ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​រ៉​ង់​: យន្តហោះ​ផ្ទុក​មនុស្ស​១៨០​នាក់​ធ្លាក់

4 ឆ្នាំ មុន

ខណៈ​កម្ដៅ​ឡើង​ដល់​កម្រិត​កំពូល​រវាង​អា​មេ​រិ​ក និង​អ៊ី​រ៉​ង់ ហេតុការណ៍​មួយ​បាន​កើតឡើង​ដោយ​ចៃដន្យ​យន្តហោះ​អ៊ុយ​ក្រែ​ន​បាន​ធ្លាក់​នៅ​ប្រទេស​អ៊ី​រ៉​ង បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​អ្នកដំណើរ និង​នាវិក​ទាំងអស់ ។ ប្រធាន​អង្គការ​សង្គ្រោះ​អឌ្ឍចន្ទ​ក្រហម​អ៊ី​រ៉​ង់​បាន​និយាយ​ថា យន្ដហោះ​ប៊ូ​អ៊ី​ង ៧៣៧ បាន​ធ្លាក់​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉​ង់​ភ្លាម​ៗ…

ខណៈ​កម្ដៅ​ឡើង​ដល់​កម្រិត​កំពូល​រវាង​អា​មេ​រិ​ក និង​អ៊ី​រ៉​ង់ ហេតុការណ៍​មួយ​បាន​កើតឡើង​ដោយ​ចៃដន្យ​យន្តហោះ​អ៊ុយ​ក្រែ​ន​បាន​ធ្លាក់​នៅ​ប្រទេស​អ៊ី​រ៉​ង បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​អ្នកដំណើរ និង​នាវិក​ទាំងអស់ ។ ប្រធាន​អង្គការ​សង្គ្រោះ​អឌ្ឍចន្ទ​ក្រហម​អ៊ី​រ៉​ង់​បាន​និយាយ​ថា យន្ដហោះ​ប៊ូ​អ៊ី​ង ៧៣៧ បាន​ធ្លាក់​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉​ង់​ភ្លាម​ៗ បន្ទាប់​ពី​ចាប់ផ្ដើម​ហោះហើរ នៅ​ព្រឹក​ថ្ងៃ​ពុធ ដោយ​បាន​បាត់បង់​ជីវិត​មនុស្ស​១៨០​នាក់ ។ យន្តហោះ​បាន​ធ្លាក់​នៅ​ម៉ោង ៦​និង​២២​នាទី​ម៉ោង​ក្នុងស្រុក ។

ទីភ្នាក់ងារសារព័ត៌មាន​អ៊ី​រ៉​ង់​បាន​រាយការណ៍​ថា យន្ដហោះ ៧៣៧-៨០០ បាន​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ប្រទេស​អ៊ុយ​ក្រែ​ន ។ ការ​តាមដាន​ជើងហោះហើរ​បាន​បញ្ចប់​បន្ទាប់​ពី​៦​នាទី​នៅ​ចម្ងាយ​ប្រមាណ ៨០០០​ហ្វី​ត និង​នៅ​មូលដ្ឋាន​៣១៦​ម៉ា​យ​ក្នុង​មួយ​ម៉ោង ។

អ្នកនាំពាក្យ​ក្រុមហ៊ុន Boeing លោក Gordon Johndroe បាន ឲ្យ​ដឹង​តាម​អ៊ីមែល​ថា ៖ «​យើង​ដឹង​អំពី​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចេញពី​ប្រទេស​អ៊ី​រ៉​ង់​ហើយ យើង​កំពុង​ប្រមូល​ព័ត៌មាន​បន្ថែម​ទៀត ។ បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍​អន្ដរជាតិ​អ៊ុយ​ក្រែ​ន​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ ។ ក្រុមហ៊ុន​ប៊ូ​អ៊ី​ង​បាន​ជួប​បញ្ហា​ម្ដង​រួច​ទៅ​ហើយ បន្ទាប់​ពី​មាន​បញ្ហា​គាំង​កាលពី​ខែតុលា ឆ្នាំ​២០១៨ និង​កាលពី​ខែមីនា​កន្លង​ទៅ​បាន​បាត់បង់​ជីវិត​មនុស្ស​ជិត​៣៥០ នាក់​ពាក់ព័ន្ធ​នឹង​យន្តហោះ ៧៣៧ Max ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ