ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវ​លះ​អស្មិមានះ​ក្នុង​ខ្លួនចេញ

4 ឆ្នាំ មុន

បុគ្គល​គប្បី​ប្រព្រឹត្ត​បន្ទាបខ្លួន​គឺ​ជម្រុះ​នូវ​គំនិត​ដែល​សម្គាល់​ខ្លួនឯង ជាតិ​សាសន៍​ខ្លួន ជាតិ​ត្រកូល​ខ្លួន ពូជ​អម្បូរ​ខ្លួន​ថា​ប្រសើរ​ជាងគេ ព្រោះថា គំនិត​នេះ​នឹង​នាំ​ឱ្យ​កើត​អស្មិមានះ​ក្នុង​ខ្លួន ហើយ​មើលងាយ​អ្នក​ដទៃ ដែល​ជា​មូលហេតុ​ឱ្យ​មានការ​ប្រជែង​វាសនា​និង​ជា​ហេតុ​នៃ​សេចក្តី​វិនាស​អន្តរាយ​គ្រប់យ៉ាង ។ បុគ្គល​ទោះ​មាន​ឋានៈ…

បុគ្គល​គប្បី​ប្រព្រឹត្ត​បន្ទាបខ្លួន​គឺ​ជម្រុះ​នូវ​គំនិត​ដែល​សម្គាល់​ខ្លួនឯង ជាតិ​សាសន៍​ខ្លួន ជាតិ​ត្រកូល​ខ្លួន ពូជ​អម្បូរ​ខ្លួន​ថា​ប្រសើរ​ជាងគេ ព្រោះថា គំនិត​នេះ​នឹង​នាំ​ឱ្យ​កើត​អស្មិមានះ​ក្នុង​ខ្លួន ហើយ​មើលងាយ​អ្នក​ដទៃ ដែល​ជា​មូលហេតុ​ឱ្យ​មានការ​ប្រជែង​វាសនា​និង​ជា​ហេតុ​នៃ​សេចក្តី​វិនាស​អន្តរាយ​គ្រប់យ៉ាង ។

បុគ្គល​ទោះ​មាន​ឋានៈ យសស័ក្តិ ទ្រ​ព​សម្បត្តិ ចំណេះវិជ្ជា​យ៉ាងណា​ក្តី តែបើ​ជា​អ្នក​ក្រអឺតក្រទម មិន​សង្រួម​ទេ​នោះ នឹង​មិន​ទទួល​បានការ​គោរព​រាប់អាន​និង​កោតសរសើរ​ឡើយ ប៉ុន្តែ​បើ​បែរជា​បាន​វិញ គឺ​បាន​តែ​ពី​សំណា​ក់​ពួក​ជន​ប្លម ប្រចុបប្រចែង និង​ជនពាល​តែ​ប៉ុណ្ណោះ ។

ដរាបណា​គំនិត​ប្រកាន់ពូជសាសន៍ ជាតិ ត្រកូល និង​អស្មិមានះ​បាន​ត្រូវ​លះបង់​អស់ហើយ ដរាប​នោះ​សេចក្តីសុខ​ចម្រើន​នឹង​កើត​មាន​ជា​មិន​ខាន ។​ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ