ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ឹ​ង រ​ដ្ឋា និង​ប្អូនស្រី អ៊ឹ​ង និមល ជួប​ទុក្ខ​ធំ​បាត់បង់​សាច់ញាតិ​បង្កើត

4 ឆ្នាំ មុន
  • ភ្នំពេញ

ជា​យូរថ្ងៃ​មក​ហើយ​ដែល​តារា​ទាំង​២​នាក់​បងប្អូន លោក​អ៊ឹម រ​ដ្ឋា និង​កញ្ញា អ៊ឹ​ង និមល បាន​ព្យា​យាម​មើលថែ​ទាំ​បងស្រី ប្អូនស្រី ដែល​ញាំញី​ដោយសារ​ជំងឺ​កាច​សាហាវ​។ ម្នាក់​ៗ​ខ្វែង​ដៃជើង​គ្នា​មើលថែ​ដល់​មន្ទីរពេទ្យ​វៀតណាម…

ជា​យូរថ្ងៃ​មក​ហើយ​ដែល​តារា​ទាំង​២​នាក់​បងប្អូន លោក​អ៊ឹម រ​ដ្ឋា និង​កញ្ញា អ៊ឹ​ង និមល បាន​ព្យា​យាម​មើលថែ​ទាំ​បងស្រី ប្អូនស្រី ដែល​ញាំញី​ដោយសារ​ជំងឺ​កាច​សាហាវ​។ ម្នាក់​ៗ​ខ្វែង​ដៃជើង​គ្នា​មើលថែ​ដល់​មន្ទីរពេទ្យ​វៀតណាម ខ្លះ​ខំធ្វើការ​មិន​គិត​កម្លាំង​។ នៅ​ទីបំផុត​ជំងឺ​ដុះ​សាច់​ខួរក្បាល​ដ៏​សាហាវ​នោះ បាន​ផ្តាច់​យក​ជីវិត​ប្អូនស្រី នាយ​ទុ​យ និង​បងស្រី​កញ្ញា អ៊ឹ​ង និមល សល់​តែ​ពាក្យ​សោកស្តាយ និង​អាឡោះអាល័យ​គ្នា​ហួស​ថ្លែង​។

មុន​ពេល ប្អូនស្រី​នាយ ទុ​យ អស់​សង្ខារ​រលត់​ទៅ ទាំង​ក្រុម​គ្រួសារ​ម្នាក់​ៗ​បែរបន់​ឱ្យ​ធូរស្បើយ​។ ប៉ុន្តែ​ប្អូនស្រី​បង្កើត​របស់​លោក បាន​ធ្លាក់ខ្លួន​គេង​ឈឺ​លើ​គ្រែពេទ្យ ដោយសារ​តែ​ជំងឺ​ដ៏​សាហាវ ដុះ​សាច់​ក្នុង​ខួរក្បាល​។

ជាមួយ​គ្នា​នេះ​ដែរ យោង​តាម​ហ្វេ​ស​ប៊ុ​ក​ជា​ផ្លូវការ​របស់​នាយ ទុ​យ បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក មើលទៅ​ប្អូនស្រី​លោក​ពិតជា​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ណាស់ អម​ដោយសារ​មាន​អត្ថ​ន័យ​កម្សត់​អាន ហើយ​រំជួលចិត្ត​។ ក្រោម​រូបភាព​ដ៏​កម្សត់ មិត្ត​សិល្បករ​ក៏​ដូច​ជា ទស្សនិកជន​ជា​ច្រើន​នាំ​គ្នា​អាណិត​គ្រួសារ ត្រកូល​អ៊ឹ​ង ដោយ​ជួប​រឿង​មិន​នឹក​ស្មាន ព្រោះ​មួយ​រយៈកាល​មុន ម្តាយ​នាយ​ទុ​យ ក៏​ឈឺ​ធ្ងន់​រហូត​ទទួលមរណភាព​។

អ្វី​ដែល​ប្លែក ចាប់តាំងពី​បងស្រី សម្រាក​ពេទ្យ​មក កញ្ញា អ៊ឹ​ង និមល មិន​ដែល​ថ្ងូរ​លំបាក​កាយ​ចិត្ត​ឱ្យ​គេ​ដឹង​នោះ​ទេ នាង​ខំ​ដើរ​សម្តែង ដើរ​បង្ហាញ​ម៉ូ​ដ និង​ធ្វើ​ពិធីករ​។ អ៊ីចឹង​ហើយ​មិត្ត​ជិតដិត​កាន់តែ​នាំ​គ្នា​សង្វេគ នៅ​ពេល​ដឹង​ថា និមល ជួប​បញ្ហា ហើយ​នៅ​តែ​តាំង​ជំហរ​រឹង​មាំ​ឈរជើង​ក្នុង​ដំណើរ​ដើរទៅ​មុខ​ដោះស្រាយ​ឧបសគ្គ​។ ទោះ​យ៉ាងណា មាន​តែ​ពាក្យ​ឱ្យ​ម្នាក់​ៗ​រឹង​មាំ​បន្ត​ទៀត ដើម្បី​ងើបឈរ​ទល់​ផ្លូវ​ជីវិត​ដែល​ដោះស្រាយ​មិន​អាច​ចៀស​បាន​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ