ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ ក្រសួងពាណិជ្ជកម្ម​ចិន​ប្រកាស​នា​ថ្ងៃ​ទី​៩​មក​រា​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​១ រវាង​សហរដ្ឋអាមេរិក​និង​ចិន នឹង​ចុះហត្ថលេខា​ដោយ​ឧប​នាយករដ្ឋមន្ត្រី​ចិន លោក​LIU HE​ប្រមុខ​ក្រុម​អ្នក​ចរចា​ចិន​ក្នុង​សំណុំរឿង​នេះ​។ លោក​LIU HE​នឹង​មក​កាន់​ក្រុង​វ៉ា​ស៊ិន​តោន​រវាង​ថ្ងៃ​ទី​១៣​មក​១៥​មក​រា​។…

សហរដ្ឋអាមេរិក​-​ចិន ៖ ក្រសួងពាណិជ្ជកម្ម​ចិន​ប្រកាស​នា​ថ្ងៃ​ទី​៩​មក​រា​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​១ រវាង​សហរដ្ឋអាមេរិក​និង​ចិន នឹង​ចុះហត្ថលេខា​ដោយ​ឧប​នាយករដ្ឋមន្ត្រី​ចិន លោក​LIU HE​ប្រមុខ​ក្រុម​អ្នក​ចរចា​ចិន​ក្នុង​សំណុំរឿង​នេះ​។

លោក​LIU HE​នឹង​មក​កាន់​ក្រុង​វ៉ា​ស៊ិន​តោន​រវាង​ថ្ងៃ​ទី​១៣​មក​១៥​មក​រា​។ គណៈប្រតិភូ​របស់​ប្រទេស​ទាំង​២​នៅ​តែ​ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​ជិត​ស្និ​ទ ដើម្បី​កំណត់​បណ្ដា​បែបបទ​នៃ​ការ​ចុះហត្ថលេខា​នេះ​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​កាលពី​ថ្ងៃ​ទី​៣១​ធ្នូ​ថា កិច្ចព្រមព្រៀង​ជាមួយ​ចិន នឹង​ចុះហត្ថលេខា​នា​ថ្ងៃ​ទី​១៥​មក​រា​នៅ​សេត​វិមាន ជាមួយ​បណ្ដា​តំណាង​ជាន់ខ្ពស់់​ចិន​និង​ថា បន្ទាប់​មក​លោក​នឹង​មក​កាន់​ក្រុង​ប៉េ​កាំ​ង ដើម្បី​ចាប់ផ្ដើម​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​២​ទៀត​។

កិច្ចព្រមព្រៀង​ដំណាក់កាល​ទី​១ ដែល​ចុះហត្ថលេខា​កាលពី​ខែ​មុន តម្រូវ​ឲ្យ​មានការ​បញ្ចុះ​ពន្​ធគយ និង​បង្កើន​ការ​ទិញ​បណ្ដា​ផលិតផល​កសិកម្ម ថាមពល និង​កម្មន្តសាល​អា​មេ​រិ​ក​ពី​សំណាក់​ប្រទេស​ចិន ទោះជា​នៅ​មាន​ទំនាស់​គ្នា​មួយ​ចំនួន​ជុំវិញ​កម្មសិទ្ធិបញ្ញា​ក្ដី​៕ ប្រភព​ពី​វេបសាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ