ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជ​សង្គហធម៌​ទាំង​៥​នាំ​ឱ្យ​ជាតិ​រុងរឿង

4 ឆ្នាំ មុន

តើ​រាជ​សង្គហធម៌​មាន​សេចក្តី​ដូច​ម្តេច ? បើ​តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​ថា​ជា​ធម៌​ដែល​ព្រះរាជា​គួរ​សង្គ្រោះ នេះ​ជា​គោល​ធម៌​ក្នុង​ការ​ដាក់​ផែនការ​នយោបាយ​គ្រប់គ្រង​កិច្ចការ​របស់​រដ្ឋ ដើម្បី​សង្គ្រោះ​ប្រជាព​លរដ្ឋ​ឲ្យ​មាន​ជីវភាព​ប្រសើរ​ឡើង ប្រទេស​ជាតិ​រុងរឿង ។ រាជ​សង្គហធម៌​មាន​៥​ប្រការ​គឺ ៖ ១-…

តើ​រាជ​សង្គហធម៌​មាន​សេចក្តី​ដូច​ម្តេច ? បើ​តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​ថា​ជា​ធម៌​ដែល​ព្រះរាជា​គួរ​សង្គ្រោះ នេះ​ជា​គោល​ធម៌​ក្នុង​ការ​ដាក់​ផែនការ​នយោបាយ​គ្រប់គ្រង​កិច្ចការ​របស់​រដ្ឋ ដើម្បី​សង្គ្រោះ​ប្រជាព​លរដ្ឋ​ឲ្យ​មាន​ជីវភាព​ប្រសើរ​ឡើង ប្រទេស​ជាតិ​រុងរឿង ។ រាជ​សង្គហធម៌​មាន​៥​ប្រការ​គឺ ៖

១- វៃឆ្លាត​ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ​ឲ្យ​ចម្រើន​រុងរឿង​ខាង​ផ្នែក​សេដ្ឋកិច្ច ដែល​តម្រូវ​ឱ្យ​អ្នកគ្រប់គ្រង​ត្រូវជា​មនុស្ស​ឆ្លាត​ខាង​ផ្នែក​សេដ្ឋកិច្ច​មាន​កម្រិត​ខ្ពស់ ដើម្បី​ជីវភាព​ប្រជារាស្ត្រ​រស់នៅ​ដោយ​សុខសាន្ត ។

២- ឆ្លាត​ក្នុង​ការ​ទំនុកបម្រុង​មន្ត្រីរាជការ ឱ្យ​មាន​ជីវភាព​សមរម្យ ចេះ​ជ្រើសរើស​មនុស្ស​ចូល​មក​ធ្វើការ​ឱ្យ​ចំ​មុខ​នាទី​ច្បាស់លាស់ និង​ចាត់ចែង​មុខ​តំណែង​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​សកម្មភាព​ជាក់ស្តែង ស្រប​ទៅ​នឹង​សមត្ថ ភាព​ដោយ​មិន​រើសអើង ។

៣- ចងសម្ព័ន្ធ​ប្រជាករ​ដោយ​មាន​ទំនាក់ទំនង​ល្អ វៃឆ្លាត​ក្នុង​ការ​កែខៃ​បញ្ហា​សង្គម ចេះ​រួមចិត្ត រួមគំនិត​របស់​ប្រជារាស្ត្រ ដើម្បី​ទ្រទ្រង់​អាជីវកម្ម​ដោយ​ការ​ផ្តល់​ប្រាក់​កម្ចី​ទៅ​បណ្តាក់ទុន ឬ​ប្រកប​របរ​ផ្សេង​ៗ​ក្នុង​អត្រា​ការ​ប្រាក់​ទាប​ជាដើម ។

៤- មាន​វាចា​ពីរោះ​គួរ​ជាទី​សណ្តាប់ ប្រកបដោយ​សាមគ្គីភាព ចេះ​ប្រើ​ពាក្យ​សម្តី​ជាមួយ​អ្នក​ស្តាប់​ឲ្យ​បាន​សមរម្យ តាម​វ័យ តាម​ឋានៈ ចេះ​ទាក់ទាញ​ឲ្យ​មនុស្ស​ធ្វើ​ល្អ លើកតម្កើង​សេចក្តី​ល្អ ។

៥- កម្ចាត់​ឥទ្ធិពល​អាក្រក់​ផ្សេង​ៗ​ដូច​ជា ពួក​អ្នកមាន​អំណាច​នៅ​ពីលើ​ច្បាប់ ចោរលួច​ចោរប្លន់ និង​អបាយមុខ​ផ្សេង​ៗ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​សុខសាន្ត ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ