ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អង្គ​ប្រសូត​នៅ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ

4 ឆ្នាំ មុន

ក្នុង​នាម​ជា​ពុទ្ធមាមកជន​គប្បី​សិក្សា​នូវ​ពង្សាវតារ ឬ​ដំណើររឿង​របស់​ព្រះពុទ្ធ​ឱ្យ​បាន​យល់​ដឹង​ជាក់ច្បាស់ កុំឱ្យ​ជឿ​ព្រោះ​ឮ​គេ​ថា​ល្អជា​ជំនឿ​គ្មាន​ហេតុផល ។ តទៅ​នេះ​ជា​ដំណើររឿង​របស់​ព្រះពុទ្ធ​ជា​ម្ចាស់​នៃ​យើង ដែល​កោះសន្តិភាព​លើកយក​មក​បង្ហាត់បង្ហាញ​តាំង​អំពី​ព្រះ​អង្គ​ប្រសូត​រហូត​ដល់​ទ្រង់​បរិ​ព្វា​ន ។ ព្រះពុទ្ធ គឺជា​ម្ចាស់​នៃ​ព្រះពុទ្ធ​សាសនា ដែល​មាន​ព្រះ​នាម​ដើម…

ក្នុង​នាម​ជា​ពុទ្ធមាមកជន​គប្បី​សិក្សា​នូវ​ពង្សាវតារ ឬ​ដំណើររឿង​របស់​ព្រះពុទ្ធ​ឱ្យ​បាន​យល់​ដឹង​ជាក់ច្បាស់ កុំឱ្យ​ជឿ​ព្រោះ​ឮ​គេ​ថា​ល្អជា​ជំនឿ​គ្មាន​ហេតុផល ។ តទៅ​នេះ​ជា​ដំណើររឿង​របស់​ព្រះពុទ្ធ​ជា​ម្ចាស់​នៃ​យើង ដែល​កោះសន្តិភាព​លើកយក​មក​បង្ហាត់បង្ហាញ​តាំង​អំពី​ព្រះ​អង្គ​ប្រសូត​រហូត​ដល់​ទ្រង់​បរិ​ព្វា​ន ។

ព្រះពុទ្ធ គឺជា​ម្ចាស់​នៃ​ព្រះពុទ្ធ​សាសនា ដែល​មាន​ព្រះ​នាម​ដើម សិទ្ធត្ថៈ ។ សិទ្ធត្ថ​កុមារ​ជា​ព្រះរាជបុត្រ​នៃ​ព្រះបាទ​សុទ្ធោទនៈ និង​ព្រះ​នាង សិរិ​មហាមាយា ។ ព្រះ​អង្គជា​ពូជ​សាក្យវង្ស ដែល​មាន​ព្រះរាជ​និ​វេស​ដ្ឋា​ន​នៅ​ក្រុង​កបិលវត្ថុ​នៃ​ដែន​សក្កៈ ជា​ប្រទេស​ខាង​ពុទ្ធបិតា ។

ព្រះ​សិទ្ធត្ថ​កុមារ ប្រសូត​នៅ​ក្នុង​ព្រៃ​ឧទ្យាន លុម្ពិនី សព្វថ្ងៃ​ស្ថិត​នៅ​ប្រទេស​នេ​ប៉ា​ល់​ជាប់​ព្រំដែន ក្នុង​រវាង​ព្រះរាជ​និវត្តន៍​ទៅ​កាន់​មាតុប្រទេស​នៃ​ព្រះ​នាង​សិរិ​មហាមាយា​ជា​ព្រះពុទ្ធ​មាតា ។​​ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ