ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​លក់​ថ្នាំ​! ផ្ញើ​លុយ​តាម «​វី​ន​» រួច​ខល​​​ហៅ​ឱ្យទៅ​យក តែ​ចប់​ត្រឹម​សមត្ថ​កិច្ច​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ខណៈ​កម្លាំង​ល្បាត​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​អត់​មាន​ស្លាក រួច​ក៏​ជិះ​ដេញ ស្រាប់តែ​ជនសង្ស័យ​ទម្លាក់​ថ្នាំ​ញៀន​ចោល​បំរុង​ជិះ​រត់គេច​ខ្លួន តែ​ត្រូវ​បាន​សមត្ថកិច្ច​ដេញ​តាម​ឃាត់ខ្លួន​បាន ទើប​បែកធ្លាយ​ថា ខ្លួន​បាន​ផ្ញើ​លុយ​តាម​វី​ន​ឱ្យទៅ​លក់​ថ្នាំ​ញៀន​ដែល​ខ្លួន​ទិញ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ខណៈ​កម្លាំង​ល្បាត​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​អត់​មាន​ស្លាក រួច​ក៏​ជិះ​ដេញ ស្រាប់តែ​ជនសង្ស័យ​ទម្លាក់​ថ្នាំ​ញៀន​ចោល​បំរុង​ជិះ​រត់គេច​ខ្លួន តែ​ត្រូវ​បាន​សមត្ថកិច្ច​ដេញ​តាម​ឃាត់ខ្លួន​បាន ទើប​បែកធ្លាយ​ថា ខ្លួន​បាន​ផ្ញើ​លុយ​តាម​វី​ន​ឱ្យទៅ​លក់​ថ្នាំ​ញៀន​ដែល​ខ្លួន​ទិញ រួច​អ្នកលក់​ខ​ល​ហៅ​ឱ្យទៅ​យក ក្រោយមក​ខ្លួន​ទើបតែ​យក​បាន​ថ្នាំ​ដាក់​ក្នុង​ហោប៉ៅ ស្រាប់​តែ​ឃើញ​សមត្ថកិច្ច​ភ័យ​ពេក​ក៏​ទម្លាក់​ថ្នាំ​ចោល រួច​ជិះ​គេចខ្លួន តែ​រត់​មិន​រួច ហេតុការណ៍​នេះ​កើត​ឡើង​ង​កាលពី​ម៉ោង​8​និង​30​នាទី​យប់ ថ្ងៃ​ទី​8 ខែមករា ឆ្នាំ​2020 នៅ​ចំណុច​ផ្លូវ​រដ្ឋសភា កែង​នឹង​ផ្លូវ​ស្ថានទូត​សូ​វៀត ក្រុម​78 ភូមិ​14 សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ កេ​ត ណា​រ៉ា ភេទ​ប្រុស អាយុ​33​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន ស្នាក់​នៅផ្ទះ​លេខ​16 ផ្លូវ​លេខ​71 ភូមិ​ចម្រើន​ផល សង្កាត់​ស្ទឹង​មាន​ជ័យ​2 ខណ្ឌមានជ័យ ។

ប្រភព​ពី​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​ឈាន​ដល់​ការ​ឃាត់ខ្លួន​បុរស​រូប​នេះ គឺ​កម្លាំង​ល្បាត​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ បាន​សហការ​គ្នា​ជាមួយ​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃ ដោយ​បាន​ល្បាត​ពួនស្ទាក់​ក្នុង​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ ។ ខណៈ​ពេល​ល្បាត​មក​ដល់​នឹង​ផ្លូវ​រដ្ឋសភា ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ស៊ុ​យ​សុ​គី​និ​ច ពណ៌​លឿង​លា​យស ស៊េរី​ឆ្នាំ​2020 អត់​មាន​ស្លាក​លេខ ជិះ​តែ​ម្នាក់ឯង ។

សមត្ថកិច្ច​បន្ត​ទៀត​ថា ពេល​នោះ​ជនសង្ស័យ​ឃើញ​សមត្ថកិច្ច​ភ្លាម ស្រាប់តែ​ជនសង្ស័យ​រូប​នេះ ភ័យ​ស្លន់ស្លោរ រួច​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន ដោយ​មានការ​សង្ស័យ សមត្ថកិច្ច​ក៏​ធ្វើការ​ជិះ​ប្រដេញ​តាមតែ​ម្តង ។ ស្រប​ពេល​នោះ ជនសង្ស័យ​បាន​ទម្លាក់​ចោល​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹក​កក ចំនួន​2​កញ្ចប់​ធំ​ពី​ក្នុង​ហោប៉ៅ​ខោ និង​ព្យាយាម​បន្ថែម​ល្បឿន​រត់គេច​ខ្លួន​តាម​បណ្ដោយ​ផ្លូវ​រដ្ឋសភា មក​ដល់​កែង​នឹង​ស្ថានទូត​សូ​វៀត ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែ​ម្តង ហើយ​នាំ​មក​កាន់​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ ដើម្បី​ធ្វើការ​សួរនាំ​បន្ត​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា ម៉ា​ទឹកកក​ចំនួន​2​កញ្ចប់​ធំ​នោះ ពិត​ជា​របស់​ខ្លួន​ពិតប្រាកដ​មែន ដែល​រូបគេ​ទិញ​ពី​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​គិត​ជា​ប្រាក់​ចំនួន​100​ដុល្លារ ។ ដោយ​រូបគេ​បាន​ផ្ញើ​លុយ​ឱ្យ​បុរស​ខាងលើ​តាម​រយៈ វី​ង រួច​ហើយ​អ្នកលក់​ថ្នាំ​ញៀន​នោះ​បាន​យក​ថ្នាំ​ញៀន​ទៅ​ទម្លាក់​នៅ​ជិត​បង្គោល​ភ្លើង​មួយ​ដើម នៅ​ជិត​អគារ ដឹ​ប្រ៊ី​ដ ហើយ​ក៏​បាន​តេ​ប្រាប់​រូបគេ​ឱ្យមក​យក ។ ពេល​ដែល​រូបគេ​រើស​យក​ថ្នាំ​ញៀន​មក​ដាក់​ក្នុង​ហោប៉ៅ រួច​ឡើង​ម៉ូតូ​បម្រុង​ជិះ​រត់គេច​ខ្លួន ក៏​ប្រទះ​ឃើញ​សមត្ថកិច្ច​ធ្វើ​ឲ្យ​រូបគេ​ភ័យ​ស្លន់ស្លោ ក៏​ទម្លាក់​ថ្នាំ​ញៀន​​ចោល ហើយ​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ខ្លួន តែ​រត់​មិន​រួច​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែ​ម្តង​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី ចាត់ការ​បន្ត​តាម​និ​តិ​វិធី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ