រាជធានីភ្នំពេញ ៖ កញ្ញាវ៉ាឌី ភាលីង ក្នុងវ័យ១៩ឆ្នាំ ជាកញ្ញាឯកលេខ២ កម្មវិធីយុវតារា ឆ្នាំ២០០៧របស់ស្ថានីយទូរទស្សន៍បាយ័ន ។ ក្រោយមកនាងក្លាយជាតារាសម្តែងកាយវិការខារ៉ាអូខេ និងជាអ្នកចម្រៀងកិត្តិយសតាមកម្មវិធីប្រគំតន្ត្រីរបស់ស្ថានីយទូរទស្សន៍នានា ។ ក្នុងឆ្នាំ២០១១នេះ ក្រោយពីវះកាត់កែច្រមុះរួចរាល់នាងបានពង្រីកអាជីពមួយទៀតធ្វើជាពិធីការិនីក្នុងកម្មវិធីតន្ត្រីយុវវ័យរីករាយរបស់ស្ថានីយទូរទស្សន៍អប្សរា ប៉ុសិ៍្តលេខ១១ដែលផ្សាយផ្ទាល់រាល់ល្ងាចថ្ងៃអាទិត្យ ។តាមការកត់សំគាល់កញ្ញាវ៉ាឌី ភាលីង ក្រោយពីវះកាត់ធ្វើច្រមុះឱ្យមានក្តោង និង ចុងស្រួចមកកាន់តែ មានរូបសម្ផស្សស្រស់ ស្អាតថែមទៀតទៀត ។ នាងរំលឹកឱ្យដឹងថា ចាប់តាំងពីនាងឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈតាមរយៈការប្រឡងប្រជែងក្នុងកម្ម វិធីយុវតារានៅឆ្នាំ២០០៧មក នាងធ្លាប់ចូល រួមសម្តែងកាយវិការខារ៉ាអូខេឱ្យផលិតកម្ម ជាច្រើនទាំងក្នុង និងក្រៅប្រទេស ។ ជាមួយ គ្នានេះដែរ នាងធ្លាប់ចូលរួមសម្តែងរឿងភាគ ឱ្យស្ថានីយទូរទស្សន៍បាយ័ន២រឿងគឺរឿង «ភូមិខ្ញុំស្រស់ឆើតឆាយ» និងរឿង «ដឹងទេថា ខ្ញុំនៅរង់ចាំអ្នក» ។ ក្នុងឆ្នាំ២០១១នេះនាងបានចូលរួមសម្តែងក្នុងរឿង «នាងឈូកស» ដែល កំពុងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ប៉ុសិ៍្តលេខ៥រាល់សបា្តហ៍ ។
កញ្ញាវ៉ាឌី ភាលីង ក្រៅពីមានការគាំទ្រពីសំណាក់ប្រិយមិត្តទស្សនិកជននៅក្នុងប្រទេស កន្លងមក ក៏មានការគាំទ្រពីបងប្អូនខ្មែរដែលរស់នៅឯក្រៅប្រទេសផងដែរ ។ ដូចនេះហើយកន្លងមក នាងធ្លាប់ចេញទៅបង្ហាញទេពកោសល្យ និងទឹកដមសម្លេងយ៉ាងពីរោះរណ្តំចិត្តជូនបងប្អូនខ្មែរដែលរស់នៅប្រទេសបារាំងកាលពីឆ្នាំ២០១០ ផងដែរ ។ ចំពោះរឿងស្នេហាវិញ កញ្ញាវ៉ាឌី ភាលីងនិយាយថា ថ្វីបើនាងទទួលជោគ ជ័យលើអាជីពសិល្បៈមែន តែជីវិតស្នេហា របស់នាងបានបរាជ័យដោយគូសង្សាររបស់ នាង និងរូបនាងបានចែកផ្លូវគ្នាដើររយៈពេល២ឆ្នាំមកហើយ ។ ពេលនេះបេះដូងរបស់ នាងនៅទំនេរ ៕


ចែករំលែកព័តមាននេះ