ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោរព​ត្រូវ​ប្រកបដោយ​អង្គ​បី

4 ឆ្នាំ មុន

គារវកិច្ច កិច្ច​គឺ​ការ​គោរព​ត្រូវ​ប្រកបដោយ​អង្គ​បី​គឺ ដោយ​កាយ​បាន​ដល់​ការ​ឱនលំទោន​លើកដៃ​សំពះ​១ ដោយ​វាចា ពោល​ពាក្យ​ទន់ភ្លន់​សុភាព​រាបសា​១ និង​ដោយ​ចិត្ត គឺ​មិន​ប្រមាថ​១ ។ តើ​បុគ្គល​ដូច​ម្តេច​ដែល​គួរ​គោរព​ប្រកបដោយ​អង្គ​បី ?បុគ្គល​ដែល​គួរ​គោរព​នោះ…

គារវកិច្ច កិច្ច​គឺ​ការ​គោរព​ត្រូវ​ប្រកបដោយ​អង្គ​បី​គឺ ដោយ​កាយ​បាន​ដល់​ការ​ឱនលំទោន​លើកដៃ​សំពះ​១ ដោយ​វាចា ពោល​ពាក្យ​ទន់ភ្លន់​សុភាព​រាបសា​១ និង​ដោយ​ចិត្ត គឺ​មិន​ប្រមាថ​១ ។

តើ​បុគ្គល​ដូច​ម្តេច​ដែល​គួរ​គោរព​ប្រកបដោយ​អង្គ​បី ?
បុគ្គល​ដែល​គួរ​គោរព​នោះ បាន​ដល់​អ្នក​ដែល​មានគុណ​ធម៌​ខ្ពង់ខ្ពស់​ទាំងឡាយ​មាន​ព្រះពុទ្ធ ព្រះសង្ឃ មាតាបិតា គ្រូអាចារ្យ​ជាដើម​១ បុគ្គល​ដែល​មាន​ជាតិ​ត្រកូល​និង​គុណធម៌​ខ្ពង់ខ្ពស់​ដូច​ជា​អ្នកប្រាជ្ញ​និង​អ្នកដឹកនាំ​រដ្ឋ ដែល​មាន​ភាព​សុចរិត​ទៀងត្រង់ តាំងនៅ​ក្នុង​ច្បាប់​ជាដើម​១ និង​បុគ្គល​ដែល​មាន​អាយុ​ច្រើន​ដូច​ជា​រៀមច្បង​និង​ចាស់ព្រឹទ្ធាចារ្យ​ជាដើម​១ ។

បុគ្គល​ទាំង​អម្បាល​នោះ​ហើយ​ដែល​សាធុជន​គួរ​គោរព​ប្រកបដោយ​អង្គ​បីដូច​បាន​ពោល​មក ដើម្បី​ប្រយោជន៍​ដល់​សីលធម៌​សង្គម​ផង និង​បានជា​លំ​អាន​ដល់​បច្ឆាជន​ផង ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ