ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី​ុ​រ៉​ង់​វាយប្រហារ​ទីតាំង​អា​មេ​រិ​ក​ សង​សឹក (មាន​វីដេអូ)

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អ៊ី​រ៉​ង់ ៖ កាលពី​យប់​ថ្ងៃ​ទី​៧​ ខែមករា រហូត​ដល់​ថ្ងៃទីទី​៨ ខែ​មក​រា ឆ្នាំ​២០២០នេះ គ្រាប់​រ៉ុក្កែត​យ៉ាងតិច​៩​គ្រាប់ ​ត្រូវ​បាន​បាញ់​ទៅ​លើ​មូលដ្ឋាន​អាកាសចរណ៍​ AIN…

សហរដ្ឋអាមេរិក​-​អ៊ី​រ៉​ង់ ៖ កាលពី​យប់​ថ្ងៃ​ទី​៧​ ខែមករា រហូត​ដល់​ថ្ងៃទីទី​៨ ខែ​មក​រា ឆ្នាំ​២០២០នេះ គ្រាប់​រ៉ុក្កែត​យ៉ាងតិច​៩​គ្រាប់ ​ត្រូវ​បាន​បាញ់​ទៅ​លើ​មូលដ្ឋាន​អាកាសចរណ៍​ AIN AL ASSAD​ នា​ភាគ​ខាងលិច​អ៊ី​រ៉ា​ក់ ជា​កន្លែង​បោះទ័ព​របស់​កង​ទាហាន​អា​មេ​រិ​ក​។ នេះ​ជា​ការ​អះអាង​ប្រាប់ ​AFP​របស់​ប្រភព​សន្តិសុខ​មួយ​។

ការ​វាយប្រហារ​នេះ ​កើត​មាន​ជាង​២៤​ម៉ោង​បន្តិច បន្ទាប់​ពី​សហរដ្ឋអាមេរិក​អះអាង​ថា ប្រកាស​ច្រឡំ​ពី​កា​រដក​កងទ័ព​របស់​ខ្លួន​ចេញពី​អ៊ី​រ៉ា​ក់ យោង​តាម​ការ​អំពាវនាវ​មួយ​របស់​សភា​ប្រទេស​នេះ តែ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បាន​បដិសេធ​។

យោង​តាម​ទូរទស្សន៍​អ៊ី​រ៉​ង់​ថា​ការ​វាយប្រហារ​នោះ​ជា​ការ​សងសឹក​របស់​អ៊ីរ៉​ង់ ចំពោះ​ការ​សម្លាប់​ឧត្ដមសេនីយ​សូឡី​ម៉ា​នី តាម​បញ្ជា​របស់​លោក​ដូ​ណា​ល់​ត្រាំ​។ អាជ្ញាធរ​អ៊ីរ៉​ង់​បាន​គំរាម​តបត​វិញ​កាន់តែ​ខ្លាំងក្លា​ជាង​នេះ​ថែម​ទៀត ក្នុង​ករណី​មានការ​វាយប្រហារ​ថ្មី​របស់​អា​មេ​រិ​ក​។

មន្ទីរ​ប៉ង់​តា​ហ្គោ​ន​អះអាង​ថា គ្រាប់​មី​ស៊ីល​ជាង​១២​គ្រាប់ ត្រូវ​បាន​អ៊ី​រ៉​ង់​បាញ់​ប្រឆាំង​មូលដ្ឋាន​យោធា​​២​កន្លែង ដែល​កងទ័ព​អា​មេ​រិ​ក​ប្រើ គឺ​មូលដ្ឋាន​AIN AL ASSAD​ដែល​លោក​ត្រាំ​ធ្លាប់​ទៅ​កាន់​ទីនោះ​កាលពី​ខែធ្នូ​ឆ្នាំ​២០១៨ និង​មូលដ្ឋាន​នៅ​ក្រុង​អ័​រ​ប៊ី​ល នា​ភាគ​ឦសាន​អ៊ី​រ៉ា​ក់​។ ទាំង​កង​ឆ្មាំ​បដិវត្តន៍​អ៊ី​រ៉​ង់​ទាំង​អាជ្ញាធរ​អា​មេ​រិ​ក​សម្រាប់​ពេល​នេះ​ពុំ​ទាន់​លើក​ពី​តុល្យការ​នៃ​ការ​វាយប្រហារ​នេះ​នៅឡើយ​។

ក្នុង​សេចក្ដី​ប្រកាស​មួយ អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក លោក​JONATHAN HOFFMAN​គូសបញ្ជាក់​ថា នា​វេលា​ម៉ោង​១៧​និង​៣០​នាទី​ម៉ោង​នៅ​អ៊ី​រ៉ា​ក់ អ៊ី​រ៉​ង់​បាន​បាញ់​មីស៊ីល​​​បាលី​ស្ទិ​ក​ប្រមាណ​ជា​១២​គ្រាប់​ប្រឆាំង​កងកម្លាំង​យោធា​អា​មេ​រិ​ក​និង​យោធា​ស្ថិត​ក្នុង​ក្រុមចម្រុះ​នៅ​អ៊ី​រ៉ា​ក់​។ ច្បាស់​ណាស់​មី​ស៊ីល​ទាំងនោះ ត្រូវ​បាន​បាញ់​ចេញ​ដោយ​អ៊ី​រ៉​ង់ សំដៅលើ​មូលដ្ឋាន​យោធា​​អ៊ី​រ៉ា​ក់​២ ដែល​មាន​កង​ទាហាន​អា​មេ​រិ​ក​។

សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​៧​មក​រា​បាន​បដិសេធ​យ៉ាង​ច្បាស់ រាល់​បំណង​ចាក​ចេញពី​អ៊ី​រា​ក់ តែ​កងកម្លាំង​សម្ព័ន្ធមិត្ត​លោក​ខាងលិច​មួយ​ចំនួន ប្រកាស​ពី​ការ​ដក​កង​ទាហាន​របស់​ពួក​គេ​១​ផ្នែក​ចេញ មក​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​វិបត្តិ រវាង​ក្រុង​វ៉ា​ស៊ិន​តោន​និង​ក្រុង​តេ​ហេ​រ៉​ង់ នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច ដែល​ភាព​តានតឹង​បច្ចុប្បន្ន​បំផ្លាញ​ដល់​ការ​តស៊ូ​ប្រឆាំង​ពួក​ជី​ហា​ដ​។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក​លោក​MARK ESPER​ថ្លែង​នា​ថ្ងៃ​ទី​៧​មក​រា​ថា សហរដ្ឋអាមេរិក មិន​ចង់​ធ្វើសង្គ្រាម​ជាមួយ​អ៊ី​រ៉​ង់​ឡើយ ប៉ុន្តែ​ត្រៀម​បញ្ចប់សង្គ្រាម​មួយ ប្រសិនបើ​វា​ត្រូវ​ផ្ទុះ​ឡើង​។ យើង​មិន​ស្វែងរក​ចាប់ផ្ដើម​សង្គ្រាម​មួយ​ជាមួយ​អ៊ី​រ៉​ង់​ទេ តែ​យើង​ត្រៀម​បញ្ចប់​វា​។ អ្វី​ដែល​យើង​ចង់​ឃើញ​គឺ​ការ​សម្រាល​សភាពការណ៍​ឲ្យ​ធូរស្រាល​៕ (ដក​ស្រង់​ចេញពី​វេបសាយ ៖ yahoo ) (​ែកសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ UnoTV)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ