ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បា.ញ់​សម្លា.ប់​មេទ័ព​អ៊ី​រ៉​ង់​ស្របច្បាប់ ឬ​ក៏​អត់​តាម​ច្បាប់​អន្តរជាតិ ?

4 ឆ្នាំ មុន

អា​មេ​រិ​កបាន​ប្រើ​ដ្រូ​ន​បាញ់​សម្លាប់​មេទ័ព​អ៊ី​រ៉​ង់​ដោយ​បណ្តាល​ឲ្យ​មាន​ភាព​តានតឹង​មួយ​ដែល​ត្រូវ​តាមដាន​ពេញ​ពិភពលោក ។ តើ​ការ​បាញ់​សម្លាប់​នេះ​ខុសច្បាប់ ឬ​អត់​តាម​ច្បាប់​អន្តរជាតិ ។ ចំពោះ​សំនួរ​មួយ​នេះ សារព័ត៌មាន​ប៊ី​ប៊ី​ស៊ី​របស់​អង់គ្លេស​បាន​រាយការណ៍​ថា អា​មេ​រិ​ក​នឹង​អះអាង​ថា មេទ័ព​អ៊ី​រ៉​ង់​ឈ្មោះ សូ​ឡេ​ម៉ា​នី…

អា​មេ​រិ​កបាន​ប្រើ​ដ្រូ​ន​បាញ់​សម្លាប់​មេទ័ព​អ៊ី​រ៉​ង់​ដោយ​បណ្តាល​ឲ្យ​មាន​ភាព​តានតឹង​មួយ​ដែល​ត្រូវ​តាមដាន​ពេញ​ពិភពលោក ។ តើ​ការ​បាញ់​សម្លាប់​នេះ​ខុសច្បាប់ ឬ​អត់​តាម​ច្បាប់​អន្តរជាតិ ។ ចំពោះ​សំនួរ​មួយ​នេះ សារព័ត៌មាន​ប៊ី​ប៊ី​ស៊ី​របស់​អង់គ្លេស​បាន​រាយការណ៍​ថា អា​មេ​រិ​ក​នឹង​អះអាង​ថា មេទ័ព​អ៊ី​រ៉​ង់​ឈ្មោះ សូ​ឡេ​ម៉ា​នី គឺ​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​ទៅ​លើ​កងទ័ព​អា​មេ​រិ​ក​នៅ​អ៊ី​រ៉ា​ក់ ។

សូ​ឡេ​ម៉ា​នី គឺជា​មនុស្ស​ដែល​ក្រុង​វ៉ា​ស៊ី​ន​តោន​គិត​ថា មាន​បាតដៃ​ប្រឡាក់​ឈាម​ជនជាតិ​អា​មេ​រិ​ក ខណៈ​ដែល​អង្គការ​ចាត់តាំង Quids ដែល​គាត់​ដឹកនាំ​ត្រូវ​បាន​អា​មេ​រិ​ក​ចាត់​ទុក​ថា ជា​អង្គការ​ចាត់តាំង​ភេរវកម្ម​មួយ ។ ដូច្នេះ​ការ​ធ្វើ​ឲ្យ​បាត់បង់​ជីវិត​នេះ​អាច​នឹង​ត្រឹមត្រូវ​តាម​ច្បាប់​ក្ន​ង​ការ​គិត​របស់​អា​មេ​រិ​ក ។ ប៉ុន្តែ​អ្នកប្រាជ្ញ​ផ្នែក​ច្បាប់​អន្តរជាតិ​ដ៏​ល្បី​ម្នាក់ គឺ​ឈ្មោះ​ម៉ា​រី អេ​លេ​ន អូ​ខន់​ណែ​ល​បាន​ពន្យល់​ថា ស្វ័យការពារ ( self-defence) តាម​រយៈ​ការ​វាយប្រហារ​ជា​មុន ដើម្បី​ទប់ស្កាត់​ហេតុការណ៍​មួយ​ដែល​មិន​ទាន់​កើត​មាន គឺ​មិន​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់​ទេ ។

ច្បាប់​ដែល​មាន​ភាព​ទាក់ទង​រឿង​នេះ គឺ​ធម្មនុញ្ញ​សហប្រជាជាតិ​ដែល​ឲ្យ​និយម​ន័យ​ស្វ័យការពារ​ថា ជា​សិទ្ធិ​ឆ្លើយ​តប​ចំពោះ​ការ​វាយប្រហារ​ដោយ​អាវុធ​ដ៏​ជាក់ស្តែង​មួយ ។ ការ​ប្រើ​ដ្រូ​ន​ធ្វើ​ឲ្យ​បាត់បង់​ជីវិត​ឧត្តមសេនីយ​សូ​ឡេ​ម៉ា​នី នៅ​ទីក្រុង​បា​ដា​ដ មិនមែន​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយប្រហារ​ប្រដាប់​អាវុធ​មក​លើ​អា​មេ​រិ​ក​ទេ ។ អ៊ី​រ៉​ង់​មិន​ទាន់​បាន​ធ្វើការ​វាយប្រហារ​ទៅ​លើ​ដែនដី​អធិបតេយ្យ​របស់​អា​មេ​រិ​ក​នៅឡើយ​ទេ ។ នៅ​ក្នុង​ករណី​នេះ អា​មេ​រិ​ក​មិន​ត្រឹមតែ​ធ្វើការ​បាត់បង់​ជីវិត​ក្រៅ​ប្រ​ព្ធ័​ច្បាប់​ទេ អា​មេ​រិ​ក​ក៏​បាន​ធ្វើការ​វាយប្រហារ​ខុសច្បាប់​នៅ​ក្នុង​ទឹកដី​អ៊ី​រ៉ា​ក់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ