ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​ចាស់​សឹម​ស្តាប់ធម៌​ជា​ទស្សនៈ​ត្រឹមត្រូវ​ទេ ?

4 ឆ្នាំ មុន

ចំពោះ​ទស្សនៈ​ដែល​ថា ចាំ​ដល់​ខ្លួន​ចាស់ ឬ​ពេល​ចូល​និវត្តន៍​ពី​ការងារ សឹម​ស្តាប់ធម៌​នោះ ជា​ទស្សនៈ​មិន​ត្រឹមត្រូវ​ឡើយ ព្រោះថា​សេចក្តីស្លាប់​មិន​រង់ចាំ​កាល​ទេ ខ្លះ​ស្លាប់​តាំងពី​នៅ​ក្មេង តែ​ខ្លះ​ទៀត​ក៏​ស្លាប់​នៅ​ពេល​ខ្លួន​មាន​អាយុ​ច្រើន ។ ធម៌​ជា​ផែនទី​សម្រាប់​ស្វែងរក​កំណប់​ពិតប្រាកដ…

ចំពោះ​ទស្សនៈ​ដែល​ថា ចាំ​ដល់​ខ្លួន​ចាស់ ឬ​ពេល​ចូល​និវត្តន៍​ពី​ការងារ សឹម​ស្តាប់ធម៌​នោះ ជា​ទស្សនៈ​មិន​ត្រឹមត្រូវ​ឡើយ ព្រោះថា​សេចក្តីស្លាប់​មិន​រង់ចាំ​កាល​ទេ ខ្លះ​ស្លាប់​តាំងពី​នៅ​ក្មេង តែ​ខ្លះ​ទៀត​ក៏​ស្លាប់​នៅ​ពេល​ខ្លួន​មាន​អាយុ​ច្រើន ។

ធម៌​ជា​ផែនទី​សម្រាប់​ស្វែងរក​កំណប់​ពិតប្រាកដ គឺ​ផលប្រយោជន៍​និង​សេចក្តីសុខ​ក្នុង​ដំណើរ​ជីវិត ។ ប្រការ​នេះ​បាន​ដល់​ការ​ខិតខំ​ឆ្លៀតពេល​ដ៏​មមាញឹក​នៃ​ជីវិត​ប្រចាំ​ថ្ងៃ ទៅ​ស្តាប់​ព្រះធម៌​យ៉ាង​ហោច​ណាស់​មួ​យស​ប្តា​ហ៍​ឱ្យ​បាន​ម្តង ព្រោះថា​ធម៌​គឺជា​គុណជាតិ​បំភ្លឺ​ផ្លូវ​ជីវិត​បង្ហាញ​ប្រាប់​ឱ្យ​ស្គាល់​ខុស ស្គាល់​ត្រូវ គុណ ទោស ល្អ អា​ក្រក់ បុណ្យ​បាប​យ៉ាង​សត្យា​នុ​ម័ត ដែល​អាច​យក​ទៅ​ប្រព្រឹត្ត​បាន​សេចក្តីសុខ​សម្រាប់​ខ្លួនឯង​និង​សង្គម​ជាតិ ។

ដរាបណា​មាន​អ្នក​ប្រព្រឹត្ត​ប្រតិបត្តិ​ធម៌ គឺ​សេចក្តី​ល្អ​កាន់តែ​ច្រើន ដរាប​នោះ​សង្គម​ជាតិ​និង​ពិភពលោក​កាន់តែ​រីក​ចម្រើន​និង​សុខសាន្ត គួរ​ណាស់​តែ​សាធុជន​ចូល​ទៅ​ស្តាប់ធម៌​កុំ​រង់ចាំ​កាល ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ