ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ពី​ម៉ូតូ​មក​សួរនាំ ហេតុ​អ្វីធ្វើ​​ដូច្នេះ? បែរជា​ទាញ​កាំភ្លើង​ចេញ​ក្នុង​រថយន្ត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​៣​នាក់​សង្ស័យ​តែ​ស្រវឹង​ស្រា​បាន​បើករថយន្ត​ដេញ​បុក​ម៉ូតូ​១​គ្រឿង​ដែល​ជិះ​ម្នាក់ឯង ថែម​ទាំង​ដក​កាំភ្លើង​គំរាម​ដេញ​បាញ់​ទៀត បណ្តាល​ឱ្យ​ជន​រង​គ្រោះភ័យ​រត់គេច​ខ្លួន​ចោល​ម៉ូតូ​បាត់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​៣​នាក់​សង្ស័យ​តែ​ស្រវឹង​ស្រា​បាន​បើករថយន្ត​ដេញ​បុក​ម៉ូតូ​១​គ្រឿង​ដែល​ជិះ​ម្នាក់ឯង ថែម​ទាំង​ដក​កាំភ្លើង​គំរាម​ដេញ​បាញ់​ទៀត បណ្តាល​ឱ្យ​ជន​រង​គ្រោះភ័យ​រត់គេច​ខ្លួន​ចោល​ម៉ូតូ​បាត់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្សារ​ទួល​ពង្រ ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា រថយន្ត​ជន​បង្ក​ខាងលើ​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-0342 បើកបរ​ពី​ត្បូង​ទៅ​ជើង ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក វេ​វ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1DH-4459 បើកបរ​ពី​ជើង​ទៅ​ត្បូង​បញ្ច្រាសទិស​គ្នា​។

បើ​តាម​ប្រភព​ពី​ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​វេ​វ ពណ៌​ខ្មៅ ត្រឡប់​ពី​ដើរ​លេង​ប្រគំ​តន្ត្រី​មក​ផ្ទះ​វិញ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់​តែ​មាន​រថយន្ត​១​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស ជិះ​គ្នា​៣​នាក់ បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង គឺ​ជិះ​បញ្ច្រាសទិស​គ្នា រួច​ក៏​បាន​បើក​ដេញ​បុក​រូប​គាត់ ធ្វើ​ឲ្យ​គាត់​ភ័យ​យ៉ាង​ខ្លាំង ។

ជន​រង​គ្រោះ​បន្ត​ថា ពេល​នោះ​រូប​គាត់​ក៏​ជិះ​ម៉ូតូ​ចុះ​គេច​ពី​ផ្លូវ​មួយ​ទៅ​ផ្លូវ​មួយ គឺ​ពី​ផ្លូវ​ផ្សារ​ទួល​ពង្រ មក​តាម​ផ្លូវលំ​ខាងក្រោយ​ផ្សារ ហើយ​គាត់​ក៏​ឈប់ រួច​ចុះ​ពី​ម៉ូតូ​ទៅ​សួរនាំ ដោយ​យកដៃ​វាយ​កញ្ចក់ តែ​មិន​បែក​នោះ​ទេ ក៏​ស្រាប់តែ​ភាគី​ខាង​រថយន្ត​បាន​បើកទ្វារ​ចុះ​មក ដោយ​ទាញ​យក​កាំភ្លើង​អា​មេ មក​គំរៀម​បាញ់​រូប​គាត់​ដែល​ជា​ជន​រង​គ្រោះ​ទៀត ធ្វើ​ឲ្យ​គាត់​ភ័យ​ខ្លាំង​ពេក​ក៏​រត់គេច​ខ្លួន​ចោល​ម៉ូតូ​បាត់​តែ​ម្តង ក្រោយមក​ទើប​ទូរស័ព្ទ​ទាក់ទង​ទៅ​សាច់ញាតិ ដើម្បី​ឱ្យមក​ជួយ​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ សាច់ញាតិ​គ្រួសារ​ជន​រង​គ្រោះ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ ឱ្យមក​ជួយ​អន្តរាគមន៍​។ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​មក​អន្តរាគមន៍ និង​ជួយ​ឃាត់ខ្លួន​ម្ចាស់​រថយន្ត ព្រមទាំង​បក្សពួក​ខាងលើ ដើម្បី​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​១​។

ក្រោយ​ពេល​បាន​សំរបសំរួល​រួច​នៅ​នគ​បាល​ប៉ុស្តិ៍ ហើយដោយ​ភាគី​ខាង​ម្ចាស់​រថយន្ត​បង្ក​ខាងលើ​ដឹងខ្លួន​ខុស ដោយ​ពួក​គាត់​មាន​ជាតិ​ស្រា​ផង​នោះ ក៏​សុំ​ទោស​ចំពោះ​ម្ចាស់​ម៉ូតូ​រង​គ្រោះ ដើម្បី​បញ្ចប់​រឿង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​១ រួច​ធ្វើ​កិច្ចសន្យា​ចំពោះ​មុខ​ច្បាប់​តែ​ម្តង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ