ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដាក់​ដំណើរការ​ចុះបញ្ជី ផ្លា​ក​លេខ​រថយន្ត​ពិសេស​តម្លៃ​2​លាន​រៀល​​ឡើង​​ទៅ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ថ្លែង​ក្នុង​ពិធី​ដាក់​ឱ្យ​ដំណើរការលក់​លេខ​ស្លាក​រថយន្ត​ពិសេស​ផ្ទាល់ខ្លួន កាលពី​ថ្ងៃ​ទី​៧ មក​រា…

រាជធានី​ភ្នំពេញ ៖ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ថ្លែង​ក្នុង​ពិធី​ដាក់​ឱ្យ​ដំណើរការលក់​លេខ​ស្លាក​រថយន្ត​ពិសេស​ផ្ទាល់ខ្លួន កាលពី​ថ្ងៃ​ទី​៧ មក​រា នៅ​ផ្សារ​ទំនើប​អី​ុ​អន​២​ថា ការ​ដាក់លក់​លេខ​ពិសេស​នោះ​ដោយសារ​មាន​ម្ចាស់​រថយន្ត​មួយ​ចំនួន​ស្នើ​សុំ​ថា មិន​ចង់​លក់​លេខ​ផ្ទាល់​ខ្លួន នៅ​ពេល​លក់​រថយន្ត​បន្ត​ឲ្យ​អ្នក​ផ្សេង ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​៖«​ស្លាក​លេខ​រថយន្ត​ពិសេស​នេះ ម្ចាស់​រថយន្ត​អាច​លក់​តែ​រថយន្ត​ហើយ​ដោះ​ស្លាក​លេខ​ទុកដាក់​រថយន្ត​ផ្សេង​ដែល​ខ្លួន​និង​ទិញ​យក​មក​ប្រើ​បន្ត​បាន​» ។លោក​ថា ស្លាក់​លេខ​នេះ​ត្រូវ​បាន​ក្រុម​គណៈកម្មការ​ជំនាញ​ធ្វើការ​សិក្សា​កែសម្រួល​ដាក់​ទៅ​កាន់​ក្រសួងមហាផ្ទៃ និង​ក្រសួង​ពាក់ព័ន្ធ​រួច​ហើយ​ដាក់​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​សម្រេច​ផង​ដែរ ។ លោក​ថា​លេខ​ពិសេស​ផ្ទាល់ខ្លួន​នេះ​ក៏​មានការ​ចូលរួម​សិក្សា​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​ធ្វើការ​សិក្សា​ផង​ដែរ ។

លោក​ទេស​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ទៀត​ថា ដំណើរការ​លក់​ស្លាក​លេខ​ពិសេស​នោះ គឺជា​ការ​ផ្តល់​សេរីភាព​មួយ​បន្ថែម ដល់​ប្រជាពលរដ្ឋ​ដែល​ចង់បាន​លេខ ដែល​ខ្លួន​ស្រឡាញ់​តាម​រយៈ​ការ​ដេញថ្លៃ ។ ក្រសួង​សា ធារណការ​បាន​បញ្ជាក់​ថា លេខ ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​នេះ គេ​អាច​ដាក់​ឈ្មោះ ជា​អក្សរ​ឡា​តាំង ឬ​ជា​លេខ ដោយ​មិន​លើស​ពី​៨​ខ្ទង់ ហើយ​ផ្នែក​ខាងលើ​មាន​ពាក្យ កម្ពុជា និង​ផ្នែក​ខាងក្រោម​មាន​ពាក្យ Cambo dia ។

យ៉ាងណា​ក្តី​លោក​រដ្ឋមន្ត្រី​ក៏​បាន​សុំ​ការ​អធ្យាស្រ័យ​ដល់​ម្ចាស់​លេខ​ផង​ដែរ ព្រោះថា​ប្រព័ន្ធ​នេះ ទើបតែ​ដំណើរការ ដូច្នេះ​អាច​នឹង​មាន​ភាព​រអាក់រអួល ។អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន លោក ហ៊ា​ង សុទ្ធា​យុ​ត្តិ ដែល​ជា​អ្នកជំនាញ​ក្នុង​ការ​រៀបចំ​ដាក់​ឲ្យ​ដំណើរការ​ចុះបញ្ជី​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​នេះ ត្រូវ​បាន​ដកស្រង់​សម្តី​ថា ការ​ដាក់​ឲ្យ​ដំណើរការ​ស្លាក​លេខ​ពិសេស​នេះ​ដើម្បី​ធ្វើ​ទំនើប​កម្ម​ឲ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង និង​ជា​ការ​បង្កើន​ការ​ប្រមូល​ថវិកាជាតិ​ផង​ដែរ ។

សម្រាប់​តម្លៃ​នៃ​ស្លាក​លេខ ពិសេស​គឺ​មាន​ចាប់ពី​២​លាន​រៀល ឬ​ស្មើនឹង​៥០០​ដុល្លារ​អា​មេ​រិ​ក​ឡើង​ទៅ ។ ស្លាក​លេខ​ពិសេស​នេះ គឺ​ម្ចាស់​រថយន្ត​អាច​បញ្ជា​ទិញ​ដោយ​ដាក់​ឈ្មោះ​ផ្ទាល់ខ្លួន ឬ​ឈ្មោះ​ពិសេស​ណាមួយ​សម្រាប់​សម្គាល់​អត្តសញ្ញាណ​ខ្លួនឯង ហើយ​នៅ​ពេល​លក់​រថយន្ត ឬ​ប្តូរ​ម្ចាស់​កម្មសិទ្ធិ គឺ​អាច​ដកហូត​ស្លាក​លេខ​នោះ​ចេញ ដោយ​រក្សា​ទុក​ប្រើ​ផ្ទាល់ខ្លួន​អស់​មួយ​ជីវិត ។

មន្ត្រី​អ្នកនាំពាក្យ​រូប​នេះ​បាន​ពន្យល់​ទៀត​ថា មូលហេតុ​ដែល​ក្រសួង​នឹកឃើញ​វិធីសាស្ត្រ​ចេញ​ស្លាក​លេខ​ពិសេស​នេះ គឺ​ដោយ​យោង​លើ​ការ​ស្ទង់​មតិ​ដែល​បង្ហាញ​ថា ពលរដ្ឋ​ដែល​មាន​ជីវភាព​ធូរធា ឬ​អ្នក​ស៊ី​វិ​ល័យ ជា​ច្រើន​ចង់បាន​ស្លាក​លេខ​ពិសេស​នេះ ។ ម្យ៉ាងទៀត​រដ្ឋ​ក៏​អាច​លក់​ស្លាក​លេខ​នេះ​បាន​ថ្លៃ​ដើម្បី​ប្រមូល​ចំណូល​ចូល​រដ្ឋ​ផង​ដែរ ។

យ៉ាងណា​ក៏​ដោយ នៅ​ពេល​សួរ​ថា ប្រសិនបើ​មាន​ឥស្សរជន​ជាន់ខ្ពស់ ឬ​អ្នកមាន​ឥទ្ធិពល​ណាមួយ ប្រើ​ប្រាស់​ស្លាក​លេខ​ពិសេស​នេះ​សម្រាប់​រថយន្ត​របស់​ខ្លួន ហើយ​នៅ​ពេល​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ តើ​វា​អាច​ធ្វើ​ឲ្យ​ប៉ូលិស​ចរាចរណ៍​ខ្លាច​មិន​ហ៊ាន​ចាប់​ដែរ​ឬទេ ? លោក ហ៊ា​ង សុទ្ធា​យុ​ត្តិ យល់​ថា សម័យនេះ​ហើយ​គេ​មិន​អាច​បិទ​បាំង​កំហុស​របស់​ជន​ណា​ម្នាក់​បាន​ឡើយ ព្រោះ​មាន​សារព័ត៌មាន​សម្បូរ​បែប ។

ទាក់ទង​នឹង​បញ្ហា​សិទ្ធិ​ឯកជន​វិញ អ្នកជំនាញ​ដដែល​បញ្ជាក់​ថា វា​ជា​ការ​ឯកភាព​គ្នា​រវាង​អ្នក​ប្រើប្រាស់ និង​រដ្ឋ ដោយ​ម្ចាស់​រថយន្ត​អាច​ប្រើ​ឈ្មោះពិត ឬ​ក៏​ចង់​ប្រើ​ឈ្មោះ​ពិសេស​ណាមួយ​ដែល​ខ្លួន​ពេញចិត្ត ។ ប៉ុន្តែ​តម្លៃ​ស្លាក​លេខ​ពិសេស​នេះ​ក៏​កើនឡើង​ទៅ​តាម​នោះ​ដែរ ៕

អត្ថបទសរសេរ ដោយ