ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផល​ប៉ះពាល់​ដែល​អ្នក​ស្មាន​មិន​ដល់​នៃ​ការ​​ទទួល​ទាន «​ទឹក​ក្ដៅ​»

4 ឆ្នាំ មុន

ពួក​យើង​ត្រូវការ​ទឹក​ដើម្បី​រស់​និង​ទ្រទ្រង់​សុខភាព​រាង​កាយ​!​សកម្មភាព​ផ្សេង​ៗ​ប្រចាំ​ថ្ងៃ​អាច​បណ្ដាល​ឱ្យ​យើង​បាត់បង់​ជាតិ​ទឹក​គួរ​ឱ្យ​កត់សម្គាល់​។ ប៉ុន្តែ​ទោះជា​ទឹក​ចាំបាច់​ខ្លាំង​យ៉ាងណា​ក៏​ដោយ ក៏​ការ​ទទួលទាន​ទឹក​ក្ដៅ​អាច​បង្ក​ផល​ប៉ះពាល់​មួយ​ចំនួន​គួរ​ឱ្យ​ព្រួយបារម្ភ​។ ហើយ​ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ឥទ្ធិពល​អវិជ្ជមាន​នៃ​ការ​ទទួលទាន​ទឹក​ក្ដៅ ៖ ១. ទឹក​ក្ដៅ​មាន​ផ្ទុក​សារធាតុ contaminants…

ពួក​យើង​ត្រូវការ​ទឹក​ដើម្បី​រស់​និង​ទ្រទ្រង់​សុខភាព​រាង​កាយ​!​សកម្មភាព​ផ្សេង​ៗ​ប្រចាំ​ថ្ងៃ​អាច​បណ្ដាល​ឱ្យ​យើង​បាត់បង់​ជាតិ​ទឹក​គួរ​ឱ្យ​កត់សម្គាល់​។ ប៉ុន្តែ​ទោះជា​ទឹក​ចាំបាច់​ខ្លាំង​យ៉ាងណា​ក៏​ដោយ ក៏​ការ​ទទួលទាន​ទឹក​ក្ដៅ​អាច​បង្ក​ផល​ប៉ះពាល់​មួយ​ចំនួន​គួរ​ឱ្យ​ព្រួយបារម្ភ​។ ហើយ​ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ឥទ្ធិពល​អវិជ្ជមាន​នៃ​ការ​ទទួលទាន​ទឹក​ក្ដៅ ៖

១. ទឹក​ក្ដៅ​មាន​ផ្ទុក​សារធាតុ contaminants កាន់តែ​ច្រើន ៖ ប្រសិនបើ​អ្នក​ប្រើប្រាស់​ទឹក​ក្ដៅ​ចេញពី​រ៉ូ​មី​នេ​ផ្ទាល់​តែ​ម្ដងនោះ​ទឹក​ប្រាកដជា​មាន​ផ្ទុក​សារធាតុ​កខ្វក់ contaminants ខ្ពស់​តែ​ម្ដង​។ លើស​ពី​នេះ​ទៅ​ទៀត​បំពង់​ទឹក​នៅ​ពេល​ប្រើ​យូរ​អាច​នឹង​ប្រែជា​ច្រេះ​ដែល​អាច​បង្ក​បញ្ហា​ពុល​។ អ្វី​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​ថែម​ទៀត​នោះ គឺ​សារធាតុ​កខ្វក់ contaminants ងាយ​នឹង​រលាយ ហើយ​រាលដាល​យ៉ាង​ឆាប់រហ័ស​ក្នុង​ទឹក​ក្ដៅ​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចូរ​ត្រង​យក​ទឹក​ត្រជាក់​ជា​មុន​សិន សឹម​ដាំ ឬ​កម្ដៅ​ជា​ក្រោយ​ក្នុង​កំសៀវ​។

២. ទឹក​ក្ដៅ​អាច​បណ្ដាល​ឱ្យ​រលាក ៖ មនុស្ស​ភាគច្រើន​ចូល​ចិត្ត​ទទួលទាន​តែ ឬ​កាហ្វេ​ក្ដៅ​។ ពួក​គេ​ទទួលទាន​ភេសជ្ជៈ​នេះ​ភ្លាម​ៗ​ដោយ​មិន​ទុក​ឱ្យ​ចុះ​ត្រជាក់​បន្តិច​សិន​។ ទម្លាប់​អាក្រក់​នេះ​គួរ​ត្រូវ​បាន​បញ្ឈប់​ខណៈ​ដែល​វា​អាច​បង្ក​បញ្ហា​រលាក​កម្រិត​ស្រាល​លើ​បបូរមាត់​និង​អណ្ដាត​បាន​យ៉ាង​ងាយ​។ ទោះជា​យ៉ាងណា​ប្រសិនបើ​ធ្វើ​ជា​ប្រចាំ ទម្លាប់​នេះ​ក៏​អាច​បណ្ដាល​ឱ្យ​កើត​មាន​ជំងឺ​មហារីក​បំពង់ក​ផង​ដែរ​។

៣. ការ​ទទួលទាន​ទឹក​ក្ដៅ​អាច​បណ្ដាល​ឱ្យ​របួស​បំពង់​អាហារ ៖ ក្រៅពី​បណ្ដាល​ឱ្យ​ពងបែក​មាត់ ទឹក​ក្ដៅ​ក៏​អាច​បង្ក​ផល​ប៉ះពាល់​លើ​ស្រទាប់​នៃ​បំពង់​អាហារ​និង​បំពង់​រំលាយ​អាហារ​ផ្ទាល់​ផង​ដែរ​។ នេះ​ក៏​ព្រោះតែ​ទឹក​ក្ដៅ​ធ្វើ​ឱ្យ​សីតុណ្ហភាព​រាង​កាយ​កើនឡើង​ខ្ពស់​ដែល​គ្រោះថ្នាក់​ដល់​សរីរាង្គ​ខាងក្នុង​។

៤. ទឹក​ក្ដៅ​អាច​បង្ក​បញ្ហា​អ​តុល្យភាព​ក្នុង​រាង​កាយ ៖ ការ​ទទួលទាន​ទឹក​ក្ដៅ ជា​ពិសេស​ប្រសិនបើ​ច្រើន​ពេក​ដូច​ជា​នៅ​ពេល​អ្នក​មិន​ស្រេកទឹក​ផង​នោះ​អាច​បណ្ដាល​ឱ្យ​កើត​មាន​បញ្ហា​អ​តុល្យភាព​នៃ​ជាតិ​ទឹក​ក្នុង​រាង​កាយ​។ ម្យ៉ាងវិញទៀត​ទោះបីជា​ការ​ទទួលទាន​ទឹក​ច្រើន​ពេក​ទោះជា​ទឹក​មិន​ក្ដៅ​ក៏​ដោយ ក៏​អាច​បង្ក​បញ្ហា​ហើម​កោសិកា​ខួរក្បាល​គួរ​ឱ្យ​បារម្ភ​។

៥. ការ​ទទួលទាន​ទឹក​ក្ដៅ​មុន​ពេល​គេង​អាច​បណ្ដាល​ឱ្យ​ពិបាក​គេង​ស្កប់ ៖ ពិត​ណាស់​ទឹក​ក្ដៅ​អាច​ជួយ​បង្កើន​ការ​ដុត​រំលាយ​អាហារ​ក្នុង​រាង​កាយ​កំឡុង​ពេល​គេង ប៉ុន្តែ​ប្រសិនបើ​ទទួលទាន​ច្រើន​ពេល​វា​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​នោម​ញឹក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​ជះ​ផល​ប៉ះពាល់​ដល់​ដំណេក​ផង​ដែរ​។

សម្គាល់​៖ មិន​ថា​ជា​អ្វី​ក៏​ដោយ​ឱ្យ​តែ​ច្រើន​ពេក គឺ​មិនល្អ​ឡើយ​។ សូ​ម្បី​តែ​ការ​ទទួលទាន​ទឹក​! ដើម្បី​ចៀសវាង​បញ្ហា​លើស​ជាតិ​ទឹក​ក្នុង​រាង​កាយ គឺ​អ្នក​គួរ​ទទួលទាន​តែ​នៅ​ពេល​ស្រេក​ទើប​ប្រសើរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ