ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ត្រាំ​នៅ​តែ​ខ្លាំង ទោះបី​អ៊ី​រ៉​ង់​បាន​បា.ញ់​មី​ស៊ី​ល​លើ​កងទ័ព​អា​មេ​រិ​ក

4 ឆ្នាំ មុន

ប្រធានាធិបតី​អា​មេ​រិ​ក​លោក ដូ​ណា​ល់​ត្រាំ ហាក់ដូចជា នៅ​តែ​មាន​ជំហរ​ខ្លាំង​ដដែល បើ​ទោះបីជា​អ៊ី​រ៉​ង់​បាន​វាយប្រហារ​លើ​កងទ័ព​អា​មេ​រិ​ក​នៅ​អ៊ី​រ៉ា​ក់​ក្តី ។ មុន​ពេល​ដែល​លោក​ធ្វើ​សេចក្តី​ថ្លៃ​ង​ការណ៍​ផ្លូវការ​ទៅ​កាន់​ពលរដ្ឋ​អា​មេ​រិ​ក​នៅ​ថ្ងៃ​ពុធ ម៉ោង​នៅ​ប្រទេស​អា​មេ​រិ​ក លោក​ត្រាំ​បាន​សរសេរ​នៅ​តាម Twitter…

ប្រធានាធិបតី​អា​មេ​រិ​ក​លោក ដូ​ណា​ល់​ត្រាំ ហាក់ដូចជា នៅ​តែ​មាន​ជំហរ​ខ្លាំង​ដដែល បើ​ទោះបីជា​អ៊ី​រ៉​ង់​បាន​វាយប្រហារ​លើ​កងទ័ព​អា​មេ​រិ​ក​នៅ​អ៊ី​រ៉ា​ក់​ក្តី ។ មុន​ពេល​ដែល​លោក​ធ្វើ​សេចក្តី​ថ្លៃ​ង​ការណ៍​ផ្លូវការ​ទៅ​កាន់​ពលរដ្ឋ​អា​មេ​រិ​ក​នៅ​ថ្ងៃ​ពុធ ម៉ោង​នៅ​ប្រទេស​អា​មេ​រិ​ក លោក​ត្រាំ​បាន​សរសេរ​នៅ​តាម Twitter របស់​លោក​ថា «​គ្រប់យ៉ាង គឺ​ល្អ​! មី​ស៊ី​ល​បាន​បាញ់​ចេញពី​អ៊ី​រ៉​ង់​ទៅ​លើ​មូលដ្ឋាន​យោធា​ពីរ ដែល​មា​នទី​តាំងនៅ​អ៊ី​រ៉ា​ក់ ។ យើង​មាន​យោធា​ដែល​មាន​ឥទ្ធិពល​បំផុត និង​បំពាក់​បាន​យ៉ាង​ល្អ នៅ​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក​» ។

លោក​ត្រាំ​ក៏​បាន​បញ្ជាក់​ថា ដំណើរការ​នៃ​ការ​វាយតម្លៃ​ការ​ខូចខាត និង​ការ​បាត់បង់​ជីវិត​មនុស្ស​ដោយ ការ​វាយប្រហារ​នេះ​កំពុង​ដំណើរការ ។ ការ​បាញ់​មី​ស៊ី​ល​ទៅ​លើ​កងទ័ព​អា​មេ​រិ​ក​នៅ​អ៊ី​រ៉ា​ក់ គឺជា​ការ​ចាប់ផ្តើម​ដំបូង​នៃ​ការ​សងសឹក​របស់​អ៊ី​រ៉​ង់​ទៅ​លើ​អា​មេ​រិ​ក​ដែល​បាន​ធ្វើ​ឲ្យ​បាត់បង់​ជីវិត​មេទ័ព​កំពូល​របស់​ខ្លួន​កាលពី​ថ្ងៃ​សុក្រ ស​ប្តា​ហ៍​មុន ។

អ៊ី​រ៉​ង់​បាន​ព្រមាន​ថា បើសិនជា​អា​មេ​រិ​ក​ហ៊ាន​តដៃ​ចំពោះ​ការ​បាញ់​មី​ស៊ី​ល​លើក​នេះ អ៊ី​រ៉​ង់​នឹង​ធ្វើការ​វាយ ប្រហារ​កាន់តែ​ខ្លាំង​ទៅ​លើ​ប្រទេស​ស័​ម្ព​ន្ធ​មិត្ត​របស់​អា​មេ​រិ​ក និង​ទៅ​លើ​ទឹកដី​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ