ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនជាតិវៀតណាម​​៣នាក់ ក្រោយ​​​​​​ឆ្លង​​ដែនចូល​កម្ពុជា​លើសថ្ងៃកំណត់​

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បុរស​ជា​ជនជាតិ​វៀតណាម​ចំនួន​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ឃាត់ខ្លួន ក្រោយ​ពួក​គេ​បាន​ចូល​មក​ទឹកដី​កម្ពុជា​លើស​ថ្ងៃ​កំណត់ ដែល​ករណី​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៨ មក​រា ឆ្នាំ​២០២០ នៅ​ភូមិសាស្ត្រ​ស្រុក​អូរ​រាំង​។ សេចក្តី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា ជនជាតិ​វៀតណាម​៣​នាក់​រួម​នឹង​ត្រាក់ទ័រ​៣​គ្រឿង​ត្រូវ​បាន​ឃាត់ខ្លួន…

ខេត្តមណ្ឌលគិរី ៖ បុរស​ជា​ជនជាតិ​វៀតណាម​ចំនួន​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ឃាត់ខ្លួន ក្រោយ​ពួក​គេ​បាន​ចូល​មក​ទឹកដី​កម្ពុជា​លើស​ថ្ងៃ​កំណត់ ដែល​ករណី​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៨ មក​រា ឆ្នាំ​២០២០ នៅ​ភូមិសាស្ត្រ​ស្រុក​អូរ​រាំង​។

សេចក្តី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា ជនជាតិ​វៀតណាម​៣​នាក់​រួម​នឹង​ត្រាក់ទ័រ​៣​គ្រឿង​ត្រូវ​បាន​ឃាត់ខ្លួន បន្ទាប់​ពី​ឆ្លង​ដែន​ខុសច្បាប់​មក​ដឹក​ដំឡូង​មី នៅ​ចំណុច​ជិត​ប៉ុស្តិ៍​ការពារ​ព្រំដែន​ទួល​ស្វាយ ស្ថិត​ក្នុងភូមិ​ពូ​លេះ ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង​។

លោក សៀ​ក មុន្នី អភិបាលស្រុក​អូរ​រាំង​ឱ្យ​ដឹង​ថា ឈ្មួញ​វៀតណាម​ទាំងនេះ ចូល​មក​ដើម្បី​ទិញ​ដំឡូង​មី​របស់​ប្រជាពលរដ្ឋ ក្រោម​ការ​ស្នើ​សុំ​របស់​មេឃុំ ។ ជនជាតិ​វៀតណាម​ទាំងនេះ​បាន​ឆ្លង​ដែន​ចូល​ប្រទេស​កម្ពុជា​តាម​ច្រកព្រំដែន​ណាំ​លៀ ដែល​គ្រប់គ្រង​ដោយ​លោក សំរឹទ្ធ ណ​យ មេ​ប៉ុស្តិ៍​ទ្វេរ​ភាគី​ណាំ​លៀ ដោយ​ពួក​គេ​ធ្វើ​លិខិត​ចូល​ក្នុង​ប្រទេស​កម្ពុជា​ត្រឹមតែ​១២​ម៉ោង​ក្នុង​ទឹកដី​ស្រុក​ពេ​ជ្រា​ដា​ប៉ុណ្ណោះ ប៉ុន្តែ​ជនជាតិ​វៀតណាម​មួយ​ក្រុម​នេះ​បាន​ចូល​មក​តាំងពី​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២០ រហូត​ដល់​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២០ មិន​ឆ្លង​ដែន​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ ទើប​សមត្ថកិច្ច​កម្ពុជា​ឃាត់ខ្លួន​តែ​ម្តង​ទៅ​។

បច្ចុប្បន្ន​ជនជាតិ​វៀតណាម​ទាំង​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​ការិយាល័យ​អន្តោ​ប្រវេ​សន៍​​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តមណ្ឌលគិរី​ដើម្បី​ចាត់ការ​បន្ត​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ