ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ត្រាំ​ថា អា​មេ​រិ​ក​មិន​មាន​ចំណាត់ការ​យោធា​តប​នឹង​អ៊ី​រ៉​ង់​ទេ

4 ឆ្នាំ មុន

លោក ដូ​ណា​ល់​ត្រាំ ប្រធានាធិបតី​អា​មេ​រិ​កបាន​និយាយ​ទៅ​កាន់​ពលរដ្ឋ​អា​មេ​រិ​កថា នឹង​មិន​មានការ​វាយប្រហារ​តបត​នឹង​ការ​ការ​បាញ់​កាំជ្រួច​របស់​អ៊ី​រ៉​ង់​ទេ ដោយសារ​វា​មិន​បាន​បង្ក​គ្រោះថ្នាក់​អ្វី​ដល់​យោធា​អា​មេ​រិ​ក​នោះ​ឡើយ ។ សេចក្តីថ្លែងការណ៍​របស់​លោក​បាន​ធ្វើ​ឲ្យ​ពិភពលោក​ស្ងប់ចិត្ត​មក​វិញ​ដោយសារ​តែ​ការ​ព្រួយបារម្ភ​ថា សង្គ្រាម​ណាមួយ​រវាង​អា​មេ​រិ​ក និង​អ៊ី​រ៉​ង់​នឹង​ធ្វើ​ឲ្យ​ក្រឡាប់ចាក់​សេដ្ឋកិច្ច និង​ស្ថិរភាព​ពិភពលោក…

លោក ដូ​ណា​ល់​ត្រាំ ប្រធានាធិបតី​អា​មេ​រិ​កបាន​និយាយ​ទៅ​កាន់​ពលរដ្ឋ​អា​មេ​រិ​កថា នឹង​មិន​មានការ​វាយប្រហារ​តបត​នឹង​ការ​ការ​បាញ់​កាំជ្រួច​របស់​អ៊ី​រ៉​ង់​ទេ ដោយសារ​វា​មិន​បាន​បង្ក​គ្រោះថ្នាក់​អ្វី​ដល់​យោធា​អា​មេ​រិ​ក​នោះ​ឡើយ ។

សេចក្តីថ្លែងការណ៍​របស់​លោក​បាន​ធ្វើ​ឲ្យ​ពិភពលោក​ស្ងប់ចិត្ត​មក​វិញ​ដោយសារ​តែ​ការ​ព្រួយបារម្ភ​ថា សង្គ្រាម​ណាមួយ​រវាង​អា​មេ​រិ​ក និង​អ៊ី​រ៉​ង់​នឹង​ធ្វើ​ឲ្យ​ក្រឡាប់ចាក់​សេដ្ឋកិច្ច និង​ស្ថិរភាព​ពិភពលោក ។ លោក ដូ​ណា​ល់​ត្រាំ និយាយ​ថា គ្មាន​ទាហាន​អា​មេ​រិ​ក​ណា​ម្នាក់​រងគ្រោះថ្នាក់​នៅ​ក្នុង​ការ​វាយប្រហារ ដោយ​កាំជ្រួច​របស់​អ៊ី​រ៉​ង់​ទៅ​លើ​មូលដ្ឋាន​យោធា​អ៊ី​រ៉ា​ក់​ដែល​មាន​កងទ័ព​អា​មេ​រិ​ក​ឈរជើង​នោះ​ទេ ។

លោក​ត្រាំ​បាន​បញ្ចប់សេចក្តី​ថ្លែងការណ៍​របស់​លោក​ជាមួយនឹង​ការ​អំពាវនាវ​ឲ្យ​មាន​សន្តិភាព ប៉ុន្តែ​លោក​បាន​ព្រមាន​ថា លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​អ៊ី​រ៉​ង​សម្រេច​មហិច្ឆតា​មាន​អាវុធ​នុយ​ក្លេ​អែរ​នោះ​ឡើយ ៕

https://www.facebook.com/DonaldTrump/videos/2684910178270758/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ