ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់ អូរចាយ អូរទុង អូរតាបូក មណ្ឌលយ៉ន ​និង អួត​ខាំផា នៃ​តំបន់​កន្ទុយ​នាគក្នុង​ឧទ្យាន​ជាតិ​ វីរៈ​ជ័យ ​ខេត្ត​រតនៈ​គិរី​នឹង​ក្លាយ​ជាតំបន់​ទេសចរណ៍​ធម្ម​ជាតិ

9 ឆ្នាំ មុន

ខេត្ត​រតន​គិរី​ ៖ កាល​ពី​​ថ្ងៃទី០៩ ​កក្កដា​២០១៤ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន និង​សហគមន៏​អ៊ឺរ៉ុបបាន​ប្រកាស​ដាក់តំបន់​កន្ទុយ​នាគ​ទំហំ​ជាង​១ម៉ឺន​ហិក​តាក្នុង​ឧទ្យាន​ជាតិវីរៈ​ជ័យ ជា​តំបន់​ការពារ​ធនធាន​ធម្មជាតិ ដើម្បី​ប្រែក្លាយ​ជាតំបន់​ទេសចរណ៍​ធម្មជាតិ ​បន្ទាប់ពី​ទទួលរង​ការ​កា.ប់បំផ្លាញ ប្រមាណ​ជាង១០​ឆ្នាំ​ក​ន្លង​មក​នេះ។

ខេត្ត​រតន​គិរី​ ៖ កាល​ពី​​ថ្ងៃទី០៩ ​កក្កដា​២០១៤ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន និង​សហគមន៏​អ៊ឺរ៉ុបបាន​ប្រកាស​ដាក់តំបន់​កន្ទុយ​នាគ​ទំហំ​ជាង​១ម៉ឺន​ហិក​តាក្នុង​ឧទ្យាន​ជាតិវីរៈ​ជ័យ ជា​តំបន់​ការពារ​ធនធាន​ធម្មជាតិ ដើម្បី​ប្រែក្លាយ​ជាតំបន់​ទេសចរណ៍​ធម្មជាតិ ​បន្ទាប់ពី​ទទួលរង​ការ​កាប់បំផ្លាញ ប្រមាណ​ជាង១០​ឆ្នាំ​ក​ន្លង​មក​នេះ។

លោក ចាយ ​សាមិត្ត ​អគ្គនាយក​ដ្ឋានរដ្ឋ​បាលការពារ​ និងអភិ​រក្សធម្មជាតិ​នៃក្រសួង​បរិស្ថាន ​បានធ្វើកា​រចុះហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង ជាមួយ​សហ​គមន៍​ចំនួន​៥​ក្នុង​ការប្រែក្លាយ​តំបន់ការ​ពារ​ធម្មជាតិ ដែល​ស្ថិតនៅ​ក្នុងឧទ្យាន​ជាតិវីរៈ​ជ័យ ​រួមមាន ​អូរចាយ ​អូរទុង ​អូរតាបូក ​មណ្ឌលយ៉ន ​និង​អួតខាំផា ក្រោម​គម្រោង​ឧប​ត្ថមថវិកា​ជាង​១លាន​ដុល្លារ ​​​រយៈពេល​៥ឆ្នាំរបស់សហភាពអ៊ឺរ៉ុប។

តំបន់ទាំងនេះ​ត្រូវបាន​បង្កើតឡើង​កាលពីឆ្នាំ​២០០២ ហើយ​មានទំហំ​សរុបចំនួន​១៨.​៣៩៥​ហិកតា​ ដែលមាន​ពលរដ្ឋ​ជនជាតិ​ដើម ភាគ​​តិចចំនួន​១.៣៤៦​គ្រួសារ​ស្មើនឹង​៥.​៧៥៦នាក់។   លោក ​សាយ ​សំអាល់ រ​ដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បានមាន​ប្រសាសន៍​ថា កិច្ច​ព្រមព្រៀង​នេះជាការ​ទទួលស្គាល់ ជាផ្លូវ​ការស្របតាម​ច្បាប់របស់​រដ្ឋាភិបាល​ចំពោះ​សហគមន៍ និងពលរដ្ឋ​ដែលកំពុង​រស់នៅក្នុង​តំបន់នោះ។

លោកបាន​បញ្ជាក់​ថា ឧទ្យាន​ជាតិវិរៈ​ជ័យនេះ​មានសារៈ​សំខាន់​ណាស់ ដោយ​សារមាន​ធនធាន និងជីវៈចម្រុះ​ច្រើន​ប្រភេទ ហើយ​ការបង្កើត ​និង​រៀបចំ​សហ​គមន៍​តំបន់ការ​ពារធនធាន​នេះ គឺជាការ​លើកទឹក​ចិត្ត និង​ថែរក្សា​វប្បធម៌​បងប្អូនជន​ជាតិដើម»។

ក្រសួង​​បរិស្ថាន​ក៏បានឯក​ភាពគ្នា​ជាមួយនឹង​ក្រសួង​កសិកម្ម ​និងក្រសួង​ដែនដីក្នុង​ការរៀប​ចំផែនទី​ឯកភាព​ឲ្យបានច្បាស់​លាស់រវាង​ព្រៃសហ​គមន៍ តំបន់​អភិរក្ស​ និងការពារ​ធនធន​ធម្មជាតិ។ លើស​ពីនោះ​បានសហ​ការជាមួយ​នឹងក្រសួង​ទេស​ចរណ៍​ក្នុងការ​ប្រែក្លាយ​សហគមន៍​ និង​ការពារ​ធន​ធាន​ធម្មជាតិ​​មួយចំនួន​ជាតំបន់​ទេសចរណ៍​ធម្មជាតិ។

លោក​បន្ថែមថា ការ​ងារទាំង​អស់ធ្វើ​ឡើង​ក្នុងគោលបំណង​ជួយដល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យឈប់​ពឹងផ្អែក​លើអនុផល​ព្រៃឈើ​ទៅជា​អ្នក​បំរើ​សេវា​ទេស​ចរណ៍​ធ្វើកសិ​កម្ម ឬជា​ការចិញ្ចឹម​សត្វដទៃ​ទៀតដើម្បី​ជួយកសាង​សេដ្ឋកិច្ច​សហគមន៍​ ហើយអាច​ឈរដោយ​ខ្លួនឯង​បាន​នៅថ្ងៃណាមួយ​នៅ ពេល​អស់​គម្រោង​សហ​ភាពអឺរ៉ុប​នេះ»៕