ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​ជប់លៀង​បែប​វេ​ស្ទឺ​ន Guinness Steak-It Out បាន​ធ្វើ​ឲ្យ​​ហ្វេ​ន​ៗ​គ្រប់​គ្នា​រីករាយ​រំសាយ​អារម្មណ៍

4 ឆ្នាំ មុន
  • ភ្នំពេញ

មើល​ទស្សនីយភាព កម្រង​រូបភាព​ដ៏​ស្រស់​ស្អាត​របស់​តារា​ល្បី​ៗ និង​ហ្វេ​ន​ចូលរួម​នៅ​ក្នុង​វិធី Guinness Steak-It Out ក៏​ដឹង​ថា រំភើប​ដែរ​! ហ្វេ​ន​ៗ​ជា​ច្រើន​នាក់ បាន​ចូលរួម​ទទួលយក​ភាព​រីករាយ…

មើល​ទស្សនីយភាព កម្រង​រូបភាព​ដ៏​ស្រស់​ស្អាត​របស់​តារា​ល្បី​ៗ និង​ហ្វេ​ន​ចូលរួម​នៅ​ក្នុង​វិធី Guinness Steak-It Out ក៏​ដឹង​ថា រំភើប​ដែរ​! ហ្វេ​ន​ៗ​ជា​ច្រើន​នាក់ បាន​ចូលរួម​ទទួលយក​ភាព​រីករាយ ប្លែក​អារម្មណ៍​នៅ​ក្នុង​កម្មវិធី​ជប់លៀង​លក្ខណៈ​អឺរ៉ុប​សម័យ​ថ្មី កាលពី​ថ្ងៃ​ទី 21 ខែធ្នូ កន្លង​ទៅ​ថ្មី​ៗ​នេះ​!

កម្មវិធី Guinness Steak-It Out បាន​ប្រព្រឹត្តិ​ទៅ​ជាទី​គាប់ចិត្ត ដែល​រៀបចំ​ឡើង​យ៉ាង​ពិសេស ថ្មី​ប្លែក​អារម្មណ៍​ដោយ Guinness ដែល​ជា​ស្រា​បៀរ​ស្តោ​ត​លេខ 1 លើ​ពិភពលោក ក្នុង​គោល​បំណង​នាំ​មក​នូវ​ភាព​រីករាយ​ដល់​អតិថិជន​របស់​ខ្លួន​នៅ​ឱកាស​ជួបជុំ​ចុងឆ្នាំ 2019 និង​ជា​កាដូ​អបអរសាទរ​ស្វាគមន៍​ឆ្នាំ​ថ្មី ទសវត្សរ៍​ថ្មី​។

ហ្វេ​ន​ចូលរួម​សប្បាយ​ខ​ប់​ៗ​ហ្មង បំភ្លេច​មិន​បានជា​មួយ​ពេលវេលា​ដ៏​អស្ចារ្យ​នោះ​! ពួក​គាត់​រំសាយ​អារម្មណ៍​នៅ​ក្នុង​កម្មវិធី​ដ៏​ទាន់​សម័យនេះ ដែល​ផ្តល់​ឲ្យ​ពួក​គាត់​នូវ​អារម្មណ៍​ប្លែក​ជាមួយ​បរិយា​កាស​បែប​ស៊ី​វិ​ល័យ នៅ​ទីតាំង Factory Phnom Penh ដ៏​ប្រណីត រំលេច​ដោយ​ភ្លើងពណ៌​ស្រស់​​ឆើតឆាយ ជាមួយ​ការ​រចនា​សាលតន្ត្រី​ដ៏​ឡូយ​កប់​ស៊េរី បំពេញ​តាម​សេចក្តី​ត្រូវការ​របស់​មិត្ត​ៗ​យុវវ័យ​នា​យុគសម័យ​ថ្មី​។

ហ្វេ​ន​ៗ​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ៗ ហើយ​សម្រាក​លំហែកាយ​ម៉ា​សេរី សប្បាយ​រីករាយ​ជាមួយ​ឌី​ជេ និង​តារាចម្រៀង​ល្បី​ៗ បែប​ហ៊ី​ប​ហប (Hip hop) មក​ពី​ជុំវិញ​ពិភពលោក រាំ​លេង​ម៉ា​សប្បាយ ញ៉ាំ​សាច់​អាំង​ឈ្ងុយ​ៗ និង​អាហារ​ឆ្ងាញ់​ៗ​ម៉ា​ស្រឡាញ់ ជាមួយ​តន្ត្រី​ពីរោះ​ៗ​កំដរ​អារម្មណ៍​ឲ្យ​ស្រស់​ស្រាយ ដែល​ញ៉ាំង​ឲ្យ​កម្មវិធី​ទាំងមូល​កាន់តែ​រីករាយ​អធិកអធម​បំភ្លេច​មិន​បាន​។ រឹតតែ​ពិសេស​ពួក​គាត់​ក៏​បាន​ជួប​ផ្ទាល់​ជាមួយ​វត្តមាន​កំពូល​ចុងភៅ​ចំណាន​ៗ មក​បង្ហាញ​ថ្វីដៃ​ចម្អិនម្ហូប​ឆ្ងាញ់​ៗ ស័ក្តិសម​ជាមួយ​រសជាតិ​ដ៏​ឆ្ងាញ់​អស្ចារ្យ​របស់​ស្រា​បៀរ Guinness​។

ពី Guinness ស្រា​បៀរ​ស្តោ​ត​លេខ 1 លើ​ពិភពលោក សូម​ថ្លែងអំណរគុណ ដល់​ហ្វេ​ន​ៗ មិត្ត​ៗ​យុវវ័យ​ទាំងប្រុស​ស្រី ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ដ៏​ល្អ​ឯក​ប្រចាំឆ្នាំ Guinness Steak-It Out នេះ ដែល​ធ្វើ​ឲ្យ​កម្មវិធី​កាន់តែ​ក្លៀវក្លា​អស្ចារ្យ និង​ជា​កំណត់​ត្រា​ថ្មី​របស់​ស្រា​បៀរ Guinness ។
សូម​បន្ត​គាំទ្រ​ស្រា​បៀរ Guinness និង​ផេ​ក​ហ្វេ​ស​ប៊ុ​ក Guinness របស់​យើង ដើម្បី​ទទួល​បាន​ភាព​រីករាយ ប្រូ​ម៉ូ​សិន​ពិសេស​ៗ និង​កម្មវិធី​សប្បាយ​ៗ​នៅ​ឆ្នាំ 2020 បន្ត​ទៀត ។
ពិសា​គ្រឿង​ស្រវឹង សូមកុំ​បើកបរ​។ ដោយ​សហការ (​កែស​ម្រួ​លោ​ដ​យ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ