ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនជាតិ​ចិន២​នាក់​​ពាក់ព័ន្ធ​ករណី​ផ្ទុះអាវុធ​ច្រើន​ក្នុង​ខណ្ឌ​សែន​សុខ​ទៅ​តុលាការ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ជនជាតិ​ចិនតៃវ៉ាន់​ស្រី​ប្រុស​២​នាក់​ដែល​ពាក់ព័ន្ធ​ក្នុង​ទំនាស់​បាញ់ប្រហារ​គ្នា​ជាង​៣0 គ្រាប់​និង​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​កាលពី​៤​ថ្ងៃមុន ពេល​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២០​នេះ​។ ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ក្នុង​នោះ​ម្នាក់​ឈ្មោះ​CHIANG CHUNYI…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ជនជាតិ​ចិនតៃវ៉ាន់​ស្រី​ប្រុស​២​នាក់​ដែល​ពាក់ព័ន្ធ​ក្នុង​ទំនាស់​បាញ់ប្រហារ​គ្នា​ជាង​៣0 គ្រាប់​និង​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​កាលពី​៤​ថ្ងៃមុន ពេល​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២០​នេះ​។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ក្នុង​នោះ​ម្នាក់​ឈ្មោះ​CHIANG CHUNYI ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​ជនជាតិ​ចិនតៃវ៉ាន់ និង​ម្នាក់​ទៀត​ឈ្មោះ ស៊ី អាយ​អី ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ មុខរបរ​ទេសចរណ៍ ស្នាក់​នៅផ្ទះ​ជួល​លេខ​៥៨ ផ្លូវ​P៩ ស្ថិត​ក្នុងភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាន់​លិខិតឆ្លងដែន​លេខ​316254263​។

តាម​នគរបាល​ខណ្ឌ​សែន​សុខ​បានឱ្យ​ដឹង​ថា​ជនជាតិ​ចិនតៃវ៉ាន់​ស្រី​ប្រុស​ទាំង​ពីរ​នាក់​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​និង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កា​ពី​យប់​ថ្ងៃ​ទី​៥ ខែមករា និង​ថ្ងៃ​ទី​៦ ខែមករា បន្ទាប់​ពី​ជនជាតិ​តៃវ៉ាន់​ពីរ​ក្រុម​មាន​ទំនាស់​បាញ់ប្រហារ​គ្នា​ប្រមាណ​ជាង​៣០​គ្រាប់ នៅ​ក្នុង​បុរី​ទំនើប​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​បា​យ៉ាប​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

តាម​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ស្រី​ប្រុស​ទាំង​ពីរ​នាក់​ពាក់​ព​ន្ធ័​ករណី​រក្សា​ទុក​សារធាតុ​ផ្សំ​គីមី​កែ​ច្នៃ​និង​ប្រើប្រាស់​សារធាតុ​ញៀន នៅ​ចំណុច​ខាងលើ​ ។​ ដោយឡែក​ជន​បង្ក​ផ្ទុះអាវុធ​បាញ់ប្រហារ​គ្នា​បាន​គេចខ្លួន​ដោយ​សុវត្ថិភាព​។

នៅ​ក្នុង​ការ​ឃាត់ខ្លួន​នេះ​ដែរ សមត្ថកិច្ច​ដកហូត​បាន​រួម​មាន កាំភ្លើងខ្លី​១​ដើម ម៉ាក​ZORAKIM906 ពណ៌​ខ្មៅ លាយ​ទឹកប្រាក់​, កាំភ្លើងខ្លី​១​ដើម​ម៉ា​កឡុក​អី​ទ្រី​ស លេខ​PAD529 ពណ៌​ខ្មៅ​, បង់​២​គ្រាប់​(១៨​គ្រាប់​), សំបក​គ្រាប់​៣៥​គ្រាប់ , លិខិតឆ្លងដែន​ចំនួន​៤, ម្សៅ​ស​ថ្លា ៤៨​កញ្ចប់​, ថ្នាំ​គ្រាប់​ពណ៌​ក្រហម​៥​គ្រាប់​, ក្រាម​ស​ថ្លា​១​កូន​ថង់​តូច​, ម្សៅ​ម៉ដ្ឋ​ពណ៌​ស​១​កញ្ចប់​តូច​, ម្ស៉ៅ​ពណ៌​ក្រាម​ស​ថ្លា ៣០៧​ដប​តូច​, ថ្នាំ​គ្រាប់​ពណ៌​ទឹកក្រូច​១៥​ក្រាប់​, ម្សៅ​ពណ៌​ទឹកដោះគោ​កន្លះ​ដប​ជ័យ , ម្សៅ​ម៉ដ្ឋ​ពណ៌​ទឹកក្រូច​កន្លះ​ថង់​ធំ​, ម្សៅ​ម៉ដ្ឋ​ពណ៌​ទឹកដោះគោ​១​ថង់​ធំ និង​សម្ភារៈ​មួយ​ចំនួន​ទៀត ។ ក្រៅពី​នោះ​សមត្ថកិច្ច​ដកហូត​ប៉ា​ស្ព័​រ​ជនជាតិ​ចិនតៃវ៉ាន់​ចំនួន ៩​ក្បាល​ដែល​សមត្ថកិច្ច​អះអាង​ថា​ជា​ក្រុម​ជន​បង្ក​ការ​ផ្ទុះអាវុធ​ដែល​បាន​បន្សល់​ទុក​។

ជនសង្ស័យ​ដែល​មាន​ទំនាស់​បាញ់ប្រហារ​គ្នា​សមត្ថកិច្ច​មានការ​សង្ស័យ​ថា​ផ្ដើម​ចេញពី​ទំនាស់​គ្រឿងញៀន​ហើយ​ជន​នោះ​ត្រូវ​បាន​សមត្ថកិច្ច​កំណត់​មុខសញ្ញា​រួច​ហើយ​។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៥ ខែមករា មាន​ករណី​ផ្ទុះអាវុធ​បាញ់​តដៃ​គ្នា​រវាង​ជនជាតិ​តៃវ៉ាន់​និង​ជនជាតិ​តៃវ៉ាន់​ក្នុង​ទំនាស់​គ្នា​ចំណុច​ផ្ទះ​ជួល​លេខ​៥៨ ផ្លូវ​P៩ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ នៅ​ក្នុង​ការ​ផ្ទុះអាវុធ​នោះ​សមត្ថកិច្ច​មានការ​សង្ស័យ​ថា​ផ្ដើម​ចេញពី​រឿង​គ្រឿង​ញៀន ។ បន្ទាប់​ពី​ផ្ទះ​អាវុធ​ដូច​ក្នុង​សមរភូមិ​រួច​មក​ក្រុម​ជន​បង្ក​ដែល​ខ្លះ​មាន​របួស​បាន​ជិះ​រថយន្ត​គេចខ្លួន​អស់​។

លុះ​ក្រោយមក នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៤​រសៀល​សន្តិសុខ​បុរី​បាន​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​កន្លែង​កើតហេតុ​រក​ឃើញ​កាំភ្លើងខ្លី​២​ដើម និង​រើស​បាន​សំបក​គ្រាប់​ចំនួន​៣៥​គ្រាប់​ដែល​បាន​បន្សល់​ទុក បន្ទាប់​ពី​ជនជាតិ​ចិនតៃវ៉ាន់​ពី​ក្រុម​បាញ់ប្រហារ​គ្នា​ព្រមទាំង​ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​ជា​ច្រើន​ផង​ដែរ​។

ដោយ​មានការ​សហការ​ជាមួយ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​និង​នគរបាល​ប្រឆាំង​​គ្រឿងញៀន​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​តៃវ៉ាន់​ស្រី​ប្រុស​ទាំង​ពីរ​នាក់​ជា​បន្ទាន់ ហើយ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ពេល​នេះ ។ ចំណែក​ជន​ដៃដល់​ក្នុង​ការ​ផ្ទុះអាវុធ​ត្រូវ​បាន​កម្លាំង​នគរបាល​កំណត់​មុខសញ្ញា​តាម​រយៈ​ប៉ា​ស្ព័​រ​ដើម្បី​សុំ​ដីកាចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ