ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​ជួប​អ្នកបួស​សង្រួម​ល្អ​ហើយ​ជា​មហាកុសល

4 ឆ្នាំ មុន

កិរិយា​បានឃើញ បាន​ជួប​នូវ​សមណៈ​ទាំងឡាយ​ដែល​មាន​ឥន្ទ្រិយ​ស្ងប់រម្ងាប់​ហើយ​ជាម​ហា​កង​ការ​កុសល​ដ៏​អស្ចារ្យ ។ សមណៈ គឺជា​អ្នកបួស​ដែល​បាន​លះបង់​ផ្ទះសម្បែង​ចេញ​ទៅ​បួស ហើយ​ខិតខំ​ប្រព្រឹត្ត​ប្រតិបត្តិ​ធម៌​ធ្វើ​កាយ វាចា ចិត្ត​ឱ្យ​ស្ងប់ស្ងាត់ ចាក​កិលេស​គឺ លោភៈ…

កិរិយា​បានឃើញ បាន​ជួប​នូវ​សមណៈ​ទាំងឡាយ​ដែល​មាន​ឥន្ទ្រិយ​ស្ងប់រម្ងាប់​ហើយ​ជាម​ហា​កង​ការ​កុសល​ដ៏​អស្ចារ្យ ។

សមណៈ គឺជា​អ្នកបួស​ដែល​បាន​លះបង់​ផ្ទះសម្បែង​ចេញ​ទៅ​បួស ហើយ​ខិតខំ​ប្រព្រឹត្ត​ប្រតិបត្តិ​ធម៌​ធ្វើ​កាយ វាចា ចិត្ត​ឱ្យ​ស្ងប់ស្ងាត់ ចាក​កិលេស​គឺ លោភៈ ទោសៈ មោហៈ មាន​ឥរិយាបថ​ស្ងប់ស្ងាត់​ស្រគត់ស្រគំ មាន​ឥន្ទ្រិយ​សង្រួម​ល្អ​ហើយ​គួរ​ជាទី​គោរព​ជ្រះថ្លា​នៃ​បរិស័ទ​ទាំងពួង​ទាំងឡាយ ។

លើស​ពី​នេះ​ទៅ​ទៀត សមណៈ​ទាំងឡាយ លោក​តែង​ផ្តល់​ដំបូន្មាន​ដ៏​ប្រពៃ​ដល់​បរិស័ទ​ទាំង​៨​ទិស​ដែល​ចូល​មក​ជា​មាគ៌ា​ដើម្បី​ជា​វត្តប្រតិបត្តិ​ឱ្យ​បាន​សុខ​ចម្រើន​ក្នុង​លោក​ទាំង​ពីរ ហេតុ​នោះ​ទើប​លោក​ពោល​ថា ការ​បាន​ជួបនឹង​សមណៈ​ទាំងឡាយ​ជា​មហាកុសល​ដ៏​ក្រៃ​លែង ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ