ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ជាង​២០​នាក់​នាំ​គ្នា​តវ៉ា​នៅ​មុខ​ហាង​ខារ៉ាអូខេ​ចិន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មករ​សំណង់​ជាង​២០​នាក់​មាន​ស្រី​មាន​ប្រុស​បាន​នាំ​គ្នា​តវ៉ា​នៅ​មុខ​ហាង​ខារ៉ាអូខេ​ចិន​យីហោ ជី​ន​ជន ដែល​កំពុង​បន្ត​សាងសង់​ជិត​រួច​ទៅ​ហើយ ប៉ុន្តែ​មេការ​មិន​ព្រម​បើក​លុយ​អោយ​កម្មករ ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ កម្មករ​សំណង់​ជាង​២០​នាក់​មាន​ស្រី​មាន​ប្រុស​បាន​នាំ​គ្នា​តវ៉ា​នៅ​មុខ​ហាង​ខារ៉ាអូខេ​ចិន​យីហោ ជី​ន​ជន ដែល​កំពុង​បន្ត​សាងសង់​ជិត​រួច​ទៅ​ហើយ ប៉ុន្តែ​មេការ​មិន​ព្រម​បើក​លុយ​អោយ​កម្មករ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​ហាង​ខារ៉ាអូខេ​ចិន​យីហោ ជី​ន​ជន តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព​ត៌​មាន​ពី​កម្មករ​ផ្នែក​លាបថ្នាំ​បានអោយ​ដឹង​ថា ហាង​ខារ៉ាអូខេ​ចិន យីហោ ជី​ន​ជន កំពុង​បើក​បណ្តើរ និង​កំពុង​សាងសង់​បណ្តើរ ហើយ​មេ​ម៉ៅ​ការ​ជា​ជនជាតិ​ចិន​ម្នាក់​ជា​នាក់​ដើរ​ម៉ៅ​ការ​តាម​សំណង់​ធំ​នានា​បាន​ដាក់​អោយ​មេការ​ចិន​ម៉ៅ​បន្ត ហើយ​ឱ្យ​មេការ​ខ្មែរ​ម្នាក់​ហៅ​កម្មករ​ខ្មែរ​ធ្វើការ​នៅ​ទីតាំង​ខាងលើ បន្ទាប់​មក​ផ្នែក​កម្មករ និង​ផ្នែក​លាបថ្នាំ​ខាងលើ បាន​ចូល​ធ្វើការអស់​រយៈពេល​ជាង​៣​ខែ​រួច​មក​ហើយ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្នុង​រយៈពេល​២​ខ​ដំបូង ប្រាក់ខែ ឬ​ប្រាក់​ឈ្នួល​បានអោយ​គ្រប់ លុះ​ជាង​១​ខែ​ចុង​ក្រោយ កា​ងារ​ជិត​រួចរាល់​ទៅ​ហើយ ពួក​គាត់​បាន​សុំ​បើក​ប្រាក់ខែ ឬ​ប្រាក់​ឈ្នួល ដោយ​មេការ​ខ្មែរ​បាន​និយាយ​ប្រាប់​ថា មេការ​ធំ​មិន​ទាន់​បើក​អោយ​គាត់​នៅឡើយ​ទេ ។ លុះ​បន្ទាប់​មក​បាន​លេចឮ​ដំណឹង​ថា មេការ​ធំ​ត្រូវ​បាន​ម្ចាស់​ហាង ខាងលើ​បើក​លុយ​អោយ​រួចរាល់​ទៅ​ហើយ និង​បានដឹង​ថា មេការ​ធំ​ខាងលើ​បើក​លុយ​ហើយរ​ត់ទៅ​ប្រទេស​ចិន​បាត់​ហើយ ទើប​កម្មករ​នាំ​គ្នា​តវ៉ា​ទាមទារ​អោយ​ម្ចាស់​ហាង​ចេញថ្លៃ​ឈ្នួល​អោយ​ពួក​គាត់​ផង​។

តាម​ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​មានកម្ម​ករ​ដែល​កំពុង​តវ៉ា ភ្លាម​ៗ​នោះ​ដែរ​ក៏​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អភិបាល​ខ័​ណ្ឌ​រង​បញ្ជា​កំលាំង​សន្តិសុខ​របស់ សាលា​ខណ្ឌ​អោយមក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ដើម្បី​កុំឱ្យ​ប្រើ​អំពើ​ហិង្សា​ដាក់​គ្នា ។ បន្ទាប់​មក លោក​អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ទៅ​ដោះស្រាយ​ជាមួយ​ជនជាតិ​ចិន​ក្នុង​ហាង​ខារ៉ាអូខេ​ខាងលើ និង​ធ្វើ​កិច្ចសន្យា​ជួយ​ចេញថ្លៃ​ពលកម្ម អោយ​កម្មករ​ជាង​២០​នាក់​ខាងលើ ។

ក្រោយ​ពេល​កើតហេតុ លោក​អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានអោយ​ភាគី តំណាង​ហាង​ខារ៉ាអូខេ និង​កម្មករ​ជាង​២០​នាក់​ខាងលើ ដើម្បី​ដោះស្រាយ​គ្នា​នៅ​ថ្ងៃ​ទី​៨ មក​រា ឆ្នាំ​២០២០ វេលា​ម៉ោង​១០​ព្រឹក នៅ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ