ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​រ៉​ង់​បា.ញ់​មី​ស៊ី​ល​លើ​ទីតាំង​មាន​ទ័ព​អា​មេ​រិ​ក​នៅ​អ៊ី​រ៉ា​ក់

4 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉​ង់​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​បាញ់​គ្រាប់​មី​ស៊ី​ល​ជា​ច្រើន​គ្រាប់ ស្រោច​លើ​មូលដ្ឋានទ័ព​អ៊ី​រ៉ា​ក់​ដែល​មាន​កងទ័ព​អា​មេ​រិ​ក​ឈរជើង​នៅ​ទីនោះ ហើយ​ព្រមាន​ថា បើសិន​អា​មេ​រិ​ក​ហ៊ាន​តដៃ​ពួក​គេ​អាច​នឹង​វ៉ៃ​ប្រហារ​ដល់​ទឹកដី​អា​មេ​រិ​ក ។ នេះ គឺជា​ការ​ចាប់ផ្តើម​ដំបូង​នៃ​ការ​សងសឹក​តាម​ការ​សន្យា បន្ទាប់​ពី​អា​មេ​រិ​កបាន​ប្រើ​ដ្រូ​ន​បាញ់​សម្លាប់​មេទ័ព​កំពូល​របស់​អ៊ី​រ៉​ង់ គឺ​លោក​សូ​ឡេ​ម៉ា​នី…

ប្រទេស​អ៊ី​រ៉​ង់​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​បាញ់​គ្រាប់​មី​ស៊ី​ល​ជា​ច្រើន​គ្រាប់ ស្រោច​លើ​មូលដ្ឋានទ័ព​អ៊ី​រ៉ា​ក់​ដែល​មាន​កងទ័ព​អា​មេ​រិ​ក​ឈរជើង​នៅ​ទីនោះ ហើយ​ព្រមាន​ថា បើសិន​អា​មេ​រិ​ក​ហ៊ាន​តដៃ​ពួក​គេ​អាច​នឹង​វ៉ៃ​ប្រហារ​ដល់​ទឹកដី​អា​មេ​រិ​ក ។

នេះ គឺជា​ការ​ចាប់ផ្តើម​ដំបូង​នៃ​ការ​សងសឹក​តាម​ការ​សន្យា បន្ទាប់​ពី​អា​មេ​រិ​កបាន​ប្រើ​ដ្រូ​ន​បាញ់​សម្លាប់​មេទ័ព​កំពូល​របស់​អ៊ី​រ៉​ង់ គឺ​លោក​សូ​ឡេ​ម៉ា​នី ។ សេចក្តីរាយការណ៍​ព័ត៌មាន​ស៊ី​អិន​អិន​របស់​អា​មេ​រិ​កបាន​រាយការណ៍​នៅ​ព្រឹក​នេះ​ថា អ៊ី​រ៉​ង់​បាន​បាញ់​ទៅ​លើ​មូលដ្ឋានទ័ព​អ៊ី​រ៉ា​ក់​ពីរ​កន្លែង ដែល​មាន​ទ័ព​អា​មេ​រិ​ក​ឈរជើង ។

អ៊ី​រ៉​ង់​ព្រមាន​ប​ន្ថៃ​ម​ទៀត​ថា​ខ្លួន​នឹង​ធ្វើការ​វាយប្រហារ​រហូត​ដល់​អា​មេ​រិ​ក បើសិនជា​លើក​នេះ​អា​មេ​រិ​ក​ហ៊ាន តដៃ​ចំពោះ​ការ​វាយប្រហារ​របស់​ខ្លួន ។ មិន​ទាន់​មាន​សេចក្តីរាយការណ៍​ភ្លាម​ៗ​ស្តី​ពី​ចំនួន​មនុស្ស​ដែល​បាត់​បង់ជីវិត ឬ​របួស នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ