ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ការរញ្ជួយដី​ខ្លាំង2​នៅ​ប្រទេស​ឥណ្ឌូណេស៊ី

13 ឆ្នាំ មុន

វិទ្យាស្ថាន​ភូមិ​រូប​វិទ្យា​អាមេរិក USGS រាយ​​ការណ៍​ថា មានការរញ្ជួយដី​ខ្លាំង​២ កើត​នៅ​ប្រទេស​ឥណ្ឌូណេស៊ី កាលពីយប់ថ្ងៃទី​២៩ ទៅ​៣០​ កញ្ញា ចន្លោះ​ពេលគ្នា​ត្រឹមតែ​១នាទី​ ។ ​ការរញ្ជួយដី​ទីមួយ​កើ​ត​មាននាវេលា​ម៉ោង​២​និង​​១០​នាទី​ម៉ោង​ក្នុងស្រុក នៅ​កន្លែង​មួយ​ចំងាយ​​១០៥​គីឡូ​ម៉ែត្រ ភាគ​ពាយ័ព្យ​ក្រុង​ដូ​បូ​ ក្នុង​ប្រជុំ​កោះ KEPULAUAN ARU ក្នុងដែន​ទឹក​​ភាគ​អា​គ្នេយ៍​ ខេត្ត​ប៉ាពូអា​ស៊ី ហើយស្ថិតក្នុង​ជំរៅ​​២១​គីឡូ​ម៉ែត្រ ក្រោម​សមុទ្រ ។

វិទ្យាស្ថាន​ភូមិ​រូប​វិទ្យា​អាមេរិក USGS រាយ​​ការណ៍​ថា មានការរញ្ជួយដី​ខ្លាំង​២ កើត​នៅ​ប្រទេស​ឥណ្ឌូណេស៊ី កាលពីយប់ថ្ងៃទី​២៩ ទៅ​៣០​ កញ្ញា ចន្លោះ​ពេលគ្នា​ត្រឹមតែ​១នាទី​ ។ ​ការរញ្ជួយដី​ទីមួយ​កើ​ត​មាននាវេលា​ម៉ោង​២​និង​​១០​នាទី​ម៉ោង​ក្នុងស្រុក នៅ​កន្លែង​មួយ​ចំងាយ​​១០៥​គីឡូ​ម៉ែត្រ ភាគ​ពាយ័ព្យ​ក្រុង​ដូ​បូ​ ក្នុង​ប្រជុំ​កោះ KEPULAUAN ARU ក្នុងដែន​ទឹក​​ភាគ​អា​គ្នេយ៍​ ខេត្ត​ប៉ាពូអា​ស៊ី ហើយស្ថិតក្នុង​ជំរៅ​​២១​គីឡូ​ម៉ែត្រ ក្រោម​សមុទ្រ ។ ការ​រញ្ជួ​យ​ដី​​នេះ​មាន​កំលាំង​​៦,៦​រីស្ទ័រ ។ ចំណែក​ការ​រញ្ជួយ​ដី​ទី២ ខ្លាំង​ជាង​ការ​រញ្ជួ​យដី​លើកទីមួយ កត់​សំគាល់ឃើញ​នៅ​កន្លែង​ដដែលនេះ​​ មួយនាទី​ក្រោយ​ការ​រញ្ជួយដី​លើក​ទី​មួយ ។ ការ​រញ្ជួយដី​លើកទី​២ មាន​កំលាំង​ដល់ទៅ​៧,២​រីស្ទ័រ ហើយ​ចំណុចកណ្តាល​របស់​វាស្ថិត​នៅ​ជំរៅ​១២គីឡូ​ម៉ែត្រ ​ក្រោម​សមុទ្រ ។ ក្នុង​ពេល​ភ្លាមៗ ពុំទាន់​មាន​សេចក្តី​រាយ​ការណ៍​ពីជនរងគ្រោះ​ ឬ​ការ​ខូច​ខាត​ឡើយ រួចការ​ប្រកាស​​អាសន្ន​ស៊ូ​ណាមី ក៏ត្រូវ​បាន​លុប​ចោល​វិញ​ដែរ ។ ការ​រញ្ជួយដី​ទាំង​២នេះ កើត​ក្នុង​តំបន់​មួយ​ស្ថិត​នៅ​ឆ្ងាយ​ក្នុង​សមុទ្រ​គឺនៅ​ចន្លោះ​​កោះ​ញូវ​ហ្គីណេ និង​ភាគខាង​ជើង​អូស្ត្រា លី ៕