បើ​តាម​ប្រភព​ពី Standard បានឱ្យ​ដឹង​ថា ពួក​គេ​កំពុង​ចាប់អារម្មណ៍​លើ​ខ្សែបម្រើ​ស្លាប Thomas Lemar បន្ទាប់​ពី​ការ​ចង់បាន​កីឡាករ Wilfried Zaha មិន​អាច​ធ្វើ​ទៅ​បាន ដោយសារ​តែ Crystal Palace បាន​កំណត់​តម្លៃ​រហូត​ដល់ ៨០​លាន​ផោន ។ Chelsea បាន​ដាក់​សំណើរ​ប្រមាណ ៥០​លាន​ផោន​ទៅ​កាន់ At.Madrid សម្រាប់​នាំ​យក Lemar មក​រួម​ក្រុម​ក្នុង​ខែមករា​នេះ ។

ចំណែកឯ Spurs ឯណោះ​វិញ​ក្រោម​ការ​ដឹកនាំ​របស់​លោក José Mourinho ត្រូវ​បានឱ្យ​ដឹង​ថា ក៏​បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង លើ​ខ្សែបម្រើ​សញ្ជាតិ​បារាំង​រូប​នេះ​ផង​ដែរ ក្រោយ​បច្ចុប្បន្ន​ក្លិប​ហាក់​បង្ហាញ​ទម្រង់​លេង​មិនសូវ​ជា​បាន​ល្អ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ