ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​បារម្ភ​! អាហារ​ទាំង​នេះ​​អាច​ជួយ​ទប់​ស្កាត់​​ការ​រលាក​រ៉ាំរ៉ៃ​​ក្នុង​រាង​កាយ​បាន​​ល្អ

4 ឆ្នាំ មុន

ការ​រលាក​រ៉ាំរ៉ៃ​ក្នុង​រាង​កាយ​ផ្សារ​ភ្ជាប់​នឹង​ជំងឺ​គួរ​ឱ្យ​ព្រួយបារម្ភ​ជា​ច្រើន​រួម​បញ្ចូល​ទាំង​ជំងឺ​បេះដូង ជំងឺហឺត ជំងឺ​រលាក​ពោះវៀន ជំងឺមហារីក និង​ជំងឺ​ទឹកនោមផ្អែម​ដែល​តម្រូវ​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​របប​អាហារ​និង​របៀបរបប​រស់នៅ​ដើម្បី​ចៀសវាង​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​។​ ទោះជា​យ៉ាងណា​កុំ​បារម្ភ​! អាហារ​មួយ​ចំនួន​អាច​ទប់ស្កាត់​ការ​រលាក​ក្នុង​រាង​កាយ​បាន​យ៉ាង​ប្រសើរ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក…

ការ​រលាក​រ៉ាំរ៉ៃ​ក្នុង​រាង​កាយ​ផ្សារ​ភ្ជាប់​នឹង​ជំងឺ​គួរ​ឱ្យ​ព្រួយបារម្ភ​ជា​ច្រើន​រួម​បញ្ចូល​ទាំង​ជំងឺ​បេះដូង ជំងឺហឺត ជំងឺ​រលាក​ពោះវៀន ជំងឺមហារីក និង​ជំងឺ​ទឹកនោមផ្អែម​ដែល​តម្រូវ​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​របប​អាហារ​និង​របៀបរបប​រស់នៅ​ដើម្បី​ចៀសវាង​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​។​ ទោះជា​យ៉ាងណា​កុំ​បារម្ភ​! អាហារ​មួយ​ចំនួន​អាច​ទប់ស្កាត់​ការ​រលាក​ក្នុង​រាង​កាយ​បាន​យ៉ាង​ប្រសើរ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក ៖

១. បន្លែ​បៃតង ៖ មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន​ប្រភេទ​ដូច​ជា​សារធាតុ flavonoids ដែល​ប្រយុទ្ធ​ប្រឆាំង​ការ​រលាក​ក្នុង​រាង​កាយ​។

២. ប្ល៊ូ​បឺ​រី ៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ quercetin ដែល​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​។ ម្យ៉ាងវិញទៀត Quercetin ជា​សារធាតុ flavonoid ដែល​មិន​ត្រឹមតែ​បញ្ឈប់​ការ​រលាក​ក្នុង​រាង​កាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ផង​ដែរ​។

៣. ម្នាស់ ៖ មាន​ផ្ទុក​សារធាតុ quercetin និង bromelain ដែល​សុទ្ធតែ​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រលាក​។ Bromelain ក៏​ជួយ​ក្នុង​ការ​រំលាយ​អាហារ ទប់ស្កាត់​បញ្ហា​កកឈាម និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គាំងបេះដូង​។

៤. ត្រី​សាល​ម៉ុ​ន ៖ ត្រី​សាល​ម៉ុ​ន​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​អាច​ប្រយុទ្ធ​ប្រឆាំង​ការ​រលាក​និង​កម្ចាត់​ហានិភ័យ​នៃ​ជំងឺ​ដែល​បង្ក​ឡើង​ដោយសារ​ការ​រលាក​រ៉ាំរ៉ៃ​ផ្សេង​ទៀត​រួម​មាន​ជំងឺ​មហារីក ជំងឺ​រលាក​សន្លាក់ និង​ជំងឺ​បេះដូង​។

៥. គ្រាប់​វាល់​ណឺ​ត ៖ ជា​ប្រភព​ដ៏​បំផុត​មួយ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ទប់ស្កាត់​ការ​រលាក​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ និង​ជំងឺ​ស្ទះ​ស​សៃ​ឈាម​ជាដើម​។

៦. ប្រេងដូង ៖ មាន​ផ្ទុក​ខ្លាញ់​ល្អ lipids ដែល​ទប់ស្កាត់​ការ​រលាក​ក្នុង​រាង​កាយ​និង​ជំងឺ​រលាក​សន្លាក់​។

៧. គ្រាប់​ជី ៖ ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង​អូ​មេ​ហ្កា ៦ ដែល​គួរ​មាន​តុល្យភាព​ក្នុង​រាង​កាយ​ដើម្បី​ទប់ស្កាត់​ការ​រលាក​និង​គ្រប់គ្រង​កម្រិត​នៃ​កូ​ឡ​ស្តេ​រ៉ូ​ល ក៏​ដូច​ជា​សម្ពាធ​ឈាម​។

៨. រមៀត ៖ មាន​ផ្ទុក​សារធាតុ curcumin ដែល​ទប់ស្កាត់​ការ​រលាក​បាន​យ៉ាង​ប្រសើរ​។

៩. ខ្ញី ៖ មាន​លក្ខណៈសម្បត្តិ​កាត់​បន្ថយ​ការ​រលាក​ក្នុង​រាង​កាយ​និង​ថែម​ទាំង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ទៀត​ផង​។

១០. សណ្ដែកសៀង ៖ មាន​ផ្ទុក​សារធាតុ isoflavones ដែល​ជួយ​ទប់ស្កាត់​ការ​រលាក​ជា​ពិសេស​ចំពោះ​ស្ត្រី​។

សម្គាល់​៖ ក្រៅពី​រួម​បញ្ចូល​អាហារ​ខាងលើ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ហើយ​នោះ អ្នក​ក៏​គួរ​ចៀសវាង​អាហារ​មួយ​ចំនួន​ដែល​បង្ក​ការ​រលាក​ក្នុង​រាង​កាយ​រួម​បញ្ចូល​ទាំង​អាហារ​ចៀន​បំពង សាច់​កែ​ច្នៃ និង​​ភេសជ្ជៈ​កំប៉ុង​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ