ខេត្តកំពង់ឆ្នាំង ៖ រឿងរ៉ាវចងការប្រាក់មួយ បានធ្វើឲ្យម្ចាស់បំណុលក្លាយជាចុងចម្លើយ ដោយសារតែបានប្រព្រឹត្តនូវអំពើឆ្គាំឆ្គងទៅលើកូនបំណុលទាំងបំពាន ។ ទីបញ្ចប់ ភាគីទាំងសងខាង ក៏បានសម្របសម្រួលបញ្ឈប់វិវាទគ្នា ដោយសារតែក្រុមអ្នកសារព័ត៌មានបានចុះជួយក្នុងករណីនេះ ។ ហេតុការណ៍នេះ បានកើតឡើងនៅភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ។
ទោះយ៉ាងណា អ្នកសារព័ត៌មានយើងមិនមែនមានបំណងកាន់ជើង ឬលើកទឹកចិត្តដល់កូនបំណុលនោះទេ ជំពាក់ប្រាក់ត្រូវតែសង ។ ម្យ៉ាងវិញទៀត វាជាសារមួយ សម្រាប់ម្ចាស់បំណុលផងដែរ ដែលទៅបំពារបំពានរំលោភសិទ្ធិលើខាងកូនបំណុល ក្រៅប្រព័ន្ធតុលាការ ។ ក្នុងអង្គហេតុមាន ៖ ភាគីកូនបំណុលមានប្ដីឈ្មោះ ប៊ិត ចាន់វិបុល អាយុ៣៩ឆ្នាំច ប្រពន្ធមានឈ្មោះ គង់ ភីសាម៉ា អាយុ៣៥ឆ្នាំ ពួកគាត់មានទីលំនៅភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ។ ចំណែកឯម្ចាស់បំណុលមានឈ្មោះ ហ៊ីង ចន្ថា នៅភូមិអណ្ដូងពោធិ៍ ឃុំពង្រ ស្រុករលាប្អៀរ ។
តាមការបញ្ជាក់ពេលកូនបំណុលដែលមានឈ្មោះ គង់ ភីហ្សាម៉ា បានឲ្យដឹងថា នៅក្នុងអំឡុងឆ្២០០៨ រូបគាត់និងប្ដី បានទៅចងការប្រាក់ពីឈ្មោះ ហ៊ីង ចន្ថាចំនួន 1000ដុល្លារ ដោយគិតការប្រាក់ ក្នុងមួយខែចំនួន 100ដុល្លារ ។ ចាប់តាំងពីខ្ចីមកគាត់បានសងបណ្ដោះខ្លះៗ ដោយគិត ទាំងការទាំងដើម គឺសងបានចំនួន 900 ដុល្លារហើយ ។ប៉ុន្តែការប្រាក់ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ បានឡើងរហូតដល់៣៨០០ដុល្លា ។ ដោយសារតែជីវភាពខ្វះខាតគាត់គ្មានលទ្ធភាពសងគេទើបម្ចាស់បំណុលចេះតែបង្ខំឱយធ្វើកិច្ចសន្យាមួយលើក ជាពីរលើក គាត់នៅតែមិនមានលទ្ធភាពសង។
ក្រោយមកម្ចាស់បំណុលបានលួចធ្វើប្លងដីកាន់កាប់លើដី ដែលគាត់កំពុងរស់នៅ ដោយគាត់ពុំបានដឹងឡើយ ។ នៅថ្ងៃទី 3 ខែមករាឆ្នាំ 2020 កន្លងទៅនេះម្ចាស់បំណុល បានយកបង្គោលមកបោះរបងព័ទ្ធយកដីលំនៅឋានគាត់យកតែម្ដង ដោយសំអាងលើមានប្លង់ ដែលគាត់បានលួចធ្វើតែភាគីម្ខាង ដោយរូបគាត់ជាម្ចាស់ដីមិនបានដឹង ។ នៅថ្ងៃបោះរបងនោះក៏មានមន្ត្រីប៉ូលិស 2 រូប មកជួយការពារផងដែរ ដោយបង្ខំឱយគាត់រើផ្ទះចាកចេញពីដីដែលគាត់កំពុងរស់នៅ ។ ការមកបោះរបងព័ទ្ឋយកដីនេះ ពុំមានការចូលរួមពីស្ថាប័នរបស់តុលាការឡើយ គឺធ្វើដោយចិត្តឯងតែប៉ុណ្ណោះ ។
ថ្ងៃនោះផងដែរ ក៏មានក្រុមអ្នកសារព័ត៌មានមួយបានចុះមកផ្តិតយករូបភាពដែលធ្វើឱ្យមានប្រតិកម្មពី
មតិមហាជនក៏៏ដូចជាអាជ្ញាធរផងដែរ ។ ក្រោយកើតហេតុនោះដែរ ភាគីម្ចាស់កូនបំណុលក៏បានដាក់ពាក្យបណ្តឹងទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីឱ្យជួយអន្តរាគំន៍អំពីបញ្ហាន ។
ដោយឡែក ភាគីម្ចាស់បំណុលវិញ ដោយយល់ថាខ្លួនបានធ្វើបំពារបំពានទៅលើកូនបំណុល យល់ថាខ្លួនមានកំហុសខុសឆ្គង ខ្លាចមានការប្ដឹងផ្ដល់កាន់តែវែងឆ្ងាយ ក៏សុំបញ្ចប់រឿងត្រឹមហ្នឹង ហើយបានធ្វើកិច្ចសន្យានៅថ្ងៃទី 8 ខែមករាឆ្នាំ 2020 ដោយមានស្មៀនឃុំចូលរួម ក្នុងការធ្វើកិច្ចសន្យា គឺដែលមានខ្លឹមសារថា៖ ឈ្មោះហ៊ីង ចន្ថាដែលជាម្ចាស់បំណុល បញ្ឈប់ការទាមទារប្រាក់ជំពាក់ដែលនៅសល់ចំនួន 3.800 ដុល្លារ និង ទី២គឺសុំបង្វិលប្លង់ដីដែលបានធ្វើ ឲ្យកូនកូនបំណុលឈ្មោះ គង់ ភីសាម៉ាវិញ ។
ចំណែកឈ្មោះ គង់ ភីសាម៉ា ក៏បានសន្យាបញ្ឈប់ការប្ដឹងប្ដល់នឹងដកពាក្យបណ្ដឹងពីស្នងការដ្ឋាននគរបាលខេត្តវិញដែរ។ នៅថ្ងៃនោះដែរកូនបំណុល ឈ្មោះ គង់ ភីសាម៉ា បានសំដែងទឹកចិត្តត្រេកអរ និងបានថ្លែងអំណរគុណ ដលើក្រុមអ្នកសារព័ត៌មាន ដល់ភាគីម្ចាស់បំណុល និងមន្ត្រី សុរិយោដី ដែលបានរៀបចំផ្ទេរប្លង់ដីត្រឡប់ មកឱយគាត់វិញផងដែរ។ ជុំវិញបញ្ហាខាងលើនេះ ម្ចាស់បំណុល មិនអនុញ្ញាត្តឱយសម្ភាសន៍ និងថតរូបភាពនោះទេ។
ចែករំលែកព័តមាននេះ