ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខ្លាំងមែន! ឃាត់គ្រឿងចក្រមួយ កុំឱ្យ​ឈូស​​ដីព្រៃ ស្រាប់តែ​ថែម​២​គ្រឿង​ទៀត

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ គ្រឿងចក្រ​អត់​ច្បាប់​ជា​ច្រើន​គ្រឿង​ កំពុង​តែ​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន​(​តំបន់​អតីត​ឡូត៍​នេសាទ​លេខ​៦)​និង​ជីក​លើក​ក្រ​វ៉ា​ត់​ព័ទ្ធ​យក​ដី​សាធារណៈ​របស់រ​ដ្ឋ ក្នុង​ដែនរ​ដ្ឋបាល​ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្តាល​យ៉ាង​គគ្លើន ។​ សកម្មភាព​គ្រឿងចក្រ​អត់​ច្បាប់​ឈូស​ឆាយ​លើក​ក្រ​វ៉ា​ត់​ព័ទ្ធ​យក​ដី​សាធារណៈ​របស់រ​ដ្ឋ​តំបន់​ព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន​នេះ បន្ទាប់​ពី​បណ្តាញ​សារ​ព័ត៌​មានបាន​ផ្សព្វផ្សាយ…

ខេត្តកណ្តាល ៖ គ្រឿងចក្រ​អត់​ច្បាប់​ជា​ច្រើន​គ្រឿង​ កំពុង​តែ​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន​(​តំបន់​អតីត​ឡូត៍​នេសាទ​លេខ​៦)​និង​ជីក​លើក​ក្រ​វ៉ា​ត់​ព័ទ្ធ​យក​ដី​សាធារណៈ​របស់រ​ដ្ឋ ក្នុង​ដែនរ​ដ្ឋបាល​ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្តាល​យ៉ាង​គគ្លើន ។​ សកម្មភាព​គ្រឿងចក្រ​អត់​ច្បាប់​ឈូស​ឆាយ​លើក​
ក្រ​វ៉ា​ត់​ព័ទ្ធ​យក​ដី​សាធារណៈ​របស់រ​ដ្ឋ​តំបន់​ព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន​នេះ បន្ទាប់​ពី​បណ្តាញ​សារ​ព័ត៌​មានបាន​ផ្សព្វផ្សាយ នៅ​ថ្ងៃ​ទី​៣ ​មករា ឆ្នាំ​២០២០ គេ​ឃើញ​កម្លាំង​ចម្រុះ មាន​មន្ត្រី​ជលផល ក្រុមប្រឹក្សា​ឃុំ ប៉ូលិស​ប៉ុស្តិ៍រ​ដ្ឋ​បាល បាន​ចុះ​ទៅ​ពិនិត្យ​ឃើញ​គ្រឿងចក្រ​(​អេស​ស្កា​វ៉ា​ទ័​រ​០៩)មួយគ្រឿង​ថ្មីសន្លាង កំពុង​ជីក​លើក​ក្រ​វ៉ា​ត់​ព្រំ​ដី​ ។​

ខណៈនោះ ​មន្ត្រី​ជលផល​​ក៏​សួរនាំ​រក​លិខិត​ស្នាម​ច្បាប់ទម្លាប់​ និង​ណែនាំ​ពន្យល់​ពី​ផ្លូវច្បាប់​ថា ការ​រុករាន​ឈូស​ឆាយដី​តំបន់​ដែន​នេសាទ​ព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន ទាល់តែ​មាន​អនុ​ក្រិ​ត្យ​ពី​ប្រមុខ​រាជរដ្ឋា​ភិ​បាល តាម​រយៈ​ក្រសួងកសិកម្ម រុក្ខា​ប្រ​មាញ់ និង​នេសាទ និងរ​ដ្ឋបាល​ជលផល ទើប​ដំណើរការ​ទៅ​បាន​។​ ប៉ុន្តែ​ក្រុម​មើល​ការ​គ្រឿងចក្រ​បាន​ប្រាប់​មន្ត្រី​ជំនាញ​ថា ពួក​គេ​គ្រាន់តែ​ជា​អ្នក​សុ​ី​ឈ្នួល​គេ​ក្នុង​១​ថ្ងៃ​ ៤០.០០០​រៀល (​បួន​មុ​ឺ​ន​រៀល​)​ទេ បើ​ចង់​ដឹង​ច្បាស់​សួរ​ទៅ​ម្ចាស់​ដី​ឈ្មោះ លោកស្រី ម៉​ម សុ​ខន មាន​ទីលំនៅ​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។

​​រី​ឯគ្រឿងចក្រ​ដាក់​មកនេះ​ យោង​ទៅ​តាម​លិខិត​សំណើ​សុំ​ពី​លោកចាប ច័ន្ទ​វិទ្យា អភិបាលស្រុក​លើក​ដែក តាម​រយៈ​លោក នៅ ទូច មេឃុំ​កំពង់​ភ្នំ ជីក​ប្រឡាយ​រក្សា​ទឹកភ្លឺ សម្រាប់​ធ្វើស្រែ​លើ​ផ្ទៃដី​ចំនួន​៤២​ហិ​កតា នៅ​ភូមិ​ក្បាលជ្រោយ ឃុំ​កំពង់​ភ្នំ​។​

បន្ទាប់​ពី​សួរនាំ​រួច​កម្លាំង​ចម្រុះ ក៏បាន​ប្រាប់​ទៅ​មេការ​អោយ​ផ្អាក​ការ​ឈូស​ឆាយ​សិន ​រង​់ចាំ​ពិនិត្យ​មើល​ឯក​សារ​បន្ត​ទៀត​។ ​លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​៤ ​មករា ឆ្នាំ​២០២០ កម្លាំង​ចម្រុះ​ដដែល រួម​មាន​លោក ហេង ធា​រិ​ទ្ធ នាយ​​រង​ខណ្ឌរដ្ឋ​បាល​ជលផល​ខេត្តកណ្តាល លោក ឃឹម ពេញ នាយ​ផ្នែករ​ដ្ឋបាល​ជលផល​រកា​កោង លោក ទេព ទូច អនុប្រធាន​ផ្នែករ​ដ្ធ​បាល​ជលផល​រកា​កោង អាជ្ញាធរ​ស្រុក សមាជិក​ក្រុមប្រឹក្សា​ឃុំ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ម្តងទៀត ស្រាប់តែ​ប្រទះ​ឃើញ​ឈ្មួញ​បាន​បន្ថែម​ដាក់​គ្រឿងចក្រ​ទៅ​២​គ្រឿង​ទៀត ​(​អេស្កា​វ៉ា​ទ័​រ​) ១​គ្រឿង និង​អា​ប៊ុល​រុញ​ព្រៃ​១​គ្រឿង​)​ សរុប​ឡើង​៣​គ្រឿង កំពុង​ធ្វើ​សកម្មភាព​ឈួ​ស​ឆាយ​រុញ​ពង្រៀប​ព្រៃ និង​ជីក​លើក​ក្រ​វ៉ា​ត​យ៉ាង​មមាញ​ញឹក​ផង​ដែរ​ ។

ព័ត៌មានពិស្តារនឹងមាន​ផ្សាយជូនលើកាសែតកោះសន្តិភាព​។

អត្ថបទសរសេរ ដោយ