ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់​ចំ​បេះដូង តន់ ច័ន្ទ​សី​ម៉ា ពេល​ដឹង​រឿង​​ស្ត្រី​ម្នាក់​ដើរ​សុំ​ឆ្អឹង​ត្រី​ដាក់​អំបិល​ម្ទេស​​​ហូប​​១​គ្រួសារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​បង្ហាញ​នូវ​រូបភាព​កម្សត់​របស់​គ្រួសារ​មួយ​មក បាន​ធ្វើ​ឱ្យ​មានការ​ចាក់​ដោត​ផ្លូវ​ចិត្តជា​ពន់ពេក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ម្នាក់​ៗ​មានការ​អាណិតអាសូរ​ជា​​ខ្លាំង​។ ដំណឹង​នេះ បាន​ចាក់​ចំ​បេះដូង​តារាចម្រៀង តន់ ច័ន្ទ​សី​ម៉ា បាន​ស្វះ​ស្វែងរក…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​បង្ហាញ​នូវ​រូបភាព​កម្សត់​របស់​គ្រួសារ​មួយ​មក បាន​ធ្វើ​ឱ្យ​មានការ​ចាក់​ដោត​ផ្លូវ​ចិត្តជា​ពន់ពេក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ម្នាក់​ៗ​មានការ​អាណិតអាសូរ​ជា​​ខ្លាំង​។ ដំណឹង​នេះ បាន​ចាក់​ចំ​បេះដូង​តារាចម្រៀង តន់ ច័ន្ទ​សី​ម៉ា បាន​ស្វះ​ស្វែងរក រហូត​ប្រកាស​ផ្តល់​ជា​ជំនួយ ដើម្បី​ដោះស្រាយ​កង្វះខាត​មួយ​រយៈ​នេះ​ជា​ទឹកចិត្ត​ប្រពៃ​ក្នុង​នាម​តារា​សិល្បៈ​។

តាម​គណនី Facebook ឈ្មោះ​ថា «Standard Living» បាន​បង្ហោះ​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​រំជួលចិត្ត​មួយ បន្ទាប់​ពី​ជួប​ក្មេង​ៗ​គ្រួសារ​ក្រីក្រ​ខ្សត់​មក​សុំ​ឆ្អឹង​ត្រី ដើម្បី​យក​ទៅ​ដាក់​ជាមួយ​អំបិល​ហូប​ជាមួយ​បាយ ឃើញ​ហើយ ពិតជា​សង្វេគ​មែនទែន​។

គណនេយ្យ​ខាងលើ​នេះ បាន​ឲ្យ​ដឹង​បែប​នេះ​ថា «​មិ​ញ​នឹង (​មុន​នេះ​បន្តិច​) ខ្ញុំ​ទប់ទឹក​ភ្នែក​មិន​បាន ហួសចិត្ត​ពេក គាត់​ទៅ​សុំ​ឆ្អឹង​ត្រី ដែល​មិត្ត​ខ្ញុំ​បេះ​យក​សាច់​ធ្វើ​ទឹកគ្រឿង ហើយ​សល់​ឆ្អឹង នឹង​សាច់​តិច​ៗ ស្មាន​តែ​គាត់​យក​ទៅ​ណា លោក​អើយ​លោក ខ្ញុំ​ឲ្យ​មិត្ត​ទៅ​មើល ហើយ​ក៏​ខ​ល​ទៅ មើល​ឃើញ​ភ្លាម​ខ្ញុំ​ក៏​អួល​ដើម​.​ក គឺ​គាត់​ទៅ​នាំ​កូន​ៗ​ហូប​បាយ ជាមួយ​ឆ្អឹង​ត្រី និង​អំបិលម្ទេស ។ ខ្ញុំ​ក៏​សម្រេច​ប្រាប់​រឿង​រក​ការ​ជួយ​ដល់​គាត់ និយាយ​ជាមួយ​គាត់ ហើយ​រំភើប​ឡើង​យំ សូម​បងប្អូន​ជួយ​គាត់​ផង​»​។

បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ដដែល បាន​ឲ្យ​ដឹង​បន្ថែម​ថា ស្ត្រី​ខាងលើ​ជា​ស្ត្រី​មេម៉ាយ ហើយ​ត្រូវ ចិញ្ចឹម​​កូន​តូច​ៗ១០​នាក់ រក​អង្ករ​ហូប​បាយ​ស្ទើរតែ​គ្មាន រស់នៅ​ភូមិ​ខ្នា ឃុំ​ក្រ​ទួត ស្រុក ស្វាយ​ក្រៅ ខេត្តសៀមរាប​។ នឹង​មាន​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ចាប់អារម្មណ៍​ស៊ែរ​ចែកចាយ ដោយ​ក្តុកក្តួល ពេល​ឃើញ​រូបថត​ជា​ច្រើន​សន្លឹក នឹង​រូបភាព​កំសត់​របស់​គ្រួសារ​ក្រីក្រ​មួយ​នេះ ។ ដោយ​គ្រួសារ​គាត់​ក្រីក្រ​សឹងតែ​គ្មាន​អ្វី​ញ៉ាំ នឹង​សុំ​ឆ្អឹង​ត្រី​សល់​ពី​គេ​បោះចោល​មក​ចែក​គ្នា​ញ៉ាំ ពិតជា​សង្វេគ​ណាស់​។

បន្ទាប់​ពី​បានឃើញ​គ្រួសារ​ក្រីក្រ​ខ្សត់ ជា​ស្ត្រី​មេម៉ាយ ហើយ​ត្រូវ​ចិញ្ចឹម​កូន​តូច​ៗ១០​នាក់ រក​អង្ករ​ហូប​បាយ​ស្ទើរ​គ្មាន ដើរ​សុំ​ឆ្អឹង​ត្រី យក​ទៅ​ដាក់​ជាមួយ​អំបិល ហូប​ជាមួយ​បាយ មើល ទៅ​គួរ​ឲ្យ​សង្វេគ ហើយ​ត្រូវ​បាន​ចែកចាយ​លើ​បណ្ដាញ​សង្គម Facebook នោះ ហើយ​ត្រូវ​បាន​តារា​ចម្រៀង តន់ ច័ន្ទ​សី​ម៉ា បាន​ប្រកាស​បែប​នេះ​ថា ខ្លួន​សូម​ជួយ​ឧបត្ថម្ភ​អង្ករ​១​តោន ត្រីខ​១០​យួរ មី​30​កេស និង​ថវិកា​20 ម៉ឺន​រៀល​។ សូម​បងប្អូន​ជួយ Share ជូនដំណឹង​ឱ្យ​គាត់​ដឹងផង នាង​ខ្ញុំ ព្រមទាំង​ក្រុមការងារ នឹង​ចាត់ចែង​យក​ជូន​ពួក​គាត់ ឬ​ផ្តល់​លេខ​ទូរស័ព្ទ​គាត់​ដើម្បី​នាង​ខ្ញុំ​ទាក់ទង​ទៅ​»​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ