ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​រៀន​ពី​វិធី​សន្សំ​លុយ​តាម​ជនជាតិ​ជប៉ុន​ទើប​អាច​ផ្លាស់​ប្តូរជីវិត​បាន

4 ឆ្នាំ មុន

មនុស្ស​មួយ​ចំនួន​មិន​ដែល​មាន​បញ្ហា​ច្រើន​ឡើយ​ក្នុង​ការ​គ្រប់គ្រង​ការ​ចាយវាយ និង​ការ​សន្សំ​លុយ ខណៈ​ដែល​មនុស្ស​មួយ​ចំនួន​ទៀត​ស្ទើរតែ​មិន​សល់​ប្រាក់ខែ​នៅ​ចុងខែ ។ ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ប្រភេទ​ទី​ពីរ​នោះ​អ្នក​គួរតែ​រៀន​ពី​ជនជាតិ​ជប៉ុន​ពី​ការ​សន្សំ​លុយ ។ វិធី​សន្សំ​លុយ​មួយ​ដែល​មានឈ្មោះ​ថា Kakeibo ឬ​មាន​ន័យ​ថា​សៀវភៅ​ធំ​ក្នុង​គ្រួសារ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ…

មនុស្ស​មួយ​ចំនួន​មិន​ដែល​មាន​បញ្ហា​ច្រើន​ឡើយ​ក្នុង​ការ​គ្រប់គ្រង​ការ​ចាយវាយ និង​ការ​សន្សំ​លុយ ខណៈ​ដែល​មនុស្ស​មួយ​ចំនួន​ទៀត​ស្ទើរតែ​មិន​សល់​ប្រាក់ខែ​នៅ​ចុងខែ ។ ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ប្រភេទ​ទី​ពីរ​នោះ​អ្នក​គួរតែ​រៀន​ពី​ជនជាតិ​ជប៉ុន​ពី​ការ​សន្សំ​លុយ ។

វិធី​សន្សំ​លុយ​មួយ​ដែល​មានឈ្មោះ​ថា Kakeibo ឬ​មាន​ន័យ​ថា​សៀវភៅ​ធំ​ក្នុង​គ្រួសារ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩០៤ ដោយ​ស្ត្រី​ម្នាក់​ឈ្មោះ​ថា ហា​នី ម៉ូតូ​កូ (Hani Motoko) ។ គោលដៅ​សំខាន់​ក្នុង​វិធី​សន្សំ​លុយ​នេះ គឺ​ជួយ​ឲ្យ​មនុស្ស​យល់​ដឹង​ពី​ទំនាក់ទំនង​ដែល​ពួក​គេ​មាន​ជាមួយនឹង​លុយ​ដោយ​ទុក​សៀវភៅ​ធំ​កត់ត្រា​រាល់​ចំណូល​និង​ចំណាយ​ដែល​ខ្លួន​មាន ។ ប៉ុន្តែ​អ្វី​ដែល​ពិសេស​គឺ​វា​មិន​ត្រូវការ​ឲ្យ​អ្នកចេះ​គណនេយ្យ ឬ​ប្រើ​កុំព្យូទ័រ​ស្មុគស្មាញ​ទេ ។

ផ្ទុយ​មក​វិញ អ្នក​គ្រាន់តែ​ត្រូវ​ចេះ​សរសេរ​កត់ត្រា​ជា​ការ​ស្រេច ។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​មក​ថា ការ​សរសេរ​ទុក​ដោយ​ផ្ទាល់​ដៃ​អាច​ជំរុញ​ឲ្យ​អ្នក​ផ្លាស់​ប្តូរ​ខ្លួនឯង​ឲ្យ​ល្អ​ប្រសើរ​ដោយ​ជំរុញ​ឲ្យ​អ្នកមាន​វត្តមាន និង​ដឹង​ច្បាស់​ពី​អ្វី​ដែល​ជា​ទម្លាប់​អាក្រក់​របស់​ខ្លួន ។

យោង​ទៅ​តាម​វិធីសាស្ត្រ​ខាងលើ អ្នក​ត្រូវ​តែ​សួរ​ខ្លួនឯង​ពី​សំណួរ​សំខាន់​ៗ​ខាងក្រោម​នេះ​មុន​ពេល​សម្រេចចិត្ត​ទិញ​សម្ភារៈ​អ្វីមួយ ។

តើ​ខ្ញុំ​អាច​រស់នៅ​ដោយ​មិន​មាន​សម្ភារៈ​នេះ​បាន​ទេ? តើ​ខ្ញុំ​អាច​ទិញ​វា​បាន​ទេ​បើ​យោង​តាម​ស្ថាន​ការ​ហិរញ្ញវត្ថុ​ខ្ញុំ​បច្ចុប្បន្ន​នេះ? តើ​ខ្ញុំ​នឹង​ប្រើ​វា​ទេ? តើ​ខ្ញុំ​មាន​កន្លែង​ទុក​វា​ទេ? តើ​ខ្ញុំ​ដឹង​ពី​វា​ពី​នរណា? តើ​ថ្ងៃនេះ​ខ្ញុំ​មាន​អារម្មណ៍​យ៉ាងដូចម្តេច? តើ​ខ្ញុំ​មាន​អារម្មណ៍​យ៉ាងណា​ពេល​ដែល​គិត​ថា​ចង់​ទិញ​ពី​វា?

វិធីសាស្ត្រ​នេះ​មាន​ប្រសិទ្ធិ​ភាព​ជាង​វិធីសាស្ត្រ​ដទៃ​ព្រោះ​វា​បង្ខំ​ឲ្យ​អ្នក​អនុវត្ត​គិត​ពី​ការ​ទិញ និង​មូលហេតុ​ដែល​ជំរុញ​ដល់​ការ​ទិញ​មុន​ពេញ​សម្រេចចិត្ត​ទិញ​វា ។ វា​អនុញ្ញាត​ឲ្យ​អ្នក​អនុវត្ត​ដឹង​ច​ម្បា​ស់​ពី​អ្វី​ដែល​ខ្លួន​ចង់បាន និង​អ្វី​ដែល​ខ្លួន​ត្រូវការ ។

ប៉ុន្តែ​អ្នក​គួរ​កត់សម្គាល់​ដែរ​ថា វិធីសាស្ត្រ​សន្សំ​លុយ​បែប​ជនជាតិ​ជប៉ុន​ខាងលើ​នេះ​មិនមែន​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឲ្យ​អ្នក​បោះបង់​រាល់​សុភមង្គល​ពី​ជីវិត​របស់​អ្នក​ទេ ។ ប្រសិនបើ​អ្នកមាន​អារម្មណ៍មិនល្អ អ្នក​អាច​ចាយវាយ​លើ​អ្វី​ដែល​អាច​លើកទឹកចិត្ត​អ្នក​បាន ។ ប៉ុន្តែ​គោលដៅ​សំខាន់​គឺ​ការ​ជំរុញ​ឲ្យ​មនុស្ស​មាន​ទម្លាប់​គិតគូរ​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន​មុន​ពេល​សម្រេចចិត្ត​ទិញ​អ្វី ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ