ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះ​យ៉ាងសន្ធោសន្ធៅ​ក្នុង​ដីឡូត៍ទុកចោល​មួយកន្លែង​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដី​ឡូត៍​ទុក​ចោល​មួយ​កន្លែង​ដែល​មាន​ស្មៅ​ដុះ​ទ្រុប​ទ្រុល​ស្រាប់តែ​មាន​ភ្លើង​ឆាបឆេះ​រាលដាល​យ៉ាង​សន្ធោសន្ធៅ ហើយ​ករណី​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា មាន​អ្នក​ដុត​សំរាម​ទើប​ង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​បែប​នេះ ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​ធ្វើការ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២០ ត្រង់​ចំណុច​ដី​ឡូត៍​ទុក​ចោល​មួយ​កន្លែង…

រាជធានី​ភ្នំពេញ ៖ ដី​ឡូត៍​ទុក​ចោល​មួយ​កន្លែង​ដែល​មាន​ស្មៅ​ដុះ​ទ្រុប​ទ្រុល​ស្រាប់តែ​មាន​ភ្លើង​ឆាបឆេះ​រាលដាល​យ៉ាង​សន្ធោសន្ធៅ ហើយ​ករណី​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា មាន​អ្នក​ដុត​សំរាម​ទើប​ង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​បែប​នេះ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​ធ្វើការ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២០ ត្រង់​ចំណុច​ដី​ឡូត៍​ទុក​ចោល​មួយ​កន្លែង តាម​បណ្ដោយ​ផ្លូវ​២៨៩ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ដី​ឡូត៍​កើតហេតុ​ខាងលើ​ត្រូវ​បាន​ម្ចាស់​សង់​របង​ស​ង្ក័​សី​កំពស់​៣​ម៉ែត្រ​ហ៊ុម​ព័ទ្ធ​ជុំវិញ​ទុក​ចោល​អស់​រយៈពេល​ជា​យូរណាស់​មក​ហើយ ដោយ​មាន​ស្មៅ​ព្រៃ​ដុះ​ទ្រុប​ទ្រុល​។ កន្លង​មក​គេ​តែង​ឃើញ​មាន​ជនអនាថា និង​អ្នក​ដើរ​រើស​អេ​ត​ចាយ ផ្លោះ​របង​ចូល​ទៅ​បន្ទោ​របង់​និង​ខ្លះ​ទៀត​ចូល​ទៅ​ស​ង្ងំ​ជក់​គ្រឿងញៀន​ថែម​ទៀត​ផង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​ផ្សែងហុយ​ចេញ​មក​ពី​ចំណុចកណ្ដាល​នៃ​បរិវេណ​ដី​ឡូត៍​កើតហេតុ​ខាងលើ បន្ទាប់​មក​ក៏​ស្រាប់តែ​មាន​លេច​ចេញ​ជា​អណ្ដាតភ្លើង​លាយឡំ​ជាមួយ នឹង​ផ្សែងហុយ​ខ្មួលខ្មាញ់​ស បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ភ័យ​ខ្លាច​នាំ​គ្នា​ចេញ​ទៅ​មើល និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​អន្តរាគមន៍ ដោយ​ឃើញ​អណ្ដាតភ្លើង​បាន​ឆាបឆេះ​រាលដាល​កាន់តែ​ខ្លាំង​ឡើង​ៗ ។ ស្រប​ពេល​នោះ​ដែរ ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​រួម​ជាមួយនឹង​រថយន្ត​ពន្លត់អគ្គីភ័យ​បាន​ចុះ​មក​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ប៉ុន្តែ​ដោយសារ​ទ្វាររបង​ដី​ឡូត៍​កើតហេតុ​ខាងលើ​ត្រូវ​បាន​ម្ចាស់​ចាក់សោ​ជាប់ ទើប​បង្ក​ការ​ពិបាក​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​មិន​អាច​បើក​ចូល​ទៅ​បាញ់​ទឹក​ពន្លត់​អោយ​បាន​ទាន់​ពេលវេលា​នោះ​ទេ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​ភ្លើង​ក៏​បាន​ឆាបឆេះ​រាលដាល​ស្មៅ​ជា​បន្តបន្ទាប់​ថែម​ទៀត ដោយសារ​ខ្លាច​អណ្ដាតភ្លើង​ឆេះឆាប​ដល់​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ ទើប​សមត្ថកិច្ច​ក៏​សម្រេចចិត្ត​ធ្វើការ​បាញ់​ទឹក​ពី​ខាងក្រៅ​របង​ដី​ឡូត៍ ដើម្បី​កុំអោយ​ឆេះ​រាលដាល​ជា​បន្ត​ទៀត​។ ដោយ​ប្រើ​រយៈពេល​បាញ់​ទឹក​ពន្លត់​ប្រមាណ​មួយ​ម៉ោង​ទើប​អណ្តាតភ្លើង​រលត់​ទៅ​វិញ​ជា​ស្ថាពរ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ហេតុការណ៍​អគ្គី​ភ័យ​ឆាបឆេះ​ស្មៅ​ខាងលើ បាន​ប្រើប្រាស់​ទឹក​បាញ់​ពន្លត់​អស់​ចំនួន​៦​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ការិយាល័យ​បង្ការ​និង​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​៣​គ្រឿង បាញ់​ទឹក​អស់​ចំនួន​៥​រថយន្ត និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុនស្រា​បៀរ​ចំនួន​១​គ្រឿង​បាញ់​ទឹក​អស់​១​រថយន្ត​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ហេតុការណ៍​អគ្គី​ភ័យ​ខាងលើ​នេះ​មិន​បង្ក​ឲ្យ​មានការ​ឆាបឆេះ​រាលដាល​ដល់​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ក្បែរ​កន្លែង​កើតហេតុ​នេះ​ទេ គឺ​ឆាបឆេះ​តែ​ស្មៅ​ដែល​ដុះ​នៅ​ក្នុង​បរិវេណ​ដី​ឡូត៍​ទំហំ​ប្រមាណ​២០០​ម៉ែត្រ​បួន​ជ្រុង​ប៉ុណ្ណោះ​។ ជំហាន​ដំបូង​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា មាន​អ្នក​ដុត​សំរាម ទើប​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​ដល់​ស្មៅ​បែប​នេះ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ