ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់ ខឹង​គេ​ស្តីឱ្យ ជិះ​ដេញ​តាម​គប់​កញ្ចក់​ឡាន (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​ជា​ភ្ញៀវ​ធ្វើ​ដំណើរ​តាម​រថយន្ត​តាក់ស៊ី​មួយ​គ្រឿង​បាន​រង​របួស​បែកក្បាល​យ៉ាងដំណំ ដោយសារ​តែ​បុរស​ចំណាស់​ម្នាក់​គប់​ដុំ​ថ្ម​ចូល​ទៅ​ក្នុង​រថយន្ត​ បន្ទាប់​ពី​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​ជាមួយ​បុរស​ជា​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​នោះ​មួយ​ប្រាវ ព្រោះតែ​បុរស​ចំណាស់​អ្នក​ជិះ​ម៉ូតូ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ស្ទើរតែ​ត្រូវ​រថយន្ត​បុក​ទៅ​ហើយ ទើប​អ្នក​បើករថយន្ត​តាក់ស៊ី​អត់​ទ្រាំង​លែង​បាន​ក៏​ស្ដី​ឲ្យ រួច​កើតជា​រឿង​ហិង្សា​បែប​នេះ​តែ​ម្ដង​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៨ ខែមករា…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​ជា​ភ្ញៀវ​ធ្វើ​ដំណើរ​តាម​រថយន្ត​តាក់ស៊ី​មួយ​គ្រឿង​បាន​រង​របួស​បែកក្បាល​យ៉ាងដំណំ ដោយសារ​តែ​បុរស​ចំណាស់​ម្នាក់​គប់​ដុំ​ថ្ម​ចូល​ទៅ​ក្នុង​រថយន្ត​ បន្ទាប់​ពី​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​ជាមួយ​បុរស​ជា​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​នោះ​មួយ​ប្រាវ ព្រោះតែ​បុរស​ចំណាស់​អ្នក​ជិះ​ម៉ូតូ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ស្ទើរតែ​ត្រូវ​រថយន្ត​បុក​ទៅ​ហើយ ទើប​អ្នក​បើករថយន្ត​តាក់ស៊ី​អត់​ទ្រាំង​លែង​បាន​ក៏​ស្ដី​ឲ្យ រួច​កើតជា​រឿង​ហិង្សា​បែប​នេះ​តែ​ម្ដង​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​ភ្លើងស្តុប​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​កែង​ផ្លូវ​លេខ​២០០៤ ស្ថិត​នៅ​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានា​ភ្នំពេញ​។

ស្ត្រី​រង​គ្រោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ ហើយ​ក៏​មិន​ស្គាល់​អា​សយ​ដ្ឋា​ន​ថា​ស្នាក់​នៅ​ទីណា​នោះ​ទេ ដោយ​ស្ត្រី​រង​គ្រោះ​បាន​រង​របួស​បែកក្បាល​ហូរ​ឈាម​យ៉ាងដំណំ និង​ត្រូវ​បាន​សាច់ញាតិ​ជួល​ម៉ូតូ​កង់​បី​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ ។

ស្ត្រី​រង​គ្រោះ​ម្នាក់​ខាងលើ​បាន​ជិះ​រថយន្ត​តាក់ស៊ី​១​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ ២I-១០៤៤ បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់​ជា​អ្នក​រត់​តាក់ស៊ី ហើយ​រថយន្ត​នេះ​បាន​រង​ការ​ខូចខាត​បែក​កញ្ចក់​ចំហៀង​ខាងឆ្វេង ចំណែកឯ​ជន​ដល់​គឺជា​បុរស​ចំណាស់​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ដូច​គ្នា បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ី​ទី ធុន​សេ​១០០​កូរ៉េ មិន​ចាំ​ស្លាក​លេខ ដែល​គេ​សង្ស័យ​ថា​ជា​អ្នក​រត់​ម៉ូតូឌុប ហើយ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​គប់​ដុំ​ថ្ម​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​រួច​ហើយ ជន​នេះ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​។

តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​អ្នក​ជិះ​រថយន្ត​តាក់ស៊ី​នោះ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ ពួក​គាត់​រួម​នឹង​ស្ត្រី​រង​គ្រោះ​បាន​ជិះ​រថយន្ត​មួយ​គ្រឿង​ខាងលើ​ចេញពី​ខេត្ត​ព្រះ​សីហ​នុ​ឆ្ពោះ​មក​ភ្នំពេញ លុះ​ពេល​ជិត​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ឃើញ​បុរស​ចំណាស់​ជា​ជនសង្ស័យ​ម្នាក់​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ជ្រែ​ពីមុខ​រថយន្ត​ដោយ​ពុំ​មានការ​ភ័យ​ខ្លាច​រថយន្ត​បុក​ឡើយ ។ ខណៈនោះ​ដោយសារ​អត់ទ្រាំ​ទៅ​នឹង​ការ​ព្រហើន​របស់​បុរស​ចំណាស់​នោះ​មិន​បាន ទើប​បុរស​ជា​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​បាន​ចុច​ទម្លាក់​កញ្ចក់ រួច​ស្រែក​ស្ដីបន្ទោស​ថា «​ម៉េច​ជិះ​ម៉ូតូ​អត់​មើល​ឡាន​អ​ញ្ចឹ​ង?​» ។ ភ្លាម​ៗ​នោះ​ក៏​មានការ​ទាស់​ពាក្យ​សម្ដី​គ្នា​កើតឡើង​មួយ​ប្រាវ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​រថយន្ត​តាក់ស៊ី​ក៏​បាន​បើក​បន្តដំណើរ​ទៅ​មុខ​ទៀត លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​លេចមុខ​បុរស​ចំណាស់​ជា​ជនសង្ស័យ​ខាងលើ​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​រថយន្ត លុះដល់​ទន្ទឹម​ក៏​បាន​យក​ដុំ​ថ្ម​គប់​ទៅ​លើ​រថយន្ត បណ្ដាល​ឲ្យ​បែក​កញ្ចក់​ខាងឆ្វេង​បាំង​ខាងក្រោយ ចូល​ក្នុង​រថយន្ត​ត្រូវ​ចំ​ក្បាល​ស្ត្រី​រង​គ្រោះ បណ្តាល​ឱ្យ​រង​របួស ។ បន្ទាប់​មក​ជន​ដៃដល់​ខាងលើ​បាន​បើក​ម៉ូតូ​រត់គេច​ខ្លួន​ទៅ​បាត់​ស្រមោល ចំណែក​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​១ និង​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចេញ​អន្តរាគមន៍​ដែរ​តែ​រក​ជន​ដៃដល់​មិនឃើញ​ឡើយ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ជួយ​ទាក់ទង​ហៅ​រថយន្ត​មន្ទីរពេទ្យ​ឲ្យ​ទៅ​ដឹក​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​ដែរ តែ​ដោយសារ​ចាំ​យូរ​ពេក ទើប​សាច់ញាតិ​ជួល​ម៉ូតូ​កង់​បី​ដឹក​យក​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​តែ​ម្ដង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ