ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​​ក្រសួង​ផែនការ​​ជូនដល់​កង​ទ័ព​កម្ពុជា​​តំបន់​​​ប្រាសាទព្រះវិហារ

13 ឆ្នាំ មុន

ខេត្តព្រះវិហារ​ ៖ ​កាលពីថ្ងៃទី​​២ មីនា ​​គណៈ​ប្រតិភូ​​ក្រសួង​ផែនការ​​ដឹកនាំ​ដោយ​លោក​ឆាយ ​ថន ​ទេសរដ្ឋ​មន្ត្រី​​ រដ្ឋ​មន្ត្រី​​ក្រសួង​ផែនការ​​​អម​ដំណើរ​​ដោយ​​លោក​រដ្ឋ​លេខាធិការ​​ អនុ​រដ្ឋ​លេខាធិការ អគ្គ​នាយក ​អគ្គាធិការ អគ្គនាយក​រង ​ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​​ជាន់ខ្ពស់​​​ក្រសួង​ផែន​ការ​​ជា​ច្រើន​រូប​ទៀត ​បានអញ្ជើញ​​​ចុះសួរ​សុខ​​ទុក្ខ​​ចែក​អំណោយ​​ជូនដល់​​កង​ទ័ព​​កម្ពុជា ដែល​កំពុង​ឈរជើង​​ការពារព្រំដែន​​​​កម្ពុជា​​​-សៀម​នៅ​តំបន់​​ប្រាសាទព្រះវិហារ ។

​ខេត្តព្រះវិហារ​ ៖ ​កាលពីថ្ងៃទី​​២ មីនា ​​គណៈ​ប្រតិភូ​​ក្រសួង​ផែនការ​​ដឹកនាំ​ដោយ​លោក​ឆាយ ​ថន ​ទេសរដ្ឋ​មន្ត្រី​​ រដ្ឋ​មន្ត្រី​​ក្រសួង​ផែនការ​​​អម​ដំណើរ​​ដោយ​​លោក​រដ្ឋ​លេខាធិការ​​ អនុ​រដ្ឋ​លេខាធិការ អគ្គ​នាយក ​អគ្គាធិការ អគ្គនាយក​រង ​ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​​ជាន់ខ្ពស់​​​ក្រសួង​ផែន​ការ​​ជា​ច្រើន​រូប​ទៀត ​បានអញ្ជើញ​​​ចុះសួរ​សុខ​​ទុក្ខ​​ចែក​អំណោយ​​ជូនដល់​​កង​ទ័ព​​កម្ពុជា ដែល​កំពុង​ឈរជើង​​ការពារព្រំដែន​​​​កម្ពុជា​​​-សៀម​នៅ​តំបន់​​ប្រាសាទព្រះវិហារ ។​

ការ​សំណេះ​សំណាល​​​ប្រកប​ដោយ​ភាព​​កក់​ក្តៅ​​ ​បាន​ប្រព្រឹត្ត​​ទៅ​នៅទីតាំង​ឈរជើង​​កង​ពល​តូច​​អន្តរាគមន៍​​លេខ​៤ ចំណុះ​កង​ពល​ធំ​អន្តរា​គមន៍​លេខ​២ ​នា​ភូមិ​​​អូរទឹក​​ខៀវ ឃុំ​កន្ទួត ​​ស្រុក​ជាំ​ក្សាន្ត ​ខេត្តព្រះវិហារ ​ដោយមាន​កិច្ច​​ស្វាគមន៍​​ពី​សំណាក់​​​​​​​លោក​នាយ​​ឧត្តមសេនីយ៍​ គន់​ គីម ​​អគ្គ​មេ​បញ្ជា​ការ​​រង​កង​​​យោធពល​ខេមរ​ភូមិន្ទ​​ ​លោក​​នាយ​ឧត្តម​សេនីយ៍​ជា តារា ​អគ្គ​មេ​បញ្ជា​ការ​​​រង​កង​​យោធ​ពល​ខេមរ​ភូមិន្ទ​​ និងជា​​មេ​បញ្ជ​ាការ​​​យោធ​ភូមិ​ភាគ​​៤ នាយទាហាន និង​ពល​ទាហាន​នៃកង​​ពល​តូច​​អន្តរាគមន៍​លេខ​៤ ជា​ច្រើន​រូប​ទៀត ។​

ក្នុង​ឱកាសនោះ​​ លោក​នាយ​​ឧត្តមសេនីយ៍​​​ជា តារា ​បាន​ជម្រាប​​​ជូនគណៈ​ប្រតិភូ​​ថា ថៃ​នៅតែ​ចិញ្ចឹម​​ចិត្តជា​​​ប្រចាំ​ក្នុងការឈ្លានពាន​ទឹកដី​កម្ពុជា ​​ជា​ពិសេស​​តំបន់​​ដែលថៃ​​ហៅ​ថា ​តំបន់​​​ទំនាស់​៤,៦គីឡូម៉ែត្រ​ការ៉េ ។ ​តាម​ផ្នត់​គំនិត​​បែប​ចោរ​​​​ឈ្លានពាន​នេះ​ហើយ ទើប​​​បណ្តាល​ឱ្យ​​មាន​ការ​​​ផ្ទុះអាវុធ​​​យ៉ាងខ្លាំង​​ក្លា​កាលពីថ្ងៃទី​​​៤-៥-៦ និង​​៧ កុម្ភៈ ​ឆ្នាំ​​២០១១ ​កន្លងមកនោះ​ ​​។ ប៉ុន្តែ​ក្នុង​ស្មារតី​​​​ការពារ​ជាតិ ​មាតុភូមិ ​កង​កម្លាំង​​​​ប្រដាប់​អាវុធ​​​​កម្ពុជា​​​បាន​វាយ​​បក​ទាន់ពេល និងបានធ្វើ​​ឱ្យកង​ទ័ព​ថៃ​បរា​ជ័យ​យ៉ាង​អាម៉ាស់​ ​។ ទន្ទឹមនេះ ​ដោយមានការ​​យក​ចិត្ត​ទុកដាក់​​ជាប់ជា​ប្រចាំ​​ និង​ក្រោម​ការ​​ដឹកនាំ​​ដ៏ឈ្លាស​វៃ​​របស់​សម្តេចអគ្គ​មហា​សេនាបតី​តេជោ​ហ៊ុន​ សែន ​​នាយករដ្ឋមន្ត្រី​​​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា និង​​លោកជំទាវ​ បណ្តាល​​ឱ្យ​​កង​កម្លាំង​​ប្រដាប់អាវុធ​​​កម្ពុជាគ្រប់​​ៗ​រូប​​ ទាំង​កង​យោធ​​ពល​​ខេមរភូមិន្ទ និងកង​នគរ​បាល​ជាតិ មានទឹក​ចិត្ត​​អង់អាច​ក្លាហាន​ស៊ូ​លះ​បង់​​ជីវិត​​ដើម្បី​ការពារ​ទឹកដី​​មិន​ឱ្យ​បាត់​ សូម្បី​មួយ​មិល្លីម៉ែត្រឡើយ ។​

ជាការ​ឆ្លើយ​តប​​ លោក​ឆាយ ថន បាន​មាន​ប្រសាសន៍​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​​ដល់​​វរ​កង​ទ័ព​កម្ពុជា ទាំង​​អគ្គ​មេ​បញ្ជា​ការ​​ មេ​បញ្ជាការ​ និងពលទាហាន​ ដែល​កន្លង​មក ​មាន​ភាព​​ឈ្លាស​វៃ​ និងអង់អាច​ក្លាហាន​​ក្នុងការ​ការពារ​បូរណ​ភាព​ដែនដី ។ លោកបានបញ្ជាក់​ថា នាយករដ្ឋ​មន្ត្រី​​ថៃ និង​​ក្រុមជ្រុលនិយម​​អាវ​លឿង នៅតែ​មាន​​មហិច្ឆតា​ឈ្លានពាន​កម្ពុជា ដែល​នេះជា​គោល​​​​ដៅ​​និងជា​បំណង​អាក្រក់​យូរ​អង្វែង​​របស់ថៃ ។ ផ្ទុយទៅវិញ ​ជំហរ​របស់​រាជ​រដ្ឋាភិបាល​​កម្ពុជា​គឺ​​មិនមាន​បំណង​​រំលោភ​​យកទឹកដី​ប្រទេស​ណា​មួយ​ សូម្បី​មួយមិល្លីម៉ែត្រ​ទេ តែ​ក៏​មិន​ឱ្យបរទេស​​រំលោភ​យក​ទឹកដីកម្ពុជា​​មួយ​មិល្លីម៉ែត្រ​ណា
ដែរ ។ ថ្វីដ្បិតតែ​​ប្រទេស​​យើង​តូចមែន​ តែ​យើង​​ប្រាកដ​ជា​នឹង​បានទទួល​ជោគជ័យ ព្រោះ​យើង​មាន​​ការ​គាំទ្រ​​ពីគ្រប់​មជ្ឈ​​ដ្ឋាន​ទាំង​ពីសមរ​ភូមិ​​ក្រោយ និង​​លើឆាកអន្តរជាតិ ​ពិសេស​ផ្នែក​ច្បាប់ និង​ការទូត ។ ​លើសពីនេះ​​ទៅ​ទៀត ​យុទ្ធ​ជន​របស់​​យើង​មានទឹកចិត្ត​​អង់អាច​ក្លាហាន​ ព្រោះ​យើង​​​ធ្វើ​សង្គ្រាម​​​ការពារទឹកដី​​ការពារ​ផ្ទះ​​របស់​យើង ដែល​នេះជា​កម្លាំង​​ដ៏ខ្លាំង​​ និង​មាន​ប្រសិទ្ធ​ភាព​ ។ ក្រៅ​ពី​នេះ​ យើង​មាន​វត្ថុស័ក្តិសិទ្ធិ​​​អ្នកតា​ព្រៃ​ភ្នំ ដែល​ថែរក្សា​​តំបន់​​ប្រាសាទព្រះ​វិហារ ​តាម​ថែរក្សា​​ការពារ​កង​ទ័ព​របស់យើង​​ឱ្យ​បាន​សេច​ក្តីសុខ និង​បាន​​ទទួល​ជោគជ័យ ។​

បន្ទាប់មក​​​លោក​ឆាយ ថន និង​ថ្នាក់ដឹកនាំ​​ក្រសួង​ផែនការ​​បានអញ្ជើញ​​ជូនអំណោយ​​ជា​ស្បៀង មានត្រីងៀត សាច់​ក្រក ទឹកត្រី និង​ថវិកា​​​សរុប​ប្រមាណ​​​៥១​លាន​​រៀល ដល់​​កង​ពល​តូចអន្តរាគមន៍​​លេខ​៤ និង​កង​ពល​​មួយ​​ចំនួន​ផ្សេង​ទៀត ។ ​ទន្ទឹមនឹង​នោះ​ ដោយ​យោង​តាម​សំណើរបស់​​កងទ័ព លោកទេស​រដ្ឋ​មន្ត្រី​​​បាន​សន្យា​នឹង​​ផ្តល់​​បន្ថែម​នូវ​ស៊ីម៉ង់ត៍​​៣០​តោន ​ដែក​សរសៃ​​១០តោន ​ជូន​ដល់​​កងទ័ព​​នា​តំបន់​ប្រា​សាទព្រះវិហារ ដើម្បី​​ប្រើប្រាស់​​តាម​​តម្រូវការ​៕​