ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បើក​លក់​ហើយ គម្រោង ផាក លែន 50M របស់ ជីប ម៉ុង លែ​ន បញ្ចុះ​តម្លៃ 8%!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ជីប ម៉ុង លែ​ន នឹង​បើក​លក់​គម្រោង​ថ្មី​របស់​ខ្លួន ផាក លែ​ន 50M…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ជីប ម៉ុង លែ​ន នឹង​បើក​លក់​គម្រោង​ថ្មី​របស់​ខ្លួន ផាក លែ​ន 50M ជា​ផ្លូវការ ពី​ថ្ងៃ​ទី​18 -19 ខែមករា ឆ្នាំ​២០២០ នៅ​ទីតាំង​គម្រោង ផាក លែ​ន 50M ផ្ទាល់ ជាមួយនឹង​ការ​បញ្ចុះតម្លៃ​រហូត​ដល់​8% និង​រំលស់​100%​។

ផាក លែ​ន 50M ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​50M (​ម៉ែត្រ​) កែង​ផ្លូវ​30​ម៉ែត្រ (​ផ្លូវ​ព្រៃ​ស​) ក្នុង​តំបន់​ចំការ​ដូង ដែល​ជាទី​តាំង​មាន​សក្តានុពល​សេដ្ឋកិច្ច និង​សន្ទុះ​អភិវឌ្ឍន៍​ខ្លាំង​។ គម្រោង​នេះ មាន​ច​ង្ងាយ​ត្រឹមតែ​2​នាទី​ប៉ុណ្ណោះ​ពី​ផ្សារ​ចំការ​ដូង​, 10​នាទី​ពី​ផ្សារ AEON III និង​ផ្សារ​ទំនើប ជីប ម៉ុង 60​ម៉ែត្រ​, ឬ 15​នាទី​ពី​ផ្សារ​ទំនើប ជីប ម៉ុង 271​។ រឹតតែ​ពិសេស​ជាង​នេះ គម្រោង ផាក លែ​ន 50M ក៏​មាន​ផ្សារ​ទំនើប ជីប ម៉ុង 50M ផ្ទាល់​ក្នុង​គម្រោង ក៏​ដូច​ជា​ក្លឹ​ប​ហាត់ប្រាណ​, អាង​ហែល​ទឹក​, សួន​កុមារ​, សួនច្បារ​បៃតង ដែល​កាន់តែ​ផ្តល់​ភាព​ងាយស្រួល​ដល់​ការ​រស់នៅ​បែប​ស៊ី​វិ​ល័យ និង​ទាន់សម័យ​ជូន​អតិថិជន​។

គម្រោង ផាក លែ​ន 50M ជា​គម្រោង​ដ៏​ធំ ដែល​នឹង​សាងសង់​លំនៅ​ឋាន​ប្រណីត​ៗ​ជា​ច្រើន​ប្រភេទ​ដូច​ជា វីឡា​ឃ្វី​ន​, វីឡា​ឃ្វី​ន A, វីឡា​ភ្លោះ​, វីឡា​កូនកាត់ A, វីឡា​កូនកាត់ B, និង លំនៅ​ឋាន​ម៉ូត​ថ្មី​៣​ប្រភេទ​គឺ ៖ វីឡា​ឃ្វី​ន B, ហ្ស​ប​ហៅ​ស៍ A I និង ហ្ស​ប​ហៅ​ស៍ A II​។ លំនៅ​ឋាន​នីមួយ​ៗ​ត្រូវ​បាន​រចនា​ឡើង​ដោយ​យកចិត្តទុកដាក់ បែប​សម័យ​ថ្មី ជាមួយនឹង​គុណភាព​ល្អ សំណង់​រឹង​មាំ ដែល​ស័ក្តិសម​បំផុត​សម្រាប់​ការ​រស់នៅ និង ប្រកប​អាជីវកម្ម​ផ្សេង​ៗ​។

កុំ​ភ្លេច​មក​ចូលរួម​នៅ​ថ្ងៃ​កម្មវិធី​បើក​លក់​ផ្ទាល់ ដើម្បី​ធ្វើការ​កក់​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​របស់​លោក​អ្នក ជាមួយនឹង​ទីតាំង​ល្អ​ៗ​ឲ្យ​បាន​មុនគេ ក៏​ដូច​ជា​ទទួល​បាន​ប្រូ​ម៉ូ​សិន​បញ្ចុះតម្លៃ​រហូត​ដល់ 8% ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ជា​ពិសេស​ក៏​មានការ​បង់​រំលស់​100% ផង​ដែរ​។

សម្រាប់​ព័ត៌មាន​បន្ថែម ៖ 061 997 888 | https://www.facebook.com/chipmongland/ | www.chipmongland.com៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ