ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​គេង​ទាំង​​នេះ ដែល​​បំផ្លាញ​ស្បែក​របស់​អ្នក​យ៉ាងរហ័ស​នោះ

4 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នេះ​នឹង​បង្ហាញ​អ្នក​ពី​ទម្លាប់​គេង​ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​ឆាប់​ចាស់​។ តើ​មាន​អ្វី​ខ្លះទៅ? ១-អ្នក​មិន​គួរ​ចូល​គេង​ដោយ​មិន​ទាន់​លុប​ម្សៅ​លើ​មុខ​នោះ​ទេ ព្រោះ​ម្សៅ​នោះ​បើ​ទុក​ដល់​ព្រឹក នឹង​ធ្វើ​ឲ្យ​ស្បែក​មុខ​អ្នក​ឆាប់​ចាស់​ខ្លាំង​ណាស់​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ពី​ការ​លាង​សម្អាត​មុខ ទើប​អាច​ការពារ​បាន​ស្អាត​ជា​និច្ច​។ ២-នៅ​ពេល​ដែល​អ្នក​គេង​ដោយ​ពាក់អាវ​ក្នុង…

ខាងក្រោម​នេះ យើងខ្ញុំ​នេះ​នឹង​បង្ហាញ​អ្នក​ពី​ទម្លាប់​គេង​ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​ឆាប់​ចាស់​។ តើ​មាន​អ្វី​ខ្លះទៅ?

១-អ្នក​មិន​គួរ​ចូល​គេង​ដោយ​មិន​ទាន់​លុប​ម្សៅ​លើ​មុខ​នោះ​ទេ ព្រោះ​ម្សៅ​នោះ​បើ​ទុក​ដល់​ព្រឹក នឹង​ធ្វើ​ឲ្យ​ស្បែក​មុខ​អ្នក​ឆាប់​ចាស់​ខ្លាំង​ណាស់​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ពី​ការ​លាង​សម្អាត​មុខ ទើប​អាច​ការពារ​បាន​ស្អាត​ជា​និច្ច​។

២-នៅ​ពេល​ដែល​អ្នក​គេង​ដោយ​ពាក់អាវ​ក្នុង មិន​ត្រឹមតែ​បំផ្លាញ​សម្រស់​អ្នក​ទេ ថែម​ទាំង​អាច​បំផ្លាញ​សុខភាព​អ្នក​បាន​ទៀត​ផង ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុដន់​អ្នក​ណាស់​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន កុំ​ពាក់អាវ​ក្នុង​គេង​ឲ្យ​សោះ​។

៣-អ្នក​មិន​គួរ​ពាក់​គ្រឿងអលង្ការ​ចូល​គេង​នោះ​ទេ ព្រោះ​គ្រឿងអលង្ការ​ទាំងនោះ អាច​បង្អាក់​មិន​ឲ្យ​ស្បែក​ថ្មី​ឆាប់​ដុះ​ឡើង​មក ដោយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​កាន់តែ​ចាស់​ទៅ​ៗ​។ ដូចនេះ មុន​ចូល​គេង អ្នក​គួរតែ​ដោះ​គ្រឿងអលង្ការ​ចេញ​ឲ្យ​អស់​។

៤-មុន​គេង បើ​អ្នក​ញ៉ាំ​ស្រា ហើយ​ស្រវឹង នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រឈម​មុខ​នឹង​ជំងឺ​បេះដូង និង​លើស​សម្ពាធ​ឈាម​។ ដូចនេះ អ្នក​មិន​គួរ​ញ៉ាំ​ស្រា​ក្នុង​ពេល​យប់​ឡើយ ទើប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណេក សម្រស់ និង​សុខភាព​របស់​អ្នក (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ