ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សាធារណការ​ដាក់​លក់​លេខ​រថយន្ត​ពិសេស​ផ្ទាល់ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តប​តាម​ការ​ចង់បាន​របស់​ម្ចាស់​រថយន្ត​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ដាក់​ដំណើរការ​ដាក់​លក់​លេខ​ពិសេស​ផ្ទាល់ខ្លួន​ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃ​ទី​៧ មក​រា ឆ្នាំ​២០២០ ធ្វើ​ឡើង​នៅ​អ៊ី​អន​២ រាជធានី​ភ្នំពេញ ។…

រាជធានី​ភ្នំពេញ ៖ តប​តាម​ការ​ចង់បាន​របស់​ម្ចាស់​រថយន្ត​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ដាក់​ដំណើរការ​ដាក់​លក់​លេខ​ពិសេស​ផ្ទាល់ខ្លួន​ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃ​ទី​៧ មក​រា ឆ្នាំ​២០២០ ធ្វើ​ឡើង​នៅ​អ៊ី​អន​២ រាជធានី​ភ្នំពេញ ។

លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​លើក​ឡើង​ថា ការ​ដាក់​លក់​លេខ​ពិសេស​នោះ​ដោយសារ​មាន​ម្ចាស់​រថយន្ត​មួយ​ចំនួន​ស្នើ​សុំ​ថា មិន​ចង់​លក់​លេខ​ផ្ទាល់​នោះ​ទេ នៅ​ពេល​លក់​រថយន្ត​បន្ត​ឲ្យ​អ្នក​ផ្សេង ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ៖«​ស្លាក​លេខ​រថយន្ត​ពិសេស​នេះ ម្ចាស់​រថយន្ត​អាច​លក់​តែ​រថយន្ត​ហើយ​ដោះ​ទុក​ស្លាក​ដែល​ខ្លួន​ស្រឡាញ់​ដាក់​រថយន្ត​ផ្សេង​ដែល​ខ្លួន​ទើប​ទិញ​បាន​» ។ លោក​ថា ស្លាក​លេខ​នេះ​ត្រូវ​បាន​ក្រុម​គណៈកម្មការ​ជំនាញ​ធ្វើការ​សិក្សា​កែសម្រួល​ដាក់​ទៅ​កាន់​ក្រសួងមហាផ្ទៃ និ​ក្រសួង​ពាក់ព័ន្ធ​រួច​ហើយ​ដាក់​ទៅ​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​សម្រេច​ផង​ដែរ ។ លោក​ថា លេខ​ពិសេស​ផ្ទាល់​នេះ​ក៏​មានការ​ចូលរួម​សិក្សា​ពី​អង្គភាព​ប្រឆាំង​អំពើ​រពុក​រលួយ ដើម្បី​ធ្វើការ​សិក្សា​ផង​ដែរ ។

លោក​ទេស​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ទៀត​ថា​ការ​ដំណើរការ​លក់​លេខ​ពិសេស​នោះ គឺជា​ការ​ផ្តល់​សេរីភាព​មួយ​បន្ថែម​ដល់​ប្រជា​ពល​ដែល​ចង់បាន​លេខ​ដែល​ខ្លួន​ស្រឡាញ់​តាម​រយៈ​ការ​ដេញថ្លៃ ។ ក្រសួង​សាធារណការ​បាន​បញ្ជាក់​ថា លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​នេះ​គេ​អាច​ដាក់​ជា​ឈ្មោះ ជា​ឡា​តាំង ឬ​ជា​លេខ​ដោយ​មិន​លើស​ពី​៨​ខ្ទង់ ហើយ​ផ្នែក​ខាងលើ​មាន​ពាក្យ​កម្ពុជា និង​ផ្នែក​ខាងក្រោម​មាន​ពាក្យ Cambodia ។ យ៉ាងណា​ក្តី​លោក​រដ្ឋមន្ត្រី​ក៏​បាន​សុំ​ការ​អធ្យាស្រ័យ​ដល់​ម្ចាស់​លេខ​ផង ព្រោះថា ប្រព័ន្ធ​នេះ​បាន​ទើបតែ​ដំណើរការ​ដូច្នេះ​អាច​នឹង​មាន​ភាព​រអាក់រអួល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ