ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អំពាវនាវ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​រលាក​សួត​មិន​ស្គាល់​អត្តសញ្ញាណ និង​មិនដឹង​ប្រភព

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​រលាក​សួត ដោយ​មិន​ស្គាល់​អត្តសញ្ញាណ និង​មិនដឹង​ប្រភព ឬ​មូលហេតុ ។ ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​រលាក​សួត ដោយ​មិន​ស្គាល់​អត្តសញ្ញាណ និង​មិនដឹង​ប្រភព ឬ​មូលហេតុ ។ ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២០ បាន​ជម្រាប​ជូន​សាធារណជន​ទាំងអស់ ជា​ពិសេស​ដំណើរ​ដែល​មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ ឬ​ត្រឡប់​មក​ពី​ទីក្រុង​ហាន ខេត្ត​ហ៊ុយ​បេ​សាធារណរដ្ឋ​ប្រជាមានិត​ចិន អំពី​ជំងឺ​រលាក​សួត​មិន​ស្គាល់​អត្តសញ្ញាណ​នូវ​ព័ត៌មាន​សំខាន់​ៗ និង​វិធានការ​ប្រុង​ប្រយ័ត្ន​ផ្ទាល់ខ្លួន ដែល​គួរ​យល់​ដឹង ។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា មិន​ទាន់​មានការ​ជំងឺ​ប្រភេទ​ខាងលើ​នេះ​នៅ​ប្រទេស​កម្ពុជា​នៅឡើយ ហើយ​ក្រសួង​កំពុង​តែ​តាមដាន​ដោយ​យកចិត្តទុកដាក់​បំផុត​នូវ​ស្ថានភាព​នៃ​ការ​កើត​មាន​ករណី​ជំងឺ​រលាក​សួត​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ពី​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា ដែល​ករណី​ជំងឺ​រលាក​សួត​ប្រភេទ​នេះ​ត្រូវ​បាន​រក​ឃើញ និង​បាន​រាយការណ៍​ដំបូង​នៅ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ទីក្រុង​ហាន ខេត្ត​ហ៊ុយ​បេ សាធារណរដ្ឋ​ប្រជាមានិត​ចិន ជាមួយ​រោគ​សញ្ញា​ភាគច្រើន គឺ​ក្តៅខ្លួន មាន​អ្នក ជំងឺ​ពីរ​-​បី​នាក់​មាន​រោគ​សញ្ញា​ហត់ ហើយ​ថតកាំរស្មីអ៊ិច​បង្ហាញ​ថា មាន​ដំបៅ​សួត​សងខាង ។

ក្រសួង​បន្ត​ថា លទ្ធផល​ទទួល​បាន​ពី​មន្ទីរពិសោធន៍​បាន​បញ្ជាក់​ថា ជំងឺ​ដែល​កំពុង​កើតឡើង​នេះ​មិនមែន​ជា​ជំងឺ SARS ឬ​ជំងឺផ្តាសាយបក្សី ឬ​ជំងឺ​ផ្តាសាយ​បន្តរ​ដោយ​វីរុស​អា​ដេ​ណូ (Adenivirus) ឬ​ជំងឺ MERS ឬ​ក៏​ជំងឺ​ផ្លូវដង្ហើម​ដ៏​ទៃ​ទៀត​នោះ​ឡើយ ។ ការ​អង្កេត​ស្រាវជ្រាវ​ដោយ​មន្ទីរពិសោធន៍​នៃ​ប្រទេស​ចិន​កំពុង​បន្ត​ធ្វើ​ទៀត ដើម្បី​ស្វែងរក​អត្តសញ្ញាណ​នៃ​ជំងឺ​រលាក​សួត​ចម្លែក​នេះ ។ ក្រសួង​បាន​លើក​ឡើង​ទៀត​ថា តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ភ័ស្តុតាង​ណាមួយ​បញ្ជាក់​ពី​ការ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នៅឡើយ ហើយ​ក៏​មិន​ទាន់​មានការ​ចម្លង​ទៅ​បុគ្គលិក​សុខាភិបាល​នោះ​ដែរ ។

នៅ​ពេល​នេះ​អ្នកជំនាញ​កំពុង​តែ​ប្រមូល​ព័ត៌មាន​អេ​ពី​ដេ​មី សាស្ត្រ និង​មន្ទីរពិសោធន៍​បន្ថែម​ទៀត ដើម្បី​កំណត់​រក​អត្តសញ្ញាណ​នៃ​វីរុស ។ លោក​គូសបញ្ជាក់​ថា ៖« គិត​ត្រឹម​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២០ ខេត្ត​វូ​ហាន បាន​រាយការណ៍​ថា មាន​អ្នកជំងឺ​សរុប​ចំនួន​៥៩​នាក់ ដែល​មាន​ជំងឺ​រលាក​សួត​ដោយសារ​វីរុស​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ក្នុង​នោះ​មាន​៧​នាក់​មាន​ជំងឺ​ធ្ងន់ធ្ងរ ហើយ​អ្នកជំងឺ​ដទៃ​ទៀត​មាន​ស្ថានភាព​ហ្នឹង​នរ ។ នា​ពេល​បច្ចុប្បន្ន​អ្នកជំងឺ​ទាំងអស់​កំពុង​ទទួល​ការ​ព្យាបាល​ដោយ​ដាក់​ឲ្យ​នៅ​ជា​ច់ ដោយឡែក​ពី​គេ​ហើយ​គ្មាន​អ្នក​បាត់បង់​ជីវិត​ទេ ។

លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ថា ៖ «​ខ្ញុំ​សូម​ប្រកាស​ធ្វើការ​ក្រើនរំលឹក​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​លើ​ការ​បង្ការ​ការ​ចម្លង ជំងឺ​រលាក​សួត​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ដែល​អាច​កើត​មាន​ជាយថាហេតុ ដោយ​អនុវត្ត​នូវ​វិធាន​ការណ៍​ដូច​តទៅ ៖ ១. ជៀសវាង​ប៉ះពាល់​ជិត​ស្និទ្ធ​ជាមួយ​អ្នកមាន​ជំងឺ​ផ្លូវដង្ហើម​ស្រេច ។ ២. លាងដៃ​ឲ្យ​បាន​ញឹកញាប់ (​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត ) ជា​ពិសេស​បន្ទាប់​ពី​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​អ្នកជំងឺ​ឬ បរិស្ថាន​ជុំវិញ​គាត់ ។ ៣. ជៀសវាង​ប៉ះពាល់​ជិត​ស្និទ្ធ ឬ​ទៅ​ទីផ្សារ​លក់​គ្រឿង​សមុទ្រ​ហូ​ណា​ន ឬ​ទីផ្សារ ឬ​កសិដ្ឋាន​ដែល​មាន​សត្វ​រស់ ឬ​សត្វព្រៃ ឬ​កន្លែង​ដែល​គេ​ដឹង​ថា មាន​វីរុស​កំពុង​ចរាចរ ។ ចាំបាច់​ត្រូវ​លាងដៃ​ឲ្យ​បាន​ទៀងទាត់​មុន​ពេល និង​បន្ទាប់​ពី​ការ​ប៉ះពាល់​សត្វ ឬ​វត្ថុ​ផ្សេង​ៗ ដែល​អាច​ជា​ប្រភព​ចម្លងរោគ ។

៤. ប្រកាន់ខ្ជាប់​នូវ​ការ​អនុវត្តន៍​អនាម័យ​ស្អាត និង​សុវត្ថិភាព​ម្ហូបអាហារ​ល្អ ដូច​ជា ពិសារ​អាហារ​ដែល​ចំអិន​ឆ្អិន​ល្អ ។ ៥. អ្នកមាន​រោគ​សញ្ញា​ជំងឺ​ផ្លូវដង្ហើម ត្រូវ​ខ្ទប់មាត់ និង​ច្រមុះ​នៅ​ពេល​ក្អក​ឬ​កណ្តាស់ ដោយ​កន្សែង ក្រ​ម៉ា ឬ​ក្រដាស ។ ៦. ត្រូវ​ប្រកាន់​យក​នូវ​អនាម័យ​ដៃ​ស្អាត និង​អនាម័យ​ផ្លូវដង្ហើម (​ខ្ទប់មាត់ និង​ច្រមុះ​នៅ​ពេល​ក្អក ឬ​កណ្តាស់ , លាងដៃ បន្ទាប់​ពី​មាន​ប៉ះ​ជាមួយ​ទឹករំអិល​ពី​ផ្លូវ​ដកដង្ហើម និង​រក្សា​ច​មួយ​ច្រើន​ជាង​១​ម៉ែត្រ​ជាមួយ​បុគ្គល​ដែល​មាន​រោគ​សញ្ញា​ផ្លូវដង្ហើម​ស្រួច​ជ្រាប​ជាដើម​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ