ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ឡាន​ហា​យ​ឡែ​ន​ឌ័​រ ចេញពី​ក្រុងព្រះ​សី​ហនុ ចាប់​ជាប់​នៅ​ស្រុក​ព្រៃ​នប់

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៤ ខែមករា​កន្លង​ទៅ វេលា​ម៉ោង​ប្រមាណ​​១១​និង​៣០​នាទី​យប់ នៅភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ មាន​ករណីចោរលួច​រថយន្ត​១​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រពណ៌​ត្រាវ…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៤ ខែមករា​កន្លង​ទៅ វេលា​ម៉ោង​ប្រមាណ​​១១​និង​៣០​នាទី​យប់ នៅភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ មាន​ករណីចោរលួច​រថយន្ត​១​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រពណ៌​ត្រាវ ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ ២A-៧៨១០ របស់​ជនជាតិ​ចិន​ម្នាក់ ខណៈ​ចុះ​ពី​រថយន្ត​ចូល​ទៅ​ទិញ​ផ្លែ​ឈើ​ដោយ​មិន​បាន​ពន្លត់​ម៉ា​សុ​ី​ន ហើយ​ជនសង្ស័យ​ក៏​ចូល​បើករថយន្ត​គេចខ្លួន​បាត់​ទៅ ។

បន្ទាប់​ពី​បាន​ទទួល​ដំណឹង​នេះ​ភ្លាម កម្លាំង​នគរបាល​ខេត្ត បាន​សហការ​គ្នា​ធ្វើការ​រុករក និង​ដាក់​កម្លាំង​ស្ទាក់​ចាប់​នៅ​តាម​គោលដៅ​សំខាន់​ៗ​និង​តាម​ផ្លូវជាតិ​៤ ។ រហូត​ដល់​វេលា​ម៉ោង​ប្រហែល​១២​និង​៣០​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែមករា ជនសង្ស័យ​បាន​បើករថយន្ត​ដែល​លួច​បាន​នោះ​សំដៅ​ទៅ​រាជធានី​ភ្នំពេញ ។

ពេល​ទៅ​ដល់​ស្រុក​ព្រៃ​នប់ ឆ្លងកាត់​កន្លែង​ត្រួតពិនិត្យ​របស់​កម្លាំង​សមត្ថកិច្ច ក៏​បាន​ស្ទាក់ ហៅ​អ្នក​បើករថយន្ត​ឱ្យ​ឈប់ តែ​ជនសង្ស័យ​ដឹងខ្លួន​មិន​ព្រម​ឈប់ និង​បាន​បន្ថែម​ល្បឿន​បុក​ទម្លុះ​កន្លែង​ត្រួតពិនិត្យ​របស់​កម្លាំង​សមត្ថកិច្ច ។ ទោះជា​យ៉ាងណា មិន​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​កម្លាំង​សមត្ថកិច្ច​ឡើយ ដោយសារ​បាន​ត្រៀមលក្ខណ​:​ជា​មុន ហើយ​បើករថយន្ត​ដេញ​តាម​រហូត​ស្ទាក់​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន។

ម្ចាស់​រថយន្ត​ឈ្មោះ Wang Qi Fu ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ចិន មុខរបរ​លក់ដូរ ស្នាក់នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។ ឯ​ជនសង្ស័យ​ឈ្មោះ សុវណ្ណ សេង​លៀង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​ជាងដែក មាន​ទីលំនៅ​ក្នុងភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។
ចំពោះ​ករណី​នេះ ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕

អត្ថបទសរសេរ ដោយ