ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បវរកញ្ញា MissPlanet International 2019 មក​កម្ពុជា ក្នុង​​បំណង​មួយ​ចំនួន​ដែល​ប៉ង​យូរ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បវរ​កញ្ញាឯក Miss Planet International 2019 គឺ​កញ្ញា Monique best…

រាជធានី​ភ្នំពេញ ៖ បវរ​កញ្ញាឯក Miss Planet International 2019 គឺ​កញ្ញា Monique best មក​ពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង បាន​មក​ដល់​កម្ពុជា​យើង​ហើយ កាលពី​យប់​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២០ មុន​នេះ ជាមួយនឹង​សម្រស់​ដ៏​ស្រស់​សោភា ព្រមទាំង​ស្នាមញញឹម​គួរ​ឱ្យ​ចូល​ចិត្ត​។

កញ្ញា​កំពូល​សម្រស់​រូប​នេះ មាន​ទឹកចិត្ត​ប៉ងប្រាថ្នា​មក​ប្រទេស​កម្ពុជា​យូរ​មក​ហើយ ដោយពេល​នេះ​កញ្ញា​សម្រេច​បំណង បន្ទាប់​ពី​មាន​ផែនការ​ជា​ច្រើន​ដែល​អ្នក​រៀបចំ​គ្រោងទុក​។ នា​ពិធី​ទទួល​បវរកញ្ញា​នោះ មាន​វត្តមាន អ្នកស្រី ស កេស​រ៉ា និង​ស្វាមី លោក​ហ៊ុន សុ​ផា ជំនួយការ​អម​ទីស្ដី​ការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ទីផ្សារ​សម្រាប់​ផ្នែក​បវរកញ្ញា វេជ្ជ ទីវ វី​រៈ Le Premier Healthcare ។

បើ​តាម​សម្តី​រៀបរាប់​ដោយ​ផ្ទាល់​ពី​កញ្ញា Monique best បានឱ្យ​ដឹង​ថា កញ្ញា មក​ដល់​ប្រទេស​កម្ពុជា គឺជា​អារម្មណ៍​មួយ​ចង់​មក​ចូលរួម​យូរ​មក​ហើយ ទើបតែ​មាន​ពេលវេលា​សម​ស្រប​។ កញ្ញា មក​កាន់​ប្រទេស​កម្ពុជា​ចំនួន​១​ខែ ដើម្បី​បំពេញបេសកកម្ម​ជា​ច្រើន ដូច​ជា​ផ្សព្វផ្សាយ​បរិស្ថាន ទេសចរណ៍ និង​ការ​ចូលរួម​បង្ហាញ​វត្តមាន និង​បទ​ពិសោធន៍ ស្តី​ពី​ការ​ប្រកួត Miss Planet International 2020 ដែល​ធ្វើ​ឡើង​នៅ​ខែមេសា ឆ្នាំ​២០២០ ខាង​មុខ​នេះ​។

កញ្ញា បន្ត​ថា ក្រោយ​ពី​ជាប់​ជា​បវរកញ្ញា​មក នាង​បាន​ចូល​ល​រួម​កម្មវិធី​ជា​ច្រើន​ដូច​ជា ផ្សាយ​ពី​ការ ការពារ​បរិស្ថាន ចូលរួម​លើកទឹកចិត្ត​កុមារ​កំព្រា ជាដើម​។ លើស​ពី​នេះ នាង​នឹង​ចូលរួម​កម្មវិធី សន្និសីទ​សារព័ត៌មាន​ធ្វើ​នៅ​កម្ពុជា ស្តី​ពី​ការ​ប្រឡង​ជា​លក្ខណៈ​អន្តរជាតិ ដែល​មាន​៧៥​ប្រទេស ហើយ កម្ពុជា ធ្វើ​ជា​អ្នក​រៀបចំ មាន​រូប​នាង​ក៏​ចូលរួម​បំផុស​ផង​ដែរ​។

កញ្ញា ក៏​បង្ហាញ​អារម្មណ៍​ថា មាន​ពេលវេលា​ល្អ លើក​នេះ​នាង​នឹក​ទៅ​កម្សាន្ត​នា​ខេត្តសៀមរាប ជា​ពិសេស​តំបន់​ប្រាសាទអង្គរវត្ត ព្រោះ​នាង​ស្រឡាញ់​ទីនោះ​ណាស់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ