ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទ​បន្តាយក្តី​មានចំណាប់​អារម្មណ៍​អំពីភ្ញៀវទេសចរណ៍

9 ឆ្នាំ មុន

ខេត្ត​​សៀមរា​ប ​៖​ ប្រាង្គ​ប្រាសាទ​មួយ​ដែល​កសាង​ឡើ​ងមុន​ដំបូង​គេ​បង្អស់​ដោយ​ព្រះ​បាទ​ជ័យ​វរ្ម័ទី​៧ ហើយ​បច្ចុ​ប្បន្ន​នេះ​មាន​សភាព​ទ្រុឌ​ទ្រោម ប៉ុន្តែ​គេ​នៅ​តែ​កត់​សម្គាល់​ឃើញ​ថា​ជា​ទី​កន្លែង​មួយ​ដ៏​មាន​ភាព​ទាក់​ទាញ​ភ្ញៀវ​ទេស​​ចរណ៍​គ្រប់​ជាតិ​សាសន៍​ដែល​បាន​ចូល​មក​ទស្សនា​តែង​តែ​លាន់​មាត់​កោត​ស​សើរ​ពី​ស្នា​ដៃ​របស់​បុព្វ

 ខេត្ត​​សៀមរា​ប ​៖​ ប្រាង្គ​ប្រាសាទ​មួយ​ដែល​កសាង​ឡើ​ងមុន​ដំបូង​គេ​បង្អស់​ដោយ​ព្រះ​បាទ​ជ័យ​វរ្ម័ទី​៧ ហើយ​បច្ចុ​ប្បន្ន​នេះ​មាន​សភាព​ទ្រុឌ​ទ្រោម ប៉ុន្តែ​គេ​នៅ​តែ​កត់​សម្គាល់​ឃើញ​ថា​ជា​ទី​កន្លែង​មួយ​ដ៏​មាន​ភាព​ទាក់​ទាញ​ភ្ញៀវ​ទេស​​ចរណ៍​គ្រប់​ជាតិ​សាសន៍​ដែល​បាន​ចូល​មក​ទស្សនា​តែង​តែ​លាន់​មាត់​កោត​ស​សើរ​ពី​ស្នា​ដៃ​របស់​បុព្វ​បុរស​ខ្មែរ​ជំនាន់​ដើម។ ​មាន​ទីតាំ​ងបច្ចុ​ប្បន្ន​ស្ថិត​នៅ​សង្កាត់​នគរធំ​ ​ក្រុង​សៀមរាប​ដែល​មាន​ចម្ងាយ​១១​គីឡូ​ម៉ែត្រ​​ពីទី​ប្រ​ជុំ​ជន​ក្រុង​សៀម​រាប​ ។ ​ហើយ​នៅ​ក្នុង​តួប្រាសាទ​ចំនួន​១២ ​កំ​ពូល​១២ ​និង​កំផែង​១គីឡូ​ម៉ែត្រ ព្រម​ទាំង​មាន​កន្លែង​សក្ការៈ​បូជា​ជា​ច្រើន​ទៀត។

ប្រាសា​ទបន្ទាយ​ក្តី​ កសាង​ឡើង​មុន​គេបង្អស់​ក្នុង​ចំណោម​ប្រាសាទ​ដទៃ​ទៀត​ដោយ​ព្រះ​បាទ​ជ័យ​វរ្ម័ទី៧​នៅ​អំ​ឡុង​ឆ្នាំ​១១៨០​ ក្នុង​សតវត្ស​ទី១២​ដើម​សតវត្ស​ទី១៣​ ហើយ​ប្រា​សាទ​នេះ​កសាង​ឡើង​ដើម្បី​ឧទិស​ដល់​សាស​នា​មហា​​យាន(ព្រះពុទ្ធ)​ធ្វើឡើងអំ​ពីថ្ម​បាយ​ក្រៀម​និង​ថ្មភក់​ រចនា​បថ​តាម​បែប​ បាយ័ន,​តាព្រហ្ម,​ព្រះខ័ន,​ក្រោល​គោ​ ជាដើម​។​នារជ្ជកាល​នោះ​ ព្រះ​បាទ​ជ័យ​វរ្ម័ទី៧​ ព្រះ​អង្គ​បាន​កសាង​ឡើង​ដើម្បី​ឧទិស​ដល់​ព្រះ​រាជ​គ្រូ​របស់​ព្រះ​អង្គ ​ជាក់​ស្តែង​ មាន​ដូច​ជា​ក្លោង​ទ្វារ​ ចំនួន៤​ ដែល​តំណាង​ឱ្យព្រ​ហ្មវិហា​ធម៌​ទាំង៤នោះ។ប្រា​សាទ​បន្ទា​យក្តី​នេះ​ ដែល​មាន​ទំហំ​ទទឹង​៥០០ម៉ែត្រ​ ​និង​បណ្តោយ​៧០០​ម៉ែត្រ ​ ព័ន្ធ​ជុំ​វិញ​ដោយ​ស្រះ​ទឹក ​។

មគ្គុ​ទេស៍​ទេស​ចរណ៍​ឯក​ទេស​ភាសា​បារាំង​លោក​ រ៉ា ឌី ​ បាន​ប្រាប់​កោះ​សន្តិភាព​តាម​ទូរស័ព្ទ​​នៅល្ងាច​នេះ​ថា បច្ចុប្ប​ន្ននេះ​ភ្ញៀវ​ទេស​ចរណ៍​ មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ព្រោះ​នៅ​ខាង​មុខ​ប្រាសាទ​មាន​ តោ,​នាគ ឃើញ​នៅ​ស្រស់​ញញឹម​ ដដែល​ ប៉ុន្តែ​នៅ​តួប្រាសាទ​ទាំង​មូល​មាន​សភាព​ទ្រុឌ​ទ្រោម​ស្ទើរ​តែ​៥០%​ទៅ​ហើយ​។លោក​បន្តទៀ​តថា​ ប្រាសាទ​បន្ទាយ​ក្តី នេះ​ ព្រះ​បាទ​ជ័យ​វរ្ម័ទី៧​កសាង​ឡើង​ដើម្បី​ឱ្យ​ព្រះសង្ឃ​ និង​និស្សិត បាន​រៀន​សូត្រ​មិនតែ​ប៉ុណ្ណោះ​ ប្រាសា​ទនេះ​គឺជា ​បន្ទាយ​មួយ​កន្លែង ​សំរាប់​កាត់​ក្តី ផង​ដែរ​។ លុះ​មក​ដល់​សម័យ​សង្គ​មរាស្រ្ត​និយម​ ព្រះ​បាទ​នរោត្តម​សីហនុ​ព្រះ​អង្គ​បាន​រៀប​ចំក​ន្លែងនេះ​ជា​កន្លែង​សួន​សត្វ​ដើម្បី​ទាក់​ទាញ ប៉ុន្តែ​រហូត​មក​ដល់​សម័យ​​ខ្មែរក្រហម​ ក៏បាន​ខូចខាត​មួយ​ចំនួន ។

លោក​បន្ថែម​ទៀត​ថា ប្រា​សាទ​បន្ទាយ​ក្តីនេះ កន្លង​​ទៅ​ត្រូវ​បាន​ជួស​ជុល​ដោយ​ជន​ជាតិ​បា​រាំង​លុះ​មក​ដល់​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​ជួស​ជុល​ដោយ​ជាង​ជំនាញ​មកពី​ប្រទេស​ជប៉ុន ​បន្ត​ទៀត​។ប្រាង្គ​ប្រា​សាទ​ដែល​មាន​វ័យ​ចំណាស់​មួយនេះ​មិនត្រឹម​តែទាក់​ទាញ​ភ្ញៀវ​ទេស​ចរណ៍​​ជាច្រើ​នា​ក់ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ផ្តល់​សេវា​ការ​ងារ​រក​ប្រាក់​កម្រៃ​ដល់​ប្រជា​ពល​រដ្ឋជិត​ខាងនោះ​បាន​ធូរធា​ផងដែរ​ ។