ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ត​ហោះ​រុស្ស៊ី​រត់​ចេញ​ពី​ផ្លូវ​ស្លា.ប់​2​នាក់​ របួស​ច្រើន​នាក់

13 ឆ្នាំ មុន

អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​​ខាង​ផ្នែក​អាកាស​ចរណ៍​រុស្ស៊ី​ លោក​ស័រ​ហ្គេយ​អ៊ីស​ វ៉ុល​ស្គី ថ្លែង​ថា យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​​មួយ​គ្រឿង​បាន​រត់​ចេញ​ពី​ផ្លូវ​កាល​ពី​ថ្ងៃ​ទី​៤ ធ្នូ ពេល​ចុះ​ចត​ជា​បន្ទាន់​នៅ​ព្រលាន​យន្ត​ហោះ​ដូ​ម៉ូ​ដឺ​ដូ​វ៉ូ ក្រុង​ម៉ូ​ស្គូ​ បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​២នាក់ និង​រង​របួស​ជា​ច្រើន​សិប​នាក់​។ យន្ត​ហោះ​ធុន​ TUPOLEV ១៥៤​នៃ​ក្រុម​ហ៊ុន​ដា​ហ្គេ​ស្ថាន​អ៊ែរ​ឡាញ បាន​ហោះ​ឡើង​ពី​ព្រលាន​យន្ត​ហោះ​ក្រុង​ម៉ូ​ស្គូ​មួយ​ទៀត

អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​​ខាង​ផ្នែក​អាកាស​ចរណ៍​រុស្ស៊ី​ លោក​ស័រ​ហ្គេយ​អ៊ីស​ វ៉ុល​ស្គី ថ្លែង​ថា យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​​មួយ​គ្រឿង​បាន​រត់​ចេញ​ពី​ផ្លូវ​កាល​ពី​ថ្ងៃ​ទី​៤ ធ្នូ ពេល​ចុះ​ចត​ជា​បន្ទាន់​នៅ​ព្រលាន​យន្ត​ហោះ​ដូ​ម៉ូ​ដឺ​ដូ​វ៉ូ ក្រុង​ម៉ូ​ស្គូ​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២នាក់ និង​រង​របួស​ជា​ច្រើន​សិប​នាក់​។ យន្ត​ហោះ​ធុន​ TUPOLEV ១៥៤​នៃ​ក្រុម​ហ៊ុន​ដា​ហ្គេ​ស្ថាន​អ៊ែរ​ឡាញ បាន​ហោះ​ឡើង​ពី​ព្រលាន​យន្ត​ហោះ​ក្រុង​ម៉ូ​ស្គូ​មួយ​ទៀត​ ​ គឺ​ព្រ​លាន​យន្ត​ហោះ​ VNOUKOVO ក៏​ប៉ុន្តែ​យន្ត​ហោះ​នោះ​បាន​ហោះបក​​ក្រោយ​វិញ​បន្តិច​ក្រោយ​មក​ ហើយ​ចុះ​ចត​ជា​បន្ទាន់​ក្រោយ​ពី​មាន​បញ្ហា​គ្រឿង​ម៉ា​សីុន​។ លោក​ស័រ​ហ្គេយ​ អ៊ីស​វ៉ុល​ស្គី អះ​អាង​ថា​ មនុស្ស​២​នាក់​បាន​ត្រូវ​ស្លាប់​ហើយ​ យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រុស្ស៊ី​ថា​ អ្នក​ស្លាប់​ទាំង​២​នាក់​​នោះ​ជា​អ្នក​ដំណើរ​។ ម៉ា​ស៊ីន​៣​របស់​យន្ត​ហោះ​បាន​ឈប់​ដំណើរ​ការ​នៅ​ចំណុច​មួយ​ចំងាយ​៨០​គីឡូ​ម៉ែត្រ​ពី​ព្រលាន​យន្ត​ហោះ​ដូ​ម៉ូ​ដឺ​ដូ​វ៉ូ ហើយ​ប្រព័ន្ធ​បើក​បរ​ក៏ខូច​ដែរ​។ គេ​ពុំ​ទាន់​អាច​កំណត់​ដឹង​ពី មូល​ហេតុ​នៅ​ឡើយ​។ មនុស្ស​យ៉ាង​តិច​៨៧​នាក់​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ផ្សេងៗស្ថិត​នៅ​ក្បែរ​ព្រលាន​យន្ត​ហោះ​។ យន្ត​ហោះ​នេះ​ដឹក​អ្នក​ដំណើរ​១៦៣​នាក់​ និង​សមា​ជិក​ក្រុម​បរា​ជិក​៧​នាក់​។ រូ​ប​ភាព​បង្ហាញ​ពី​យន្ត​ហោះ​នោះ​ត្រូវ​បែក​ជា​៣​ក្រោយ​ពី​រត់​ធ្លាក់​ផ្លូវ​ ហើយ​បុក​នឹង​ដើម​
ឈើ​។ យន្ត​ហោះ​នេះ​ត្រូវ​ហោះ​ទៅ​កាន់​ទី​ក្រុង​ MAKHATCHKLA រដ្ឋ​ធានី​នៃ​សា​ធារណ​រដ្ឋ​ដា​ហ្គេ​ស្ថាន​របស់​រុស្ស៊ី​។ យន្ត​ហោះ​ TU-154 នោះ​ជា​ប្រភេទ​ដូច​យន្ត​ហោះ​ដែល​ប្រធា​នា​ធិបតី​ប៉ូ​ឡូញ​លោក ឡិច កាក​ហ្ស៊ីន​ស្គី​ ជិះ​ហើយ​ធ្លាក់​បណ្តាល​ឱ្យ​លោក​ស្លាប់​ ហើយ​ឥស្សរ​ជន​ប៉ូឡូញ​ប្រមាណ​ថា​៩០​នាក់​ទៀត​ក៏​ត្រូវ​ស្លាប់​ដែរ​នៅ​លើ​ទឹក​ដី​រុស្ស៊ី​ ៕