ខេត្តកណ្តាល ៖ ផ្លូវលំមួយខ្សែជាង១០គីឡូម៉ែត្រដែលមានភាពលំបាកខ្លាំងកន្លងមកនោះឥឡូវបានចាប់ផ្តើមចាក់បេតុងជាបណ្តើរៗហើយ បន្ទាប់ពីបើកការរដ្ឋានសាងសង់ កាលចុងឆ្នាំ២០១៩ កន្លងមកនេះ ។ ផ្លូវមួយខ្សែនេះស្ថិតនៅក្នុងឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ជាផ្លូវសេដ្ឋកិច្ចមួយរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំក៏ដូចជា អ្នកប្រកបរបរកស៊ីផ្សេងៗទៀត ពិសេសនោះអ្នកនៅខេត្តតាកែវផងដែរ ។
បើតាមលោកពូម្នាក់ដែលជាកម្មករសំណង់កំពុងកាយបេតុងចាក់ពីឡានដឹកស៊ីម៉ង់ត៍បានឲ្យដឹងថា មួយថ្ងៃការបេតុងនេះមិនទៀងនោះទេ ពេលខ្លះបានជាង១០០ម៉ែត្រ ហើយពេលខ្លះក៏បានតិចជាងនេះជាក់ស្តែងម្សិលមិញបានតែប្រមាណជាង៧០ម៉ែត្រប៉ុណ្ណោះ ។ លោកពូបន្តថា ការកាត់បេតុងមិនស្មើប្រវែងនេះក៏ដោយសារមានភាពរអាក់រអួលពីម៉ាស៊ីនក្រុឡុងស៊ីម៉ង់ត៍ ។ ជាគោលការណ៍ផ្លូវនេះនឹងចាក់មួយចំហៀងម្តងរហូតដល់ទីបញ្ចប់នៃផ្លូវ ព្រោះថា ដើម្បីទុកចំណែកផ្លូវមួយម្ខាងទៀតធ្វើចរាចរណ៍បាន ។
លោកពូឲ្យដឹងផ្លូវត្រូវបេតុងមានទំហំ៦ម៉ែត្រ ហើយពេលនេះចាត់តែម្ខាងចំនួន៣ម៉ែត្រ កម្រាស់ប្រមាណជា២តឹក ។ កម្មករសំណង់ទាំងក្មេង ចាស់ ប្រុស ស្រី បានកំពុងតែធ្វើការយ៉ាងសស្រាក់សស្រាំ ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំខាងលើកលោក បូរ៉ាបានសប្បាយរីករាយនៅពេលផ្លូវត្រូវបានចាក់បេតុងយ៉ាងដូច្នេះព្រោះថា នៅពេលផ្លូវនេះរួចរាល់ជាស្ថាពរនោះប្រជាពលរដ្ឋនឹងមានភាពងាយស្រួលធ្វើដំណើរពិសេសនោះលែងហ៊ុយដី និងប្រឡាក់ភក់ដូចមុនទៀតហើយ ។
លោកក៏បានអរគុណដល់គណៈពង្រឹងឃុំព្រែក អំបិល ដែលដឹកនាំដោយលោកកែវ រ៉េមី និងថ្នាក់ដឹកនាំមួយចំនួន ។ ជាងនេះលោកក៏អរគុណដល់លោកប្រាក់ សុខុនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជា ដែលជាប្រធានពង្រឹងស្រុងស្អាងតែង តែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ យ៉ាងណាក្តីលោក ក៏បានសំណូបដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវការធ្វើដំណើ សុំ មានការប្រុងប្រយ័ត្នពិសេសនោះកុំបើកបរល្បឿនលឿនធ្វើខ្លះមានគ្រោះថ្នាក់ ក៏ដូចប៉ះពាល់អ្នកធ្វើដំណើរ ឬក្មេងៗចេញសាលាផងដែរ ៕
ចែករំលែកព័តមាននេះ